ប្រុសស្នេហ៍2/2

2.7K 157 3
                                    

*បញ្ជាក់ : រឿងនេះតពីរឿងប្រុសស្នេហ៍ដែលផុសយូរហើយតែដោយសារមានអ្នកសូមតទើបសរសេរតអោយទៅ😁💜

*Yoonmin House

   « ខ្ញុំសុីញ្ញេរួចហើយចាំពីពេលនេះពួកយើងលែងត្រូវជាអ្វីនិងគ្នាដែរ!!..  »ជីមីនទម្លាក់ប៊ិចចោលលើក្រដាសនៅលើតុមុននិងបន្លឺឡើងទាំងមុខមាំ។សូហ្គាហៅគេមកប្រញាប់ៗព្រោះតែសុីញ្ញេក្រដាសមួយសន្លឹកនេះឯង

« ល្អណាស់!!អ៊ីវ៉ាន់របស់អូនបងអោយគេរៀបចំរួចរាល់អស់ហើយ!!... »សូហ្គាញញឹមចុងមាត់លើកក្រដាសមួយសន្លឹកនោះមកមើលទាំងសប្បាយចិត្តដែលជីមីនព្រមសុីញ្ញេសំបុត្រលែងលះអោយគេងាយៗបែបនេះ

« លា!!.... »ជីមីនពេបមាត់និងញញឹមស្រស់ដាក់អតីតស្វាមីមុននិងដើរកាច់រឹកកាច់រាងចេញមកទៅរកឡានរបស់ខ្លួនហើយក៏បើកចេញទៅយ៉ាងលឿនសម្ដៅទៅរកខុនដូរបស់ខ្លួនដើម្បីរៀបចំឥវ៉ាន់របស់គេ ជីវិតដែលគ្មានម្ចាស់របស់គេបានវិលត្រឡប់មកវិញ គេនិងប្រើជីវិតមួយនេះអោយមានន័យមិនយកពេលទៅខាតជាមួយមនុស្សដូចមីន យ៉ុនហ្គីតទៅទៀតទេ!!!....

*Skip 7 : 30pm

      ពេលវេលារំកិលទៅមុខរហូតដល់ព្រះអាទិត្យលិចបាត់ទៅវិញភាពខ្មៅងងឹតក៏ចូលមកគ្រប់គ្រងស្រទាប់ផែនដីម្ដង។កែវភ្នែកមាំបើកឡើងទាំងធ្ងន់ កន្ដិលបន្ទាប់ពីអង្គុយផឹកព្រោះតែខូចចិត្តរហូតដល់សន្លប់មិនដឹងខ្លួន

« ឈឺក្បាលម្លេះវើយ??... »ជុងគុកគក់ក្បាលខ្លួនឯងតិចៗមុននិងងើបដើរចូលទៅបន្ទប់ទឹកដើម្បីសម្អាតខ្លួនអោយវាស្វាងខ្លះនិងអាលបានទៅរកអ្វីសប្បាយៗដើម្បីបំភ្លេច ផាក ជីមីន អូ៎ មិនមែនទេគឺ មីន ជីមីន ព្រោះគេជារបស់មានម្ចាស់ទៅហើយ!!....

*Club
     ភ្លើងពណ៍ច្រមុះបាញ់ពេញទីឃ្លានៃខ្លឹបព្រមជាមួយសម្លេងភ្លេងកន្រ្តាក់អារម្មណ៍ធ្វើអោយអ្នកដែលចូលកម្សាន្ដសប្បាយអភ្លេចអស់ទុកកង្វល់ដែលបានកើតឡើង។ក្នុងនោះក៏មានចន ជុងគុក ក្មេងប្រុសវ័យ23ឆ្នាំដែលកំពុងអង្គុយលើសាឡុងព្រមជាមួយមិត្តនិងមានស្រីម្នាក់កំពុងអង្គុយលើភ្លៅគេតែមិនមែនធម្មតាទេគឺកំពុងតែអោនបឺតជញ្ជក់មាត់គ្នាយ៉ាងរោលរ៉ាលមិនបានខ្វល់និងភ្នែកដែលកំពុងសម្លឹងមើលមក

Short Novel 🔞Where stories live. Discover now