សម្លេងសម្រែកក្រល៎របស់ជុងហ្គុកលាន់សន្ធឹកពេញព្រៃដល់ធំទាំងរាងកាយមាំដួលព្រុសទៅលើដីក្បែរចង្រ្គានសាច់អាំងៗហ៊ុយដោយរាងកាយញាក់ញ័រដោយសារតែភាពភ័យខ្លាចខណៈអង្គុយសុខៗក៏មានដៃតូចមួយមកប៉ះស្មារបស់គេ។ជុងហ្គុកដកដង្ហើមញាប់ៗព្យាយាមប្រមូលអារម្មណ៍មកវិញស្ទុះងើបឡើងទាញកាំភ្លើងដាក់ដំរង់មុខរាងកាយតូចដែលកំពុងឈរផ្អៀងកសម្លឹងមុខគេម៉ក់ៗដូចជាមិនដឹងខ្យល់អីទាំងសម្លៀកបំពាក់មិនសមរម្យលើខ្លួនមានតែអាវសស្ដើងប្រលាក់សុទ្ធតែដីមួយបិទបាំងខោខ្លីដែលនៅកប់ភ្លៅខ្លួនទាំងដៃជើងសុទ្ធតែដី។ទឹកមុខស្លឺៗដូចជាមនុស្សអត់សតិ
« ឯងជាអ្នកណា? »ជុងហ្គុកកំហគស្រែកសួរដោយដៃបម្រុងតែគេះកៃកាំភ្លើងបាញ់មនុស្សចំពោះមុខ
« ខ្ញុំ?ខ្ញុំជាម្ចាស់ទឹកដីនៅទីនេះ! »សម្លេងតូចតបមកវិញខ្សឹបៗហើយក៏ចង្អុលខ្លួនឯងដោយម្រាមដៃសស្អេកមុននឹងប្រាប់ជុងហ្គុកដោយស្នាមញញឹមចំនិតព្រះខែយ៉ាងស្រស់ស្អាត
« មិនពិតយើងមិនជឿ!!! »អ្នកណាអាចជឿបានទៅមនុស្សប្រុសមាឌតូចតែមួយបែបនេះហ៎េសជាម្ចាស់ដីនៅក្នុងកណ្ដាលព្រៃស្ងាត់ច្រលំបែបនេះ?
« មិនជឿឬ?តែខ្ញុំស្គាល់ទីនេះច្បាស់ខ្ញុំអាចនាំលោកទៅលេងកន្លែងស្អាតៗជាច្រើនបានណាចង់ទៅទេ? »ចិញ្ចើមតូចលើកឡើងលើទម្លាក់ទឹកមុខចុះសម្លេងនាយមិនបានជឿសម្ដីខ្លួនស្របនឹងជើងគ្មានស្រទាប់បោះទៅកាន់តែជិតនឹងរាងក្រាសសឹមសួរឡើងដោយអោនមុខទៅក្បែរជុងហ្គុកស្របនឹងស្នាមញញឹមស្រាលដែលជាប់លើផ្ទៃមុខមិនរសាយ
« កុំចូលមកជិតយើង!! »ជំហានជើងវែងរហ័សបោះទៅក្រោយស្របនឹងសម្ដីគំហគដោយមួរម៉ៅមិនទុកចិត្តនឹងក្មេងល្អិតដែលចូលមកក្បែរខ្លួនគៀកៗបែបនេះ។
« ហុឹម,លោកឃ្លានទេចង់ញាំសាច់នេះទេ??»ក្មេងល្អិតពេបមាត់ងក់ក្បាលតិចៗនឹងសម្ដីជុងហ្គុកហើយក៏ដើរមួយៗចូលទៅរកចង្រ្គានដាក់ខ្លួនអង្គុយព្រមទាំងលើកសាច់នោះបង្ហាញជុងហ្គុក
« ឯងជាអ្នកណាហេតុអ្វីមករស់នៅទីនេះប្រាប់យើងតាមត្រង់មក!! »កែវភ្នែកមុតស្រួចតាមសម្លឹងមើលសកម្មភាពរាងតូចដោយចងចិញ្ចើមមិនយល់គ្រប់ជំហានដោយសារតែក្មេងម្នាក់នេះវាមិនដូចជាមនុស្សធម្មតាទេដំណើរដើរមួយៗត្រង់ខ្លួនភ្លឹងៗមិនសូម្បីរង្គើដៃហើយនៅពេលក្មេងនេះសម្លឹងមើលគេដោយស្នាមញញឹមរឹតតែគួរអោយខ្លាច។ស្នាមញញឹមស្រាលបូករួមជាមួយកែវភ្នែកស្រទន់ដូចជាក្មេងម្នាក់ដែលមិនដឹងខ្យល់អ្វីប៉ុន្ដែវាក៏អាចធ្វើអោយមនុស្សគ្រប់គ្នាដែលសម្លឹងចំត្រឹមមួយវិនាទីខ្លាចបានយ៉ាងងាយបើសម្ដី
និយាយមួយៗមិនញាប់មិនទាក់ច្បាស់ៗ,សភាពបែបនេះដូចជាមនុស្សវិកលចរិតយ៉ាងច្បាស់។