បន្ទាប់ពីចេញពីផ្ទះ Tae រួច Jk & yibo មិនបានទៅផ្ទះនោះទេ មិនប្រាប់ក៏ដឹងថាទៅចាត់ការ Mina ដែរ ។
{7:30pm}
+បន្ទប់តូចមួយនៅជាយក្រុងជំហ៊ានជើងវែងបានដើរចូលមកជាមួយនឹងទឹកមុខដ៏កំណាចរបស់កម្លោះសង្ហារពីរនាក់គឺ Jeon Jungkook & wang yibo នេះឯង ។
<<ពួកឯងជាអ្នកណា!? ឆាប់លែងយើងទៅ..ហឹក!!>> ស្រីស្រស់សាច់សរខ្ចីសួរទៅអ្នកដែលកំពុងដើរចូលមកជិតខ្លួនទាំងភិតភ័យ រាងកាយនាងពេលនេះត្រូវចងជាប់ជាមួយនឹងកៅអីហើយមានក្រណាត់ខ្មៅរុំលើភ្នែកទៀត បែបនេះហើយទើបនាងមិនអាចដឹងបានថាជាអ្នកណានោះទេ....
<<ឆាប់ភ្លេចយើងម៉្លេះ..ហឹស.!!>> jk ទាញក្រណាត់ដែលរុំភ្នែកនាងស្រីនោះចេញ បង្ហាញនាងឲ្យឃើញពេញភ្នែកថាជាអ្នកណា
គ្រាន់តែឃើញភ្លាម Mina យំលែងចេញ គាំងឆ្កឹងដូចម៉ារ៉ាកាំង ។ ធម្មតាមនុស្សដែលធ្វើអីមិនគប្បីដល់ពេលឃើញមនុស្សដែលយើងធ្វើដាក់នោះនៅនឹងមុខតែងតែរអៀសចិត្តអញ្ចឹងហើយ ។
((Jk ជាអ្នកចាប់យើងមក បានន័យថា Jk ដឹងពីរឿងដែលយើងធ្វើហើយមែនទេ!?អត់ទេ Mina តាំងសតិធ្វើដូចគ្មានរឿងអីថាមិនត្រូវគេអាចដោះលែងយើង..ហឹស.. យើងពិតជាឆ្លាតមែន!!!)) មីណា និយាយក្នុងចិត្តរួចក៏បញ្ចញទឹកមុខបែបមនុស្សមិនដឹងអី ហើយព្យាយាមនិយាយប្រឌិតឲ្យរាងក្រាស់ជឿលើខ្លួន តែគិតហេស៎ថានាយជឿ!? ចម្លើយគឺ«មិន!!» មនុស្ស Jk នេះបើដឹងមុនច្បាស់គេមិនចេះតែចាត់ការទេ...
<<Jk មិចក៏លោកមកទីនេះអញ្ចឹង!? លោកមកជួយខ្ញុំមែនទេ..ត្រូវហើយលោកយល់ព្រមថាធ្វើជាមិត្តភ័ក្តនឹងខ្ញុំ ពេលនេះមានរឿងលោកក៏មកជួយខ្ញុំ !! ហិហិ..!! >> Mina និយាយបណ្ដើរសើចបណ្ដើរលាយលំជាមួយអារម្មណ៍ភ័យខ្លាចជាខ្លាំង តែនាងព្យាយាមធ្វើធម្មតា
<< យើងមិនដែលឃើញអ្នកណាមុខក្រាស់ដូចជានាងទេ!!>> ដោយទ្រាំមិនបាននឹងសម្ដីពុតត្បុតរបស់នាង yibo ក៏និយាយកាត់ព្រោះមិមចង់លឺ
<<មុខក្រាស់អីទៅ!?>> Mina ធ្វើមិនដឹងអី
<<ឈប់និយាយច្រើនទៅ!! យើងកំពុងគិតថាគួរចាត់ការនាងយ៉ាងមិច!? >> Jk ដើរទៅមកៗរកវិធីចាត់ការនាងនេះ តើធ្វើយ៉ាងមិចទើបសមនឹងទោសដែលនាងត្រូវទទួលទៅណ៎
YOU ARE READING
និស្ស័យស្នេហ៍ឆ្លងភព🌸🌱
Actionសួស្ដីអ្នកទាំងអស់គ្នា👋 សម្រាប់អ្នកដែលរកភាគ1អត់ឃើញកុំទាន់ជេរadmin អីណា 😩 ភាគ1 គឺនៅបន្ទាប់ភាគទី25 ចឹងហើយអ្នកទាំងអស់គ្នាអូសតែបន្តិចទៅឃើញភាគ1ហើយ ។ admin សុំទោសមែនទែនចំពោះភាពរអាក់រអួលមួយនេះ🙏 (21.07.2023) Thank you for support 😚 Love you all 😚 B:y K...