Ep:2,3,4,5, 6

896 54 0
                                    

{ក្នុងតំណាក់}

Man: ព្រះបុត្រា!! ក្មេងនេះដូចជាក្ដៅខ្លួនហើយ!!
តើយើងគួរហៅរាជពេទ្យមកដែរទេ?

ក្ដៅខ្លួនហេស៎ ? រាងក្រាស់និយាយទាំងយកដៃ
ទៅស្ទាបថ្ងាសក្មេងប្រុសនោះ..!!

ហឹម..!! ឆាប់ទៅហៅរាជពេទ្យមក..!!

Soho:<ក្រាបទូល!! ព្រះបុត្រា !!>ថាហើយក៏ដើរចេញទៅបាត់

រាងក្រាស់៚ ហីយ៉ា..!! ភ្លេចឲ្យឈឹង!!! យើងគួរតែប្ដូខោអាវឲ្យគេទើបល្អ  !!! ថាហើយក៏ដើរ
ទៅយកខោអាវមកផ្លាស់ឲ្យរាងតូច

តែបើយើងផ្លាស់ខោអាវឲ្យគេទាំងគ្មានការអនុញ៉ា
តិបែបនេះតើ វាល្អដែរហេ៎? រាងក្រាស់ឈរនិយា
យម្នាក់ឯង

ហ៊ើយ..!!ណ្ហើយចះុ !!នេះយើងជួយគេតើ៎ វាមិន
អីទេ!!«រាងក្រាស់ ថាហើយក៏យកសម្លៀកបំពាក់
ទៅផ្លាស់ឲ្យ រាងតូច តែចៃដន្យអី ចំពេលដែលរាងតូច
ដឹងខ្លួនវិញ!!

អាយ៎ !! ផាច់..!! អាមនុស្សឆ្កួត..!! នេះឯងចង់ធ្វើ
អីយើង??«រាងតូចដោយសារដឹងខ្លួនមកឃើញរាង
ក្រាស់កំពុងតែដោះខោអាវគេចេញបែបនេះ
ក៏ប្រលែងមួយកំភ្លៀងយ៉ាងចាស់ដៃទៅលើ មុ
ខសរលោងមួយនោះ!!»

អឹក!! នែ៎ ឯងឆ្កួយទេហេស៎... យើងជាអ្នកជួយឯង
ណា៎!!«រាងក្រាស់ ស្រែកមួយទំហឹង ព្រោះតែខឹង
ខ្លាំងពេក ព្រោះមិនដែលមានអ្នកណាហ៊ានវាយគេ
ឬក៏ស្រែកឲ្យគេឡើយ តែក្មេងម្នាក់នេះបែជាព្រហើន
ដាក់គេបែបនេះ!!»

ជួយហើយ ក៏ចង់រំលោភចឹងហេស៎ !?  បានហើយ
អាប្អូន ឯងមិនទាន់បាត់ក្លិនទឹកដោះទេ គួរតែគិតខំរៀន
ខំសូត្រខ្លះទៅណ៎!!«រាងតូច និយាយទាំងទឹកមុខបែប
ឌឺតិចៗ មើលទៅគួរឲ្យខ្នាញ់ខ្លាំងណាស់»

នេះឯង..!!ឯងថាអ្នកណាជាក្មេង?? រាងក្រាស់ស្ទើរតែគាំងនិយាយអីមិនចេញទៅហើយ ហេតុអីគេព្រហើនដល់ថ្នាក់នេះ ?

ខ្ញុំថាឲ្យលោកឯងនឹង!!   នេះទៅលួចខោអាវអ្នកណា
មកពាក់នឹង ធ្វើដូចខ្លួនឯងនឹងជាព្រះអង្គម្ចាស់ចឹង !! ហើ
យមើលសក់ទុកឡើងវែងជាមនុស្សស្រីទៀត !! មិនចេះ
ខ្មាសគេ!! «រាងតូចនិយាយទាំងយកដៃ ស្ទាបពីមុខ ស្ទៀបពីក្រោយ ធ្វើដូចជាហួសចិត្តណាស់អញ្ចឹង  !!»

និស្ស័យស្នេហ៍ឆ្លងភព🌸🌱Where stories live. Discover now