🌹កូនប្រសារលេខ 1💓

1K 86 0
                                    

Episode 8

«បានហើយ ឈប់បង្អាប់កូនទៅ...មើលកូនមុខឡើងជ្រួញហើយនោក!»Mrr.kim

«ក៏បានៗ ហើយកូនឯងចង់ឈររហូតមេនទេហ៎ាចូលមកអង្គុយជិតបងទៅ!»Mrs.kim

«....»Tae មិនមាត់ក៏ដើរចូលទៅអង្គុយបែបធម្មតា

«ម៉ាក់មិនមានរឿងអីក្រៅពីរឿងនេះទេមេនទេ!»Tae

«គឺ...មានរឿងមួយទៀតប៉ុន្តែចាំស្អែកចាំនិយាយតែម្ដងទៅព្រោះស្អែកកូនក៏មិនទៅធ្វើការដែរមិនចឹង!»Mrs.kim

«បាទម៉ាក់...ចឹង ខ្ញុំសុំទៅលើសិនហើយម៉ាក់ប៉ា!»Tae បម្រុងនិងទៅប៉ុន្តែក៏លឺសម្ដីមួយមាត់...

«Jungkook ក៏គេងជាមួយកូនដែរណា!»Mrr.kim

«...»Tae មិនតបទៀត ក៏ដើរចេញទៅខាងលើបាត់ទៅ

«នេះក្មួយពិតជាមិនចង់ប្រាប់គេមេនហ៎!»Mrr.kim

«វាមិនទាន់ដល់ពេលទេណាអ៊ុំ ពួកយើងនៅសល់ពេលច្រើនទៀត...ចឹងខ្ញុំសុំលាសិនហើយណាអ៊ុំ!»Jungkook ថារួចក៏អោនគំនាបបន្តិចមុននិងដើរទៅខាងលើ...

ក្រាក...សម្លេងបើកទ្វារបន្ទប់ក៏បំភ្លឺឡើងបង្ហាញឲ្យឃើញរាងតូចដែរកំពុងតែអង្គុយលើកៅអីអោបដៃសម្លឹងទៅកាន់បង្អួចបន្ទប់មើលទៅដូចជាកំពុងគិតអ្វីមួយ...

«អ៎ាវ...ឯងមិនទាន់ដូរខោអាវទេហ៎!»Jungkook

«ដូចដែរឯងឃើញ!»Tae តបទៅវិញបែបហីៗរួចក៏បើកទូរយកកន្សែងចូលបន្ទប់ទឹកបាត់...

«ហឹម...!»Jungkook ដកដង្ហើមធំបន្តិចរួចក៏ទំលាក់ខ្លួនទៅលើពូកមួយទំហឹងទាំងហត់នឿយ...

បន្តិចក្រោយមករាងតូចក៏ចេញពីបន្ទប់ទឹកវិញ ដោយមានស្លៀកពាក់រួចជាស្រេច។ Tae ក៏ដើរទៅរកតុសម្អាងរួចបើកថតតុទាញយកម៉ាសមួយសន្លឹកយកមកបិទរួចក៏ទាញយកមួយសន្លឹងទៀត...

«ឯង...ងើបបន្តិច!»Tae ប្រើដៃដែរទំនេរនោះដាស់អ្នកដែរកំពុងដេកនោះតិចៗ...

«ហឹម...មានការអីហ៎!»Jungkook ក្រហឹមដើមកររួចក៏ងើបអង្គុយឲ្យស្រួលបួលបន្តិច...

«...»Tae មិនតបក៏បកសម្បកម៉ាសយកមកបិទលើមុខរាងក្រាស់ថើរៗរហូតដល់រួចទើបងើបដើរទៅយកទូរស័ព្ទយកទៅអង្គុយចុចមុខតុសម្អាងធ្វើដូចគ្មានរឿងអីកើតឡើង។ (ទង្វើខុសពីចិត្ដចឹងហ៎ាស)

«*ហឹស...គួរឲ្យស្រឡាញ់តុយម៉ាយ*»Jungkook និយាយក្នុងចិត្ដម្នាក់ឯងមុននិងផ្ដេកខ្លួនបន្តការដេករបស់គាត់...

