🌹កូនប្រសារលេខ 1💓

1K 81 0
                                    

Episode 9

~Morning...🌅✨

ពន្លឺព្រះអាទិត្យចាំចូលតាមបង្អួចបង្ហាញឲ្យឃើញនៅកម្លោះៗពីរនាក់កំពុងដេកអោបគ្នាយ៉ាងស្អិតរមួតដូចស្ករតាំងមែចឹង...។

«ហឹម....»សម្លេងក្រហឹមដើមករបស់កម្លោះមាឌតូច Taehyung ក៏បភ្លឺឡើងបន្តិចមុននិងងើបងក់ទាំងមិនទាន់បាត់ងងុយ....។

តុៗ សម្លេងគោះទ្វារ

«កូន Tae ក្មួយ Jung ភ្ងាក់ឬនៅនិងថ្ងៃចាំងគូទហើយណាកូនៗ!»Mrs.kim ឡើងមកដាស់អ្នកដែរនៅខាងក្នុងនោះ ព្រោះនេះមិនមេនម៉ោង 6 7 អីទេគឺម៉ោង 9 ជិត 10 ទៅហើយនៅមិនទាន់មានអ្នកណាចុះទៅក្រោមមួយ...។

«បាទម៉ាក់ខ្ញុំចុះទៅឥឡូវហើយ!»Tae ស្រែកខាងក្នុងទៅដោយសម្លេងក្រញូៗបែបមនុស្សមិនទាន់អស់ងងុយចឹងហ៎ាស។

«ចឹងម៉ាក់ទៅហើយ កុំភ្លេចដាស់ក្មួយជុងផង!»Mrs.kim ថារួចក៏ដើរចុះទៅខាងក្រោមបាត់ទៅ។

រាងតូចក៏ពត់ពែនខ្លួនបន្តិចបន្ទាប់មកក៏ងើបទៅយកកន្សែងដើរចូលទៅក្នុងបន្ទប់ទឹកបាត់ទៅ។ ចំណាយពេលជាង 30 នាទីរាងតូចក៏ចេញមកវិញជាមួយនិងខោជើងត្រឹមជង្គង់ ជាមួយនិងអាវយឺតដៃវែងរលុងមួយឈុត។ គេក៏ដើរហួសទៅដាស់មនុស្សដែរល្មោបដេកនោះទៅ...

«ហ៎េឯង...ភ្ងាក់ព្រឹកហើយវើយ!»Tae ដើរទៅអង្រួនដើមដៃរាងក្រាស់តិចដើម្បីឲ្យភ្ងាក់...

«ហឹម...យើងដឹងហើយ...!»Jungkook ក៏ងើបពត់ពែនខ្លួនរួចក៏ទាញកន្សែងចូលបន្ទប់ទឹកបាត់ទៅដោយធ្វើមើលមិនឃើញរាងតូចដែរកំពុងឈរជិតគ្រែនោះសោះ។

«យើងពពិនយក្សមើលមិនឃើញយ៉ាប់មេនហើយអាញ់!»Tae រអ៊ូរងូវៗម្នាក់ឯងរួចក៏ដើរចេញទៅក្រោមមុនរាងក្រាស់ ព្រោះខ្លួនមិនមេនជាប់គ្នាផងនិង។

«ចុះមកហើយហ៎លោកប្រុសកូន!»Mrr.kim យកកែវតែមកផឹកបន្តិចមុននិងងើបមុខសួរកូនប្រុសរបស់គាត់...

«បាទប៉ា...!»Tae ថារួចក៏ដើរចូលទៅអង្គុយទល់មុខនិងប៉ារបស់គេ

«ចុះម៉ាក់ទៅណាប៉ា!»Tae

«គឺទៅផ្សារជាមួយម៉ាក់របស់ក្មួយ Jung មានការអីហ៎!»Mrr.kim

«គ្មានទេប៉ាខ្ញុំទៅយកអីញាំុសិន!»Tae ថារួចក៏ដើរចេញពីលើសាឡាងទៅផ្ទះបាយ និងចេញមកវិញមានជាមួយនិងនំបុ័ង2 និង ទឹកដីគោ 1កែវយកមកអង្គុយញាំុមុខទូរទឹកកក និងទាញកុំព្យូទ័រយកមកបើករឿងមើល...រឿងដែរគេមើលមានចំណងជើងថា Lovely writer ដែរជារឿងសំណប់របស់គេព្រោះតួស្អាតៗ...។

កូនប្រសារលេខ1💓🥇Where stories live. Discover now