+5:00pmកន្លងផុតរយៈពេល2ម៉ោង រាងក្រាស់ក៏ត្រឡប់មកវិញជាមួយនឹងផ្លែឈើ និងត្រីមួយក្បាលសម្ដៅទៅរោងដែលរាងតូចបានរៀបចំរួចស្រាច់នោះ ។ ដោយសារនៅលើកោះនេះមានជ្រោះទើបអាចចាប់ត្រីបានបែបនេះ ។
<<Taeបងមកវិញហើយ!! >> jk ដាក់របស់ចះុហើយទាញរាងតូចមកថើបថ្ងាសមួយខ្សឺត
<<មិចក៏បងទៅយូរយ៉ាងនេះ ? ខ្ញុំបារម្ភសឹងស្លាប់ទៅហើយ !! >>Tae ឱបរាងក្រាស់ហើយធ្វើមុខស្អុយ មិញនេះបើរាងក្រាស់មិនទាន់មកទៀត នាយច្បាស់ជាទៅដើររកពេញព្រៃមិនខាន....
<<ប្ដីអូនពូកែយ៉ាងនេះតើអាចមានរឿងអីទៅ!? ម៉ោះបង្កាត់ភ្លើងអាំងត្រី!!>> Jk ថារួចក៏កាន់ដៃរាងតូចទៅរៀបចំបង្កាត់ភ្លើង
+6:00pm
មេឃចាប់ផ្ដើមងងឹតទៅៗ Taekook បានញ៉ាំអាហារួចរាល់ទើបទៅកន្លែងគេងឱបគ្នាបង្កើនភាពកក់ក្ដៅ ។
<<Jk ហា៎!!>>កំពុងដេកសុខៗ tae ក៏ហៅរាងក្រាស់ទាំងចងចញ្ចើមជាប់ហាក់កង្វល់ចិត្តរឿងអីមួយ
<<ហឹម..!!?>> Jk មិនបានឆ្លើយតប គ្រាន់តែគ្រហឹមដើម.កហើយសម្លឹងមើលមុងរាងតូចចំភ្នែកគ្នា
<<ពេលដែលអូនធ្លាក់ចូលទឹកនោះ.. អូនមានអារម្មណ៍ថាបានឃើញអ្នកណាម្នាក់..គឺ
មើលទៅគេដូចជាអូនចឹងធ្លាក់ចូលក្នុងទឹកហើយលិចទៅបាត...!! >> រាងតូចព្យាយាមរកនឹក និងសម្លឹងមើលមុខរាងក្រាស់ទាំងចម្លែកក្នុងចិត្ត មើលទៅ Jk ដូចជាប្រហែលៗមុខមិចមិមដឹងទេ!?<<កុំគិតអី វាអាចឲ្យអូនឈឺក្បាលបានណា៎!!>> jk អង្អែលមុខរាងតូចថ្នមៗ នាយមិនចង់ឲ្យរាងតូចដឹងពីអតីតកាលទេ ព្រោះវាមានតែភាពឈឺចាប់
<<Jk មុខរបស់បងកើតអី!? ហេតុអីមានស្នាមឆូតអញ្ចឹង!?>> Tae សម្លឹកមើលមុខរាងក្រាស់យូរៗ ក៏ក្រឡេកភ្នែកប៉ះនឹងស្នាមឆូតដែលនៅលើមុខរាងក្រាស់ នាយកាន់តែមានអារម្មណ៍ថាធ្លាប់ស្គាល់ Jk ថែមទៀត.. ក្បាលក៏ចាប់ផ្ដើមឈឺឡើងមួយរំពេច !?
<< គឺ..មុននឹងបងដើរមិនប្រយ័ត្នក៏ឆូតជាមួយនឹងមែកឈើស្រួច!! បងមិនអីទេអូនកុំបារម្ភអី!!>> Jk ព្យាយាមរកហេតុផលដោះសារឲ្យសមរម្យ នឹងបង្វែសាច់រឿង តែគិតថារាងតូចមើលមិមដឹងមែនទេ!?
YOU ARE READING
និស្ស័យស្នេហ៍ឆ្លងភព🌸🌱
Actionសួស្ដីអ្នកទាំងអស់គ្នា👋 សម្រាប់អ្នកដែលរកភាគ1អត់ឃើញកុំទាន់ជេរadmin អីណា 😩 ភាគ1 គឺនៅបន្ទាប់ភាគទី25 ចឹងហើយអ្នកទាំងអស់គ្នាអូសតែបន្តិចទៅឃើញភាគ1ហើយ ។ admin សុំទោសមែនទែនចំពោះភាពរអាក់រអួលមួយនេះ🙏 (21.07.2023) Thank you for support 😚 Love you all 😚 B:y K...