រាងក្រាស់បានបើកឡានលឿនដូចព្យុះ ឯរាងតូចនេះគឺបានត្រឹមតែផ្អែកខ្នងនិងកៅអីឡាន ឯងដៃវិញក៏ក្ដាប់ខ្សែរក្រវ៉ាត់ជាប់ ឯសក់វិញគឺមិនបាច់និយាយ...
+Skip...
«ហ៊ូយ...! នេះឯងកើតអីអត់នុងហ៎ា!»Jk ដោយឃើញមុខ Tae រាងស្លេកបន្តិចក៏សួរ...
«ឯងនៅមកសួរទៀតហ៎...ហឹសៗ...អ៎ាកៗៗ...»Tae និយាយសំឡេងង៉ូវៗ ហើយក៏ចុះពីឡានរួចសើចតិចៗ...តែមិនប៉ុន្មានក៏ក្អូតបាត់។
«យើងមានបានធ្វើអីឯណាឯង...មកយើងជួយ!»Jk បម្រុងនិងជួយតែក៏មានអ្នកឃាត់...
«មិ...មិនបាច់ទេ! យើងដើរបាន!»Tae និយាយរួចក៏ដើររេៗ រហូតដល់ក្នុងផ្ទះបានសម្រេច។
«ឯងទៅងូតទៅវើយ! ស្អុយណាស់!»Jk មិនមេនស្អុយទេតែមិញនេះរាងតូចក្អូតមើលទៅវាកក្រិច ទើបនាយប្រាប់ឲ្យទៅងូតទឹកទៅ។
«យើងដឹងហើយវើយ!»Tae ថារួចក៏ងើបចេញពីសាឡុង រួចក៏ចូលទៅក្នុងបន្ទប់ទៅ ឯរាងក្រាស់នេះវិញគ្នាទប់សើចចង់ងាប់ហើយ។(😅)
+In room...
«ចុម...ហីស្អីក៏មានរបស់របរច្រើនមេសវី!»Tae សួរខ្លួនឯងដោយយកដៃអេះក្បាលខ្វោក។ តែមិនគិតច្រើនក៏យកកន្សែងចូលបន្ទប់ទឹកបាត់ទៅ។
@20 minute later...
រាងតូចចំណាយពេល 20 នាទីក្នុងការងូតទឹក ហើយក៏ចេញមកវិញដោយមានត្រឹមកន្សែង តូចមួយនៅនិងចង្កេះ...
~ក្រាក...
សម្លេងបើកទ្វារបន្ទប់ធ្វើឲ្យរាងតូចងាកទៅមើលភ្លាមទើបឃើញថាអ្នកដែរចូលមកគឺជា Jk ទេ។ ឯរាងក្រាស់កាលដែរបានឃើញរូបរាង ចង្កេះមួយក្ដាប់ ក្បាលពោះរាបស្មើរ ដៃជើងស្រឡូនវែងៗ គឺធ្វើឲ្យនាយក្រាស់ ដកករចំហរមាត់ធ្លុង ព្រោះគេមិនដែរឃើញប្រុសណាមានរូបរាងស្អាតយ៉ាងនេះទេ...
«ហើុយ...ចូលមកធ្វើអីហ៎ា!»Tae ពេលដែរឃើញនាយក្រាស់មើលមកខ្លួនយូពេកក៏យកដៃបាំងម៉ាកំណាត់ខ្លួនខាងលើ កុំឲ្យនាយមើលទៀត~~
«អ៎ូស! យើង...យើងសទោស! យើងថាហៅឯងឲ្យទៅផ្សារជាមួយយើង! តែ...តែឯងរៀបចំឲ្យ ហើយទៅយើងទៅចាំឯងនៅក្រោម!» Jk និយាយរួចក៏រហ័សបិទទ្វារវិញបើមិនចឹងទេច្បាស់ជាធ្វើអីផ្ដេសផ្ដាសមិនខាន...។ ( សុភាពបុរសបស់គេ😌)
YOU ARE READING
កូនប្រសារលេខ1💓🥇
Short Storyរឿងស្នេហាដែរកើតចេញពីកិច្ចសន្យារបស់ប៉ារបស់ពួកគេរហូតបានក្លាយជាស្នេហាពិតប្រកតមួយត្រឹមពេលយ៉ាងខ្លី។