*បម្រាមចំពោះអ្នកឆាប់ភ័យខ្លាចអត់ចូលចិត្តរឿងបែបរន្ធត់កុំចូលអានអីវាអាចប៉ះពាល់ដល់អារម្មណ៍><
......................
*ផាំង
« មកដល់ពេលនេះហើយនៅមិនទាន់មានតម្រុយទៀតអញ្ចឹងឬ? »បាតដៃធំទះតុប្រជុំដល់ធំយ៉ាងខ្លាំងបង្ករជាសម្លេងលាន់លឺពេលសាលប្រជុំរបស់ក្រុមស៊ើបអង្គេតជំនាញប្រចាំទីក្រុងសេអ៊ូលធ្វើអោយកូនចៅក្រោមឱវាទទាំងមូលនាំគ្នាញ័រខ្លួនអោនមុខចុះដោយភិតភ័យព្រោះតែការងារភ្នាត់ស្នៀតម្ដងហើយម្ដងទៀតរបស់ពួកគេ« លោកមេក្រុមខ្ញុំគិតថាឃាតករមិនមែនធម្មតាទេវាអាចមានមនុស្សមានអំណាចនៅក្រោយខ្នងពួកវា!! »កូនក្រុមម្នាក់ក្នុងចំណោមកូនក្រុមទាំងអស់បន្លឺឡើងទាំងអោនមុខដដែលប៉ុន្ដែសម្ដីរបស់គេធ្វើអោយលោកអធិការស្ងាត់មាត់ដូចជាកំពុងគិតដល់ចំណុចមួយនេះ។មកដល់ពេលនេះអស់រយះពេលបីខែហើយដែលមានករណីឃាតកម្មដដែលៗកើតឡើងម្ដុំឃ្លាំងចាស់នៅជាយក្រុងសេអ៊ូលនេះសរុបមនុស្សស្លាប់ដល់ទៅ30នាក់ជាងធ្វើអោយមនុស្សគ្រប់គ្នាខ្លាចរអាលែងហ៊ានទៅក្បែរឬជិះកាន់តំបន់ឃ្លាំងចាស់មួយនោះ។
ករណីឃាតកម្មល្បីលាន់រំពងពេញប្រទេសកូរ៉េទៅលេចលឺដល់ក្រៅប្រទេសប៉ុន្ដែបែរជាគ្មានតម្រុយសូម្បីតែបន្ដិចទោះបីជាអោយក្រុមស៊ើបអង្គេតជំនាញប្រចាំប្រទេសកូរ៉េទៅស្រាវជ្រាវក៏គ្មានតម្រុយមិនដឹងថាឃាតករជាអ្នកណាពូកែដល់កម្រិតណាទើបអាចគេចផុតពីសំណាញ់ច្បាប់ដល់ទៅបីខែយូរយ៉ាងនេះ,បើនិយាយដល់អ្នកនៅពីក្រោយខ្នងវាក៏ត្រូវព្រោះថាមានតែពួកមានអំណាចទេទើបអាចធ្វើរឿងបែបនេះបានមនុស្សធម្មតាឯណាអាចធ្វើរឿងបែបនេះបានទៅ??
ប៉ុន្តែជាអ្នកណា??
« យើងគួរតែជួលក្រុមស៊ើបអង្គេតក្រៅប្រទេសមកដែរឬទេ? »បូ៊លីសម្នាក់ទៀតបន្លឺឡើងដោយព្រោះតែក្រុមស៊ើបអង្គេតនៅក្នុងប្រទេសសឹងតែអស់សម្ថតភាពទៅហើយស្វែងរកយ៉ាងណាក៏គ្មានតម្រុយ
« គំនិតល្អខ្ញុំនឹងទាក់ទងទៅក្រុមស៊ើបអង្គេតនៅអាមេរិកយប់នេះ!! »មេក្រុមបន្លឺឡើងទាំងគោះតុតិចៗដោយការរិះគិតពីជំហានបន្ទាប់ដែលត្រូវធ្វើតាមពិតសំណើរអោយទាក់ទងទៅក្រុមស៊ើបអង្គេតជំនាញក្រៅប្រទេសនេះត្រូវបានដាក់មកជាយូរហើយពីប្រជាជនក្នុងប្រទេសប៉ុន្ដែគាត់បែរជាច្រានវាចោលព្រោះមិនចង់អោយគេគិតថាប្រទេសកូរ៉េគ្មានសម្ថតភាពចាប់ឃាតករតែមួយក្រុមមិនបានទើបសម្រេចចិត្តស្រាវជ្រាវបន្ដរហូតមកដល់ពេលនេះរឿងក៏កាន់តែរីកដាលធំឡើងៗ..