Note : សុំទោសដែលខុសសន្យាប៉ុន្មានថ្ងៃដោយសារតែរវល់រៀនផងធ្វើការងារផ្ទះផងខកម៉ោងរហូតអត់បានសរសេរសង្ឃឹមថាអ្នកទាំងអស់គ្នាអត់ប្រកាន់ណា។
______________« ខានជួបគ្នាយូរហើយសុខសប្បាយទេ? »សម្លេងមាំស្រទន់បន្លឺឡើងដោយស្នាមញញឹមស្រាលផ្ដល់ទៅអោយរាងតូចធ្វើអោយជីមីនភ្លឹកស្មារតីឈរភាំងដូចជាភពផែនដីឈប់វិលខណៈពេលបានជួបប្រទះជាមួយមុខសង្ហារបស់មនុស្សប្រុសដែលគេមិនចង់ជួបផ្ទាល់ៗច្បាស់ៗបែបនេះ....
« លោ-លោក?.... »ជីមីនប្រែជាស្ងួតបំពង់កហាស្ដីទាំងរដាក់រដុបដៃជើងប្រែជាត្រជាក់
ស្រេបមុខមាត់ស្រស់បស់អម្បាញ់មិញចាប់ផ្ដើមបែកញើសមុខប្រែជាស្អេកដូចជាគ្មានឈាមបេះដូងកំពុងលោតកន្រ្ដាក់ញាប់ៗដោយការទប់អារម្មណ៍ដែលភ័យខ្លាចញាប់ញ័រមិនបាន។« មិនអីទេមែនទេ? »ដោយឃើញអាការៈមិនស្រួលរបស់ជីមីនជុងហ្គុកក៏ចោទសួរឡើងដោយទឹកមុខព្រួយបារម្ហហើយក៏ជាឱកាសជីមីនកញ្ឆក់ដៃចេញពីការចាប់ក្រសោបរាងក្រាសមកវិញយ៉ាងលឿនមុននឹងតបដោយសម្លេងញ័រ
« ខ្ញុំមិនអីទេ,លាសិនហើយ! »ជីមីនឆ្លើយដោយព្យាយាមគេចភ្នែកចេញពីការសម្លឹងរបស់ជុងហ្គុកសឹមបន្លឺឡើងដោយរហ័សអោនមុខដើរត្រឡប់ទៅវិញយ៉ាងលឿតាមតែអាចធ្វើបាន។
« ជីមីន ឈប់សិន!! »ជុងហ្គុកស្ទុះងើបដើម្បីឃាតដំណើរជីមីនប៉ុន្ដែក្មេងល្អិតមិនបានស្ដាប់ថែមទាំងរត់ចេញទៅយ៉ាងលឿនដោយមានរាងក្រាសរត់តាមពីក្រោយធ្វើអោយភ្ញៀវក្នុងហាងទាំងអស់ងាកមកសម្លឹងមើលពួកគេដោយចម្ងល់ខណៈពេលជើញម្នាក់ៗកំពុងរត់ដូចជាគេចពីសង្រ្គាមទាំងមានសម្លេងស្រែកហៅបញ្ឈប់មិនដាច់។
« ជី-ជីមីន... ឈប់សិន! »សម្លេងមាំស្រែកឡើងខណះពេលឃើញជីមីនរត់ចូលទៅក្នុងបន្ទប់មួយប៉ុន្ដែ...*គ្រាំង
ទ្វារត្រូវបានបិទជិតមួយទំហឹងបង្ករជាសម្លេងលាន់លឺព្រមទាំងចាក់គន្លឹះជាប់ធ្វើអោយជុងហ្គុកបានតែឈរមុខទ្វារដោយការអស់សង្ឃឹម។« លោកជាអ្នកណា?មានការអ្វីជាមួយប្អូនរបស់ខ្ញុំ? »ស្របពេលនោះយ៉ុនមីក៏បានដើរចូលមកព្រមទាំងចោទសួរជុងហ្គុកដោយការមិនពេញចិត្តជាខ្លាំងនៅពេលដែលឃើញនាយមករត់ប្រដេញជីមីនផ្អើលហាងរបស់នាងថែមទាំងធ្វើអោយជីមីនខ្លាចរត់សង្ងំក្នុងបន្ទប់បាត់។អ្នកណាមិចក៏ហ៊ានម្លេះ?
![](https://img.wattpad.com/cover/260871664-288-k834516.jpg)