Episode 28
បន្ទាប់ពីបានធ្វើការជម្រះខ្លួនទាំងពីរនាក់រួចគឺចំណាយពេលមិនតិចទេព្រោះតែថាអឺ...អាដេញន៎ែក រាងក្រាស់នោះលូកលើលូកក្រោម ច្របាច់នេះច្របាច់នោះ ទាំងអោបទាំងស្ទាបអង្អែល ហើយនៅឆ្លៀតបន្តិចទៀតហ៎ាស យាយទៅបិុនិងខូចខិលសាហាវម៉ង មិនដែរឃើញថេលោកអើយ។
«អូនសម្លាញ់ដើររួចទេនិងហ៎...មើលហ៎ដៃទប់ទ្វារហី!»Jungkook យកកន្សែងជូតសក់បណ្ដើរនិយាយជាមួយរាងតូចដោយទឹកមុខរីកដូចគ្រាប់ជីចឹង ខុសអីតែរាងតូចដែរគិតតែពីមុខស្មើរមិននិយាយអី ហិហិ (ខឹងគេម៉ងកូននិង)។
«កើតអីមេន មិចមិននិយាយជាមួយប្ដីចឹងហឺុ?»Jungkook នៅតែបន្តសួររហូតមិនឈប់ទោះជារាងតូចដើរមិនកើតយ៉ាងមេចក៏ដោយក៏សុខចិត្ដសួរឲ្យដឹងរឿងសិនដែរ (បិុនិងអ្នកសរសេរទើបជួបទេ T-T)
«ឈប់សួរទៅមើលលោកព្រះ ឃើញខ្ញុំពុងដើរទេ!?»Tae ឈប់បន្តិចរួចក៏បែរមកនិយាយជាមួយរាងក្រាស់ម្ដង មនុស្សស្អីអត់ចិត្ដចឹង ចំមេនហីឃើញគេចឹងហីអត់ជួយទៀត មនុស្សអាក្រក់
«...»Jungkook មិនមាត់រួចក៏ដើរទៅបីរាងតូចយកមកដាក់លើកៅអី ដើម្បីកុំឲ្យប្រពន្ធពិបាកច្រើន ប្ដីល្អគេចេះគិតគូរបាពន្ធចឹងហីយល់ហេសអ្នកអាន អត់យល់អត់😚
«ងៃនិងអូនអត់ទៅហាងទេ!?»Jungkook ផ្លុំសក់ផងនិងសួររាងតូចដែរកំពុងលាបសារ៉ូម អីនិងផង យាយទៅមុខរាងតូចបាច់លាបអីក៏ស្អាតដែរគ្រាន់តែថាគេចូលចិត្ដថែមុខកុំឲ្យចាស់ចឹងហ៎ា
«អត់ទេឈប់ម៉ាថ្ងៃ!»Tae ក៏ឆ្លើយវិញយ៉ាងខ្លី រួចក៏ដើរទៅយក Collegen យកមកដាក់ជាមួយទឹកផឹក និយាយទៅកូននិងពូកែថែមុខជាងស្រីទៀតហ៎
«បងមិនដែរឃើញប្រុសណាដែរពូកែថែខ្លួនជាងអូនទៀតទេនេះ ជួបតែអូនមួយ!»Jungkook ដើរទៅបើកទូរយកខោអាវរួចក៏និយាយទៅកាន់រាងតូចដែរកំពុងអង្គុយមុខកញ្ចក់នោះ
«ខ្លាចមុខអាក្រក់ដូចអ្នកខ្លះ!»Tae ថារួចក៏ទាញខោអាវដើរទ្រើតៗទៅបន្ទប់ទឹកទៅ ទុកឲ្យរាងក្រាស់ចុកឆ្អល់បេះដូងម្នាក់ឯង នេះគេអាក្រក់មេនហ៎មិនអាចទេៗត្រូវតាចេះប្រើនេះប្រើនោះទើបបាន ធម្មជាតិពេកមុខចាស់ជាងប្រពន្ធមិនខានទេ
«ហើុយ....មុខបងអាក្រក់មេនហ៎!Tae អូននិយាយម្ដងទៀតបានទេ បងមិនបានយល់សប្តិទេមេនទេ!?»Jungkook ក៏ទប់ទូររួចស្រែកទៅសួរអ្នកដែរនៅក្នុងបន្ទប់ទឹកនោះដើម្បីប្រកតថានេះជាកាពិតឬក៏គេស្ដាប់ច្រលំ
«មិនខុសទេ មុខឯងអាក្រក់ណាស់ មុខចង់ជ្រួញជាប៉ាម៉ាក់យើងទៅទៀត ចេះលាបអីខ្លះទៅកុំតាមធម្មជាតិពេកយើងមិននៅជិតទេវើយ ប្រយ័ត្នមុខចាស់ជាងប៉ាយើងទៅ!»Tae ស្រែកពីក្នុងបន្ទប់មកធ្វើឲ្យរាងក្រាស់រហ័សរត់ទៅមើលកញ្ចក់យ៉ាងលឿន មុខគេមើលទៅគ្មានជ្រួញទេគ្រាន់តែវាមិនរលោងដូចគ្មានសំណើមចឹង ចឹងត៎ាសបានរាងតូចថាមិនខុស
«Tae បងរៀបខ្លួនហើយៗកាលអូនចេញមក!បងចង់ទៅផ្សារទិញអីលឿនឡើង!»Jungkook ច្រត់ចង្កេះឈរចាំរាងតូចមុខទ្វារបន្ទប់ទឹក មិនដឹងជាទៅធ្វើស្អីខ្លះទេបានយូយ៉ាងនិងចង់ 15នាទីទៅហើយ នេះបើគេទៅក្រុមហ៊ុនវិញណា 15នាទីនេះស្មើរគេនិយាយការងារបានពាក់កណ្ដាលបាត់ទៅហើយ
«ទៅហើយៗ...តោះ!»Tae ក៏ចេញមកជាមួយនិងឈុតខោអាវដៃវែងសាច់ចាក់ពណ៍ផ្ទៃមេឃ រួមជាមួយនិងខោកាបូយពណ៍ស មើលមកគឺថាបាក់ស្រើបម៉ង ចឹងត៎ាសបានសង្ងំយូយ៉ាងនិងតាមពិតចឹងសោះ
«....»Jungkook
«នៅភ្លឹកនិងហើយមិនទៅទេអី!?»Tae និយាយដោយកេះស្មាររាងក្រាស់តិចៗដើម្បីឲ្យដឹងខ្លួន នេះគ្រាន់តែឃើញគេ ឈរមើលធ្វើដូចបានឃើញបិសាចចឹង
«បាទ...តោះៗ!»Jungkook ដឹងស្មារតីមកវិញក៏បានដឹកដៃរាងតូចចេញទៅក្រៅ ឯរាងតូចក៏មិនបានទៅប្រកាន់អីឡើយព្រោះបិុនិងប៉ះគេលើសនិងទៀតណ៎មិនថាចឹង។ (មេនហ៎េសអ្នកអាន😝)
ជិតចូលរៀនហើយណា admin ដឹងមេរៀននៅណាទេ😭ចុះអ្នកទាំងអស់គ្នា?🤧
To be continue...
🌺bysuah🌺
YOU ARE READING
កូនប្រសារលេខ1💓🥇
Short Storyរឿងស្នេហាដែរកើតចេញពីកិច្ចសន្យារបស់ប៉ារបស់ពួកគេរហូតបានក្លាយជាស្នេហាពិតប្រកតមួយត្រឹមពេលយ៉ាងខ្លី។