1 weeks more .....
កន្លងផុតអស់រយះពេលមួយសប្ដាសជីមីននិងជុងគុកក៏មិនបាននិយាយរកគ្នាតាំងពីមានសុិចជាមួយគ្នាលើកចុងក្រោយហើយ។ខណះពេលនេះរាងតូចជីមីនក៏កំពុងអង្គុយផ្អែកខ្នងនិងតុក្នុងថ្នាក់រៀនចុចទូរស័ព្ទលេងជាមួយនិងមិត្តភក្តិរបស់គេម្នាក់បន្ទាប់ពីដល់ពេលទំនេរសិស្សដ៏ទៃក៏ទៅផ្ទះអស់។...
« ជីមីន?..... »
« អី??.. »ជីមីនឆ្លើយទាំងមិនបានសម្លឹងមើលមុខរបស់មិត្តខ្លួន
« ល្ងាចនេះទៅមើលកុនជាមួយយើងហេ៎??.. »
« ប៉ាវ??.. »
« អ្ហឹម!!យើងប្រាប់ហើយតា៎ថាយើងបានទិញសំបុត្រពីរ!!... »
« ចិត្តល្អម្លេះ??!.. »
« គ្រាន់តែមិនចង់ឃើញឯងរស់នៅដូចកង្កែបក្នុងអណ្ដូងសង្ងំនៅតែក្នុងផ្ទះ!!.. »
« ក៏ធុញគ្មានអារម្មណ៍ចង់ចេញទៅណា!!.. »
« ឯងឈ្លោះគ្នាជាមួយអាហ្គុកទៀតហើយហេ៎??.»
« ទេ!!!.... »
« អត់?ហេតុអីមិនឃើញនិយាយរកគ្នាទៅណាក៏ទៅដោយខ្លួនបែបនេះ??.. »
« មិនដឹង!!.... »
« ហ៉ើយ!!ក្រែងឯងធ្លាប់ប្រាប់ថាធំឡើងជាមួយវាហេ៎ស?បែបនេះគួរតែយល់ពីគ្នាបានច្រើនមិនមែនមួយខែឈ្លោះគ្នាបួនដបដងបែបនេះទេ...»សូជីដកដង្ហើមធំមុននិងនិយាយបើតាមគេដឹងពីរអ្នកនេះវាមកពីប៊ូសានមករៀននៅទីនេះជាមួយគ្នាផ្ទះក៏នៅជាមួយគ្នាទៅណាក៏ទៅជាមួយគ្នាបេះមិនចង់ចេញ តែបើថាពួកវាឈ្លោះគ្នាវិញតែស្រមោលវាមិនដើរជាន់ផង។..
« អ្ហឹម!!យើងជាខុស... »ស្របសម្ដីមុខតូចច្រមិចក៏អោនចុះ
« ហេតុអីជាឯង??.. »
« យើងអោយគេបែកជាមួយណាមមីហើយគេក៏ខឹងយើង!!.. »
« ឯងទៅចេះដឹងរឿងស្នេហាវាធ្វើអី?វាស្រលាញ់អ្នកណាជារឿងរបស់វាតា៎ស... »
« ដឹងតា៎ស..ចឹងហើយបានយើងថាយើងជាអ្នកខុស!!... »ជីមីនអស់សំណើចបន្ដិចព្រមទាំងងើបមុខមកវិញសម្លឹងមើលមុខសូជី...
« កុំសើចមើលមុខយើងបែបនេះ!!... »ស្របសម្ដីដៃមាំសូជីក៏រុញមុខជីមីនចេញ អាវាធ្វើមុខបែបនេះគួរអោយខ្លាចណាស់!!!!