🌹កូនប្រសារលេខ1💓

821 65 0
                                    

Episode 19

ព្រឹកថ្ងៃថ្មីក៏បានមកដល់ មនុស្សគ្រប់គ្នាគ្នាម្នីម្នាទៅធ្វើការងារ អាជីវកម្ម របស់ខ្លួនឯក្មេងៗក៏នាំគ្នាទៅរៀន តែផ្លែកអីតែកម្លោះពីរនាក់នេះ ដែរកំពុងអោបគ្នាយ៉ាងស្អិតមិនគិតម៉ោងមិនគិតពេលសោះ។

«អូនគោះទ្វារហីចង់ដឹង!»Tawan ដើរមកមុខបន្ទប់ប្អូនៗគេពីរនាក់ភរិយារួចក៏សួរដោយដៃចង្អុលទៅទ្វារ

«គោះទៅលឿនឡើង!»Satame និយាយដោយញាក់ភ្នែកជាសញ្ញា

តុតុ...សម្លេងគទ្វារ

«អ្នកណានុង!»Tae តបពីក្នុងមក

«គឺបង Tawan!»Tawan តបទៅវិញ

«អ៎ុះ...ចាំបន្តិចបង!»Tae ថារួចក៏ទាញដៃរាងក្រាស់ចុះរួចរហ័សទៅបើទ្វារ

ក្រាក...សម្លេងបើកទ្វា

«បងមានការអីហ៎!»Tae ចេញមកដោយសក់ក្បាលស្រពីងស្រពោងមើលមិនយល់ម៉ង

«អ៎ោ...អត់ធ្វើអីទេ...អ៊ុប!»Tawan និយាយរួច Satame រហ័សយកដៃទៅខ្ទប់មាត់លោកប្ដីមាត់ឥតគំម្របរបស់នាងយ៉ាងលឿន

«ធ្វើ!ធ្វើអីបង...»Tae សួដោយទឹកមុខភ្លើ (ដាក់ចឹងម៉ងទៅ ><)

«អ៎...បងចង់សួរថាមានវៃគ្នាអត់យប់មិញ!»satame

«មិនមានទេបងដេកលក់ស្រួលណាមើលតាសក់ទៅបងយល់ហើយ!»Tae និយាយដោយញញឹមចេញមាត់បេះដូងមកចង់លង់

«ហិហិ...អត់ល្អហើយចឹងបងទៅរៀបអីឲ្យញាំុណា...តោះ!»Satame ថារួចក៏ទាញកប្ដីចុះទៅក្រោមបាត់

«បងប្អូនគេប្លែកៗ!»Tae ថារួចក៏បិទទ្វារបន្ទប់រួចក៏ស្រែក

«ភ្លើងឆេះផ្ទះវើយភ្លើងឆេះផ្ទះ!»Tae ស្រែកលឺៗរួចអ្នកដែរដេកនោះក៏ស្ទុះងើបដូចគេជាន់ចឹង

«ណាៗ...ណាភ្លើងឆេះ ភ្លើងឆេះកន្លែងណា!Tae ណាភ្លើងឆេះ!»Jungkook រត់ឆ្លេឆ្លាក្នុងបន្ទប់រួចក៏បែរទៅសួរអ្នកដែរឈរអោបដៃធ្វើមិនដឹង

«យាយលេងសោះជឿដែរលោក!»Tae ថារួចក៏ទាញកន្សែងចូលបន្ទប់ទឹកបាត់ទៅ

«អុញមើលគេធ្វើ!»Jungkook ឈរអេះក្បាលខ្លួនឯងតិចៗរួចក៏ចូលទៅដេកត ><

កូនប្រសារលេខ1💓🥇Where stories live. Discover now