«ល្មោបដេកម្លេះវី...ភ្ងាក់ហើយដេកបានទៀតហ៎ាស ហឹស....!»Tae និយាយក្នុងចិត្ដម្នាក់ឯង សើចម្នាក់ឯងដូចមានក្ដីសុខណាស់ចឹង...

10mn later...

រាងតូចក៏បានដោះម៉ាសរបស់ខ្លួនចេញ រួចក៏ទុកឲ្យស្ងួតហើយក៏ដកយកណៃគ្រីមយកមកលាបថើរៗលើមុខរួចក៏បិតទុកហើយក៏ដើរទៅមើលមនុស្សកម្ចិលនោះ....

«មិនភ្ងាក់ម៉ងហ៎...ន៎ែ...ន៎ែ ភ្ងាក់វើយ!»រាងតូចនិយាយដោយអង្រួនដៃរាងក្រាស់តិច...

«ហឹម...យើងងើបហើយ!»Jungkook ស្ទុះងើបយ៉ាងលឿនដូចម៉ែហៅចែកលុយចឹង...

«ឯងនេះដេកមិនមើលម៉ោង...!»Tae រអ៊ូរងូវៗរួចក៏ដោះម៉ាស់ចេញពីមុខរាងក្រាស់...«ទៅងូតទឹកទៅ បើមិនងូតយើងមិនឲ្យដេកទៀតទេ!»Tae និយាយផ្ដែផ្ដាំដូចម្ដាយប្រដៅកូនចឹង។

«បាទ...!»រាងក្រាស់និយាយបង្អូសសម្លេងយ៉ាងយូររួចក៏ដើរចូលបន្ទប់ទឹកទៅ...

ចំណាយពេល20នាទី រាងក្រាស់ក៏បានងូតទឹករួចរាល់ ដោយចេញមកវិញមានត្រឹមកន្សែងត្រឹមចង្កេះមួយតែប៉ុណ្ណោះដោយបើកជំហរល្វែងខាងលើបង្ហាញឲ្យឃើញនៅ សាច់ដុំប្រាំមួយកង់ បូករួមនិងទឹកដក់តិចៗលើនោះទៀតមើលទៅគឺកាន់តែហឹម...🤧

«យើងដេកលើសាឡុងទៀតហើយមេនទេ!?»Tae សួរដោយធ្វើមុខស្អុយ ឯដៃវិញគឺមានខ្នើយ ភួយនិងតុក្កតាត្រៀមរួចជាស្រេច...

«...»Jungkook មិនតបក៏ដើរទៅយកខោអាវយកមកពាក់ មិនបាច់ឆ្ងល់ទេថាមិចបានរាងក្រាស់មានខោអាវនៅផ្ទះរបស់ Tae ព្រោះដោយសារតែនាយធ្លាប់មកគេងជាមួយរាងតូច ហើយខោអាវរបស់នាយនៅមិនទាន់យកមកផ្ទះនៅឡើយទេ...

«ដេកជាមួយគ្នា!»Jungkook ឆ្លើយហីៗ

«មិនទេ...យើងដេកក្រោមក៏បាន!អ៊ួយ!»រាងតូចបម្រុងនិងចុះទៅក្រោមតែរាងក្រាស់ក៏ដើរទៅទ្រោមពីលើរាងតូចយ៉ាងលឿន ធ្វើឲ្យអ្នកនៅក្រោមនោះឡើងចង់ខ្យល់....

«យើងមិនធ្វើស្អីទេកុំភ័យ! ដេកទៅ...!»Jungkook និយាយរួចក៏ដាក់ខ្លួនដេកឲ្យបានស្រួលបួល រួចក៏ទាញរាងតូចយកមកអោបយ៉ាងណែន...

«ណ៎ែ...លែង»Tae

«ដេកទៅ ប្រយ័ត្នយើងរំលោភ!»Jungkook

«ហឹស...»Tae និយាយរួចក៏ដេកដោយមានដៃមាំមួយកំពុងតែអោបខ្លួនយ៉ាងណែនដូចស្និតស្នាលណាស់ចឹង...។

To be continue....

Thank you for reading 🌹😘

Write by Suah

កូនប្រសារលេខ1💓🥇Where stories live. Discover now