Ep21: មិនតបបានន័យថាចង់ឲ្យថើប!?

425 41 0
                                    

ពេលព្រឹកព្រលឹមស្រាងៗ ប្រហែលជាម៉ោង
6.30នាទី កម្លោះសង្ហារ jeon jungkook
បានរៀបចំខ្លួនរួចរាល់ក្នុងឯកសណ្ឋានសាលា បន្ទាប់ក៏ចះុមកញ៉ាំអាហាពេលព្រឹកនឹងអាលទៅរៀន ។

<< ម៉ាក់!! អាហារឆ្អិនឬនៅ? >> jk ចះុពីលើបន្ទប់មកតុអាហារ និងសួរទៅម៉ាក់គេដែលកំពុងចម្អិននោះ

<< jk!?ថ្ងៃនេះក្រោកលឿនម្ល៉េះកូន? >> Ms.r សួរទៅកូនទាំងចម្លែកក្នុងចិត្ត បើរាល់ដងម៉ោង7.30គេនៅមិនទាន់ងើបរួចផងហ្នឹង

<< កូនប្រញ៉ាប់ទៅរៀនខ្លាចហួសម៉ោង!! >> Jk
<< កូនទើបតែចេញពីពេទ្យ ទៅរៀនបានដែរហេស៎!? >> ms.r

<< ពុទ្ធោអើយម៉ាក់!! កូនលែងឈឺអីអស់ហើយ ម៉ាក់មើលទៅ នែក៎!! >> jk ធ្វើមុខស្ញេញស្ញូញ ហើយនៅលើកដៃបញ្ចេញសាច់ដុំឲ្យម៉ាក់គេមើលទៀតផង ( jk គេកែរចរិកហើយ ឥឡូវនេះលេងសើចច្រើនណាស់ ព្រោះពេលនេះគេមិនមែនព្រះបុត្រាទីពីរអីទៀតទេ)

<< ហឹសកូននេះ!! ម៉ាក់ឲ្យកូនទៅបានតែត្រូវទៅជាមួត yiboទើបម៉ាក់អស់បារម្មណ៍!! >> ms.r jeon
<< okម៉ាក់!! តែyibo នៅឯណាទៅ!? >>Jk
<<មួយសន្ទះុទៀតគេមកហើយ!! កូនញ៉ាំបាយសិនទៅ!? >> Ms.r jeon ថាហើយក៏រៀបចំម្ហូបដាក់លើតុនឹងមានស៊ុបប៉ូវកម្លាំងសម្រាប់jk ផងដែរ

ចំណាយពេល20នាទីទើប jk ញ៉ាំអាហារពេលព្រឹករួចរាល់ ស្របពេលដែល yiboមក
ដល់ល្មម។

<< ម៉ាក់!! កូនទៅរៀនហើយ!! >> អ្នកកម្លោះឱនទៅថើបថ្ពាល់ម៉ាក់ខ្លួនមួយខ្សឺតទើបបង្វែរខ្លួនដើរចេញទៅ

<< ទៅចះុកូន!! ហើយបើមានអាការមិនស្រួលអី call.ប្រាប់ម៉ាក់ឮទេ!? >>Ms.r jeon ស្រែកចេញពីក្នុងផ្ទះល្មមអាចស្ដាប់បាន jk ងក់ក្បាលបន្តិចហើយក៏លើកដៃលាអ្នកជាម៉ាក់....

[School]
<< Yibo!! តើ taehyung រៀនទៅបន្ទប់ណា៎!? >> Jk សួរទៅអ្នកជាមិត្ត តាំងពីចូលមកដល់ខ្លោងទ្វាសាលា នាយអើតទៅលិចអើតទៅកើត គ្មានឃើញស្រម៉ោលរាងតូចសោះ...

<< នៅអគារខាងនោះ!! >> Yibo ចង្អុលបង្ហាញរាងក្រាស់ ព្រោះអគារដែលរាងតូចរៀនគឺនៅឆ្ងាយពីអគារគេណាស់

<<មិចក៏ឆ្ងាយម៉្លេះ!!? >>Jk ធ្វើមុខស្អុយៗ ហ៊ើយ!! គេអន្ទះសារចង់ជួបមុខរាងតូខសឹងដាច់ខ្យល់ស្លាប់ទៅហើយ...

និស្ស័យស្នេហ៍ឆ្លងភព🌸🌱Where stories live. Discover now