Condo Suji ៚
« មីន!!រួចរាល់ឬនៅ??... »សម្លេងសូជីស្រែកឡើងខ្ទរពេញបន្ទប់មុននិងរាងកាយតូចល្មមដើរចូលទៅក្នុងបន្ទប់គេងដែលមានជីមីននៅក្នុងនោះ។បើនិយាយពីជីមីនវិញគេបានមកស្នាក់អាស្រ័យជាមួយសូជីអស់រយះពេលប្រាំថ្ងៃហើយចាប់តាំងពេលមានរឿងឈ្លោះគ្នាជាមួយជុងគុកលើកចុងក្រោយម្លេះ។
« តោះៗ!!រួចហើយ... »ជីមីនតបមកវិញពេលពាក់ស្បែកជើងបា៉តតារួចរាល់និងទាញកាតាបយកមកស្ពាយហើយក៏បណ្ដើរគ្នាដើរចេញមកជាមួយសូជី
« ឯងមិនគិតទៅផ្ទះវិញទេហ៎េស??.. »សូជីសួរស្របពេលដើរចូលជណ្ដើរយន្ដ
« ហុឹម!!អត់ទេ ឯងធុញយើងហ៎េស??. »ជីមីនដកដង្ហើមធំនិងផ្អៀកស្មានិងជណ្ដើរយន្ដលើកចិញ្ចើមសួរមិត្តរបស់ខ្លួនវិញ។ថាទៅគេក៏រអៀសចិត្តដែរ ដែលមករស់នៅជាមួយមិត្តខ្លួនទទេៗបែបនេះតែចិត្តក៏មិនទាន់ចង់ទៅវិញ ខ្ជិលជួបមុខអាប្អូនគម្រក់ម្នាក់នោះ។
« ទេ!!គ្រាន់តែឆ្ងល់ថាឯងអាចឈ្លាតឆ្ងាយពីជុងគុកបានយូរដល់ថ្នាក់នេះ!!... »
« យើងមិនចង់លឺឈ្មោះរបស់គេទៀតទេ!!... »
« ហេតុអី?ខឹងគ្នារឿងស្អីបានជាដល់ថ្នាក់នេះ!!ណាមួយប៉ុន្មានថ្ងៃនេះក៏ឃើញគេព្យាយាមមកនិយាយជាមួយឯងដែរ ល្មមៗត្រូវគ្នាវិញទៅ!.. »
« គ្មានថ្ងៃទេ!!... »
« អឺ..យើងចាំតែមើលទេថាអាគ្មានថ្ងៃនេះវាបានប៉ុន្មានថ្ងៃទៀត!!... »បបូរមាត់សូជីពេបឡើងនិងនិយាយបញ្ឈឺជីមីន គឺថារាល់ដងឈ្លោះគ្នាតែពីរបីថ្ងៃវាត្រូវគ្នាវិញហើយ ចាំមើលម្ដងនេះទៅមើលដូចពាក្យវានិយាយដែលទេ។តែបើតាមគេទាយស្អែកខានស្អែកអីនិងដឹងតាគៀកកគ្នាដើរគ្មានទើសក្បាលវា៉អ្នកណាទៀតហើយ។
« ចាំតែមើលទៅ!!... »ជីមីនឆ្លើយឌឺទៅកាន់មិត្តរបស់ខ្លួនវិញស្របនិងទ្វារជណ្ដើរយន្ដបើកឡើងល្មមទើបបណ្ដើរគ្នាដើរចេញទៅណាមួយសាលាក៏នៅជិតនេះឯង។
*រំលង ( 5 : 00pm )-,-
« អាជុង!!ឯងកើតស្អីបានធ្វើខ្លួនដូចមនុស្សគ្មាន
វិញ្ញាញបែបនេះ??.. »ស្របសម្ដីមាំដូហ្វីក៏ផ្លោះរំលងបង់មកគៀកក៏ជុងគុកបំណងលេងសើចជាមួយព្រោះឃើញអាមិត្តម្នាក់នេះវាមុខក្រៀមៗប៉ុន្មានថ្ងៃហើយ។