Part 16

759 29 5
                                    

សម្លេងរថយន្តបើកក្នុងល្បឿនលឿនបន្លឺរងំពេញវិមានដ៏ធំស្កឹមស្កៃ សន្ធឹកស្នូរកង់ឡានលាន់លឺសឹងតែអាចនិយាយបានថាពញាក់អារម្មណ៍មនុស្សម្នាទាំងអស់អោយខ្លាចរអាស្នាដៃបញ្ចេញកំហឹងមួយនេះជាខ្លាំង មិនថាទាំងអ្នកបម្រើបាវព្រាវ អ្នកថែសួន អ្នកមេផ្ទះរឺ តៃកុងឡានប្រចាំរបស់លោកស្រី មេលៀ ស្អីនោះទេសំខាន់ពេលនេះបុកពោះផឹបៗ

ប្រៀបដូចជាមិនស្រួលចិត្តទាល់តែសោះខណះរថយន្តខ្មៅបញ្ចេញយាត្រាឡើងមកក្រោយពីបាត់ទៅរយះពេលមួយយប់ទាំងដែលឥលូវម្ចាស់ស្រីធំបានចាលចេញទៅក្រៅប្រទេសមុននេះ។

វីល ឃើញស្រមោលចៅហ្វាយប្រុសចេញពីក្នុងឡានមកគេក៏ប្រញាប់ទៅរកមើលអាការៈកំហឹងម្ចាស់ប្រុសភ្លាមទាំងក្នុងចិត្តប៉ងដឹងហើយថា ជុងគុក មិនមែនមានអារម្មណ៍ស្រាលៗ ស្រួលនិយាយគ្នា តែពេល វីលទៅដល់ រាងក្រាស់បែជាដើរវៀងដោយទឹកមុខក្រមូវហៅមិនយល់កាន់នៅឯកសារមួយចំនួនក្នុងដៃ បើតាមមើលប្រហែលជាទៅរកស្រីក្រមុំ។

ចាំបានថាយប់មិញគេបានដើរចេញពីហ្វូងផឹកសុីទាំងស្រវឹងបន្តិចបន្តួចតែមិនមែនថាគ្មានសតិគ្រប់គ្រងអារម្មណ៍នោះទេ ទើបទៅរកអាផាតមិនរបស់ខ្លួនសម្រាកនៅក្បែរនោះផឹកស្រាម្នាក់ឯងបន្ថែម តែព្រឹកឡើងស្រាប់តែក្ដៅក្រហល់ក្រហាយពេញទ្រូងតែម្ដង។

ក្រឹប! ទ្វារធ្វើអំពីឈើបើកឡើងទាំងកម្រោលតែក៏បិទទៅវិញយ៉ាងស្រាលបំផុត នៅលើគ្រែមានរាងតូចច្រឡឹងស្ថិតក្នុងឈុតគេងយប់ពណ៌សស្ដើងនៅលង់លក់នៅឡើយ ។

គេចូលទៅហើយស្រាប់តែសម្លឹងមើលនាងដោយការពិចារណាមុននិងដកហូតទាញយកក្រដាសមួយសន្លឹកពណ៌សចេញមកពីក្នុងសឺមីពណ៌ទឹកក្រូចរបស់គេ ហើយចាប់ទាញដៃរាងស្ដើងឡើងមក តែរំពេចនោះប្រុសកំណាចស្រាប់តែខាំម្រាមមេដៃខ្លួនឯងអោយចេញឈាមយកវាមកបន្ទុបលើមេដៃ បាគីណា មុននិងអោយនាងផ្ដិតស្នាមក្រយៅពណ៌ក្រហមនៅលើក្រដាសនោះទាំងមិនដឹងខ្លួន ម្យ៉ាងស្រីក្រមុំពេលនេះនាងកំពុងតែមិនស្រួលខ្លួនក្ដៅរងារៗញាក់ញ័រផងទើបមិនបានភ្ញាក់ឡើងឃើញទង្វើអប្រិយមួយនេះកើតