Step brother🔞1/5

10.2K 202 9
                                    

Short Novel Jikook 🔞

@Jeon Group

រាងខ្ពស់សង្ហាឈរជ្រែកហ៊ោបាវសម្លឹងមើលមនុស្សប្រុសពីនាក់កំពុងឈរនិយាយគ្នានៅមុខក្រុមហ៊ុនរបស់ខ្លួនតាមបង្អួចកញ្ចក់នៅជាន់លើគេបង្អស់ទាំងមិនស្រណុកក្នុងចិត្ត

គេដកដង្ហើមធំរាល់1នាទីម្ដងយកអណ្ដាតទល់នឹងថ្ពាល់ខាំមាត់សង្គត់ចិត្តមិនអោយខឹងក្រោធចុះទៅទាញអ្នកនៅខាងក្រោមឡើងមកអាចនឹងខ្លាចថាមានរឿងមិនល្អកើតឡើងសុខចិត្តទ្រាំនៅឈរមើលទាំងចិត្តក្ដៅអាចដុតក្រុមហ៊ុននេះចោលបាន។

មិនយូរប៉ុន្មានសម្លេងដកដង្ហើមធូរចិត្តក៏បន្លឺឡើងមុននឹងរាងខ្ពស់ស្រឡះដើរមកអង្គុយលើកៅអីធ្វើការខ្លួនវិញបន្ទាប់ពីឃើញមនុស្សម្នាក់ដែលធ្វើអោយគេក្ដៅចិត្តនោះកំពុងធ្វើដំណើរឡើងមកជាន់លើ

តុក....តុក ...

"ចូលមក......"បន្ទាប់ពីលឺសម្លេងឆ្លើយតបហើយដៃតូចៗក៏រុញទ្វារចូលមកដោយទឹកមុខរីករាយ

"នេះរបស់ឯង...."រាងតូចទុកឯកសារនៅលើតុ"មានការអីទៀតទេបើអត់ទេខ្ញុំទៅវិញហើយណា...."រាងតូចសួរឡើងបន្ដទៅកាន់រាងសង្ហាដែលគិតតែអង្គុយធ្វើមុខមាំដាក់គេ...ហូយធ្វើចឹងគិតថាគេខ្លាចឬ???

"ន៎ែ...មិនលឺយើងនិយាយជាមួយទេហេ៎ស...."ដោយឃើញថាគេមិនតបជីមីនក៏ខាំមាត់តម្លើងសម្លេងដាក់គេបន្ដិច គិតថាសម្ដីគេជាខ្យល់ឬយ៉ាងមិច??

"អាម្សៀតមិញជានរណា??...."គេប្រងើយនឹងសម្ដីរាងតូចហើយក៏ត្បុលសួរវិញទាំងមិនដកក្រសែភ្នែកចេញពីមុខតូចច្រមិច

"ជានរណាពាក់ព័ន្ធអីនឹងឯង...."រាងតូចឈរអោបដៃញាក់ចិញ្ចើមដាក់រាងក្រាសបំណងធ្វើអោយគេឆេះនឹងណា

"នេះបង...."

"យើងយ៉ាងមិច..."ផ្គើនទៀត "អួយ...លែងជុងគុកឈឺណា...."រាងតូចស្រែកភ្លាមៗពេលអ្នកខាងនោះស្ទុះមកចាប់.ក.ដៃខ្លួនទាញមកបុកនឹងទ្រូងរឹងមាំមួយទំហឹង

"ខ្ញុំសួរអាម្សៀតមិញជានរណា??..."កែវភ្នែកមុតស្រួលសម្លឹងមើលអ្នកដែលមានកម្ពស់ត្រឹមទ្រូងរបស់ខ្លួនដោយការដាក់កម្រិត

Short Novel 🔞Where stories live. Discover now