*Note:បើអាចអ្នកទាំងអស់គ្នាអាចទៅអានភាគចាស់ៗសិនព្រោះខ្ញុំខានផុសយូរហើយអ្នកទាំងអស់គ្នាអាចនិងភ្លេចសាច់រឿង
5/5បន្ទាប់ពីរឿងរ៉ាវយប់នោះមកជីមីនក៏ជាអ្នកនៅមើលថែជុងគុករាល់ថ្ងៃរហូតមកដល់ថ្ងៃនេះក៏ជាថ្ងៃដែលជុងគុកត្រូវចេញពីពេទ្យហើយ។បើនិយាយពីទំនាក់ទំនងពួកគេទាំងពីរវិញគឺធម្មតាតែជីមីនក៏លែងហ៊ានហៅជុងគុកថាប្ដីអីទៀតបន្ទាប់ពីឃើញប្រតិកម្មនិងទឹកមុខរបស់ជុងគុកដូចមិនសូវជាពេញចិត្តនិងពាក្យសម្ដីរបស់ខ្លួនគ្រាន់តែពេលខ្លះញោះជុងគុកលេងបន្ដិចបន្ដួចទោះត្រូវជុងគុកignoreក៏ដោយក៏គេមិនខ្វល់ដោយសារតែគិតថាជុងគុកអាចខឹងឫអន់ចិត្តនិងគេណាមួយគេគិតរួចហើយថានិងធ្វើតាមបេះដូងខ្លួនឯងហើយប៉ាម៉ាក់ក៏គាត់មិនបានហាមមិនដឹងជាចិត្តរឹងដល់ណាទៀត។តែបើប្រុសគុកវិញបានគេយកចិត្តទុកដាក់ចឹងនិយាយពីថាខ្មឺតសាហាវ🥱តែមកពីគេខ្លាចថាជីមីនធ្វើនេះមិនចេញពីចិត្តអ្នកណាទៅស្មានដឹងទៅគេសន្លប់តែប៉ុន្មានម៉ោងក្រោកមកវិញជីមីនក៏ចេញកាយវិការប្លែកៗដាក់គេនោះ..សង្ស័យត្រូវបា៉ម៉ាក់បង្ខំអោយមកមើលថែធ្វើល្អដាក់គេក៏ថាបាន!!!!(រៀបរាប់យូរៗទៅដូចវល់ទៅៗមិចទេ😑)
ជីមីនដើរចេញកន្លែងបើកថ្នាំនិងបង់ប្រាក់រួចរាល់ក៏ដើរត្រឡប់ទៅរករាងក្រាសជុងគុកដែលនៅក្នុងបន្ទប់សម្រាកវិញ!!!!
ក្រាក.....
"AwwលោកDen....."
"បាទ..លោកប្រុសជីមីន...."
"លោកមកដល់យូរហើយឫនៅ??...."
"គឺមកដល់ពេលលោកប្រុសចេញទៅបានបន្ដិច....បាទ.."
"អ៎រ....ចឹង....."
"នៅនិយាយគ្នាយូរទៀតទេ??ខ្ញុំចង់ទៅផ្ទះ...."សម្ដីនិយាយបែបធុញទ្រាន់បន្លឺធ្វើអោយ
កម្លោះពីរអ្នកដែលកំពុងឈរនិយាយគ្នាបែរទៅរកក៏ប្រទះឃើញកម្លោះសង្ហាអង្គុយលើរទះរុញទាំងមុខដូចគេយកទៅបាញ់ចោល😓"ឈប់និយាយហើយតែចាំបន្ដិចខ្ញុំរៀបចំឥវ៉ាន់របស់ខ្ញុំសិន...."កម្លោះមាឌតូចនិយាយហើយក៏ប្រញាប់ប្រញាល់ដើរទៅរៀបចំរបស់របរខ្លួនដាក់ក្នុងកាបូបបន្ទាប់ពីរួចរាល់ហើយក៏ដើរទៅក្រោយកាន់រទះរុញរបស់ជុងគុក
![](https://img.wattpad.com/cover/260871664-288-k834516.jpg)