🌹កូនប្រសារលេខ 1💓

1K 69 0
                                    

Episode 10

«តោះ នៅដល់កាល!»Jungkook ក៏ដើរទៅចោលស្រី Tae មុនបាត់ទៅ...

«អឺ...»Tae ក៏ដើរទៅពីក្រោយទៅ។

~បន្ទប់ទទួលភ្ងៀវ...

Jungkook ក៏ចូលទៅអង្គុយនៅសាឡុងមួយផ្សេងពី Tae គឺគេអង្គុយនៅជិត Mrs.jeon ម៉ាក់គេនិងអែងយ៉ាប់មេន🤣

«ម៉ោះដល់ម៉ោងប្រាប់រឿងហើយ!»Mrr.kim

«បាទ...ប៉ានិយាយមកបាទ!»Tae

«ឯងទាំងពីរត្រូវរៀបការជាមួយគ្នា!»Mrr.kim និយាយច្បាស់ៗធ្វើឲ្យរាងតូចបើកភ្នែកធំ ផ្លែកអីតែរាងក្រាស់ដែរមើលទៅគឺធម្មតាដូចគ្មានរឿងអ្វីកើតឡើង។

«ប៉ានិយាយលេងសើចពេកហើយ ហិហិ!»Tae ធ្វើជាសើចដើម្បីបន្លប់ប៉ារបស់គេ ទោះបីជាគេស្ដាប់ច្បាស់ក៏ដោយ...

«ប៉ានិយាយមេន!»Mrr.kim ធ្វើមុខមាំុបញ្ចាក់ថាពាក្យដែរគាត់និយាយគឺមិនមេនលេងសើចនោះទេ

«តែខ្ញុំប្រុសណាប៉ា...ហើយខ្ញុំស្រឡាញ់ស្រី...ស្រីណាប៉ាស្រី មិនមេនប្រុសទេ!»Tae ចាប់ផ្ដើមក្រហមមុខងាំង នេះស្រីពេញផែនដីមិនយកហេតុអីក៏ឲ្យទៅយកប្រុសគ្នាឯងវិញវាមិនសម បើថាល្ហេមល្ហាមស្រីទៅមិនថាទេចំមេនហើយ...

«តែម៉ាក់មិនដែរឃើញកូនយកមិត្ដស្រីរបស់កូនមកទេ! ដូច្នេះហើយបញ្ចាក់ថាកូនក៏មិនចាប់អារម្មណ៍មនុស្សស្រីដែរ!»Mrs.kim

«តែខ្ញុំមិនមានមិត្ដស្រីក៏មិនប្រកតថាខ្ញុំស្រឡាញ់ប្រុសដែរ...!»Tae

«បាន...បើឯងថាឯងមិនស្រឡាញ់ប្រុស តែស្រឡាញ់ស្រីនោះ ប៉ានិងទុកឱកាសឲ្យឯងរកមិត្ដស្រីរបស់ឯងមកជួបប៉ានិងម៉ាក់ បើឯងមិនមានទេប្រកត់ថាឯងក៏ស្រឡាញ់ប្រុសដែរ!»Mrr.kim

«បាន...ខ្ញុំនិងយកមិត្ដស្រីម្នាក់យកមករៀបការនិងខ្ញុំ ហើយនិងរកមិត្ដស្រីណាដែរមិនមើលឃើញតែទ្រព្យសម្បត្តិអ្នកដទៃដូចជាអ្នកខ្លះ!»Tae សង្កត់ចុងប្រយោគនិងដៀងភ្នែកទៅមើលរាងក្រាស់និងម្ដាយរបស់គេ ដោយកែវភ្នែករឹងកំប្រឹស។

«កូននិយាយឲ្យមានសណ្ដាប់ធ្នាប់ផង គេមិនដែរមានបំណងចង់បានអ្វីពីគ្រួសារយើងឡើង!»Mrs.kim ចាប់ផ្ដើមច្រឡោតឡើង

«ពេលនេះមិនអីតែពេលក្រោយប្រកតជាអីហើយ!»Tae ថារួចក៏ឡើងទៅលើផ្ទះបាត់ទៅ

«បានហើយអ្នក ឲ្យគេគិតសិនចុះ ចឹងខ្ញុំទៅវិញហើយអ្នក តោះកូន!»Mrs.jeon ដោយមិនចង់ឲ្យគ្រួសាររបស់គេមានរឿងដោយសារគាត់ ក៏សុខចិត្ដត្រឡប់ទៅវិញទោះបីជាទទួលបានពាក្យសម្ដីមើលងាយពីមាត់រាងតូចក៏ដោយ ក៏គាត់នៅតែរក្សារទឹកមុខញញឹមមិនប្រែ។

«បាទម៉ាក់...ជំម្រាបលាមីង...ពូ!»Jungkook អោនគំនាបជាការគួរសមបន្តិចមុននិងដើរទៅតាមម៉ាក់របស់គេទៅ។

«ហឹម...គេចង់នាំអ្នកណាមកទេអូនអើយ បើសិនជាម្នាក់នោះល្អវាសំណាង តែបើសិនជាយកមកប៉ះចំស្រីមុខពីរវាប្រកតជាពិបាកហើយ!»Mrr.kim ផ្អែកខ្នងទៅនិងស្រឡុងយ៉ាងធុញថប់

«បានហើយបងឈប់គិតទៅ...ឲ្យគេសម្រេចចិត្ដសិនចុះ!»Mrs.kim ក៏ចូលទៅអង្គុយក្បែរប្ដីដើម្បីឲ្យគាត់គិតច្រើន

~Tae Room...

ត្រលប់មកមើលរាងតូចឯនេះវិញ កំពុងតែឈរនៅមុខបង្អួចចាំមើលគ្រប់សកម្មភាពរបស់រាងក្រាស់ព្រោះគិតថាពួកគេនិងមានគំរោងអី...

«ម៉ាក់តោះយើងទៅផ្ទះ!»Jungkook ក៏ចូលមកប្រាប់ម៉ាក់របស់គេដែរកំពុងឈរនៅពីក្រោយឡាននោះ

«កូនមិនអីទេហ៎...!»Mrs.jeon សួរដោយទឹកមុខបារម្ភព្រោះថាតាំងពីគេកើតមកគេស្អប់បំផុតពាក្យសម្ដីថា «មើលឃើញតែទ្រព្យអ្នកដទៃ» បំផុត

«មិនអីទេម៉ាក់ពាក្យសម្ដីពិនៗនិងខ្ញុំមិនទៅលោតទឹកទេ ហិហិ តោះម៉ាក់!»Jungkook ធ្វើជាសើចដើម្បីបន្លប់ម៉ាក់របស់គេ ហើយក៏ដឹកដៃម៉ាក់របស់គេឡើងឡានជិះចេញទៅបាត់ទៅ។

~Back...

«ខ្ញុំនិយាយមើលងាយគេហ៎! តែខ្ញុំនិយាយក៏ត្រូវហឹស...!»Tae និយាយរួចក៏ដើរចុះទៅខាងក្រោម

«ម៉ាក់ប៉ា!»Tae ស្រែកពីខាងលើ

«មានការអីហេ!»Mrr.kim

«គឺ...ខ្ញុំចង់ប្រាប់ថាខ្ញុំ...ព្រមរៀបការជាមួយគេតែសូមម៉ាក់ប៉ាកុំយកទៅប្រាប់គេ ព្រោះខ្ញុំចង់តាមដាគេ!»Tae

«ឯងនេះគិតគេតែក្នុងផ្លូវអាក្រក់...បានម៉ាក់និងលាក់ឲ្យ!»Mrs.kim

«អគុណម៉ាក់ប៉ា!»Tae និយាយអគុណរួចក៏ដើរចេញទៅក្រៅបាត់

To be continue...

Thank you for reading 🌹😘

Write by Suah 💞

កូនប្រសារលេខ1💓🥇Where stories live. Discover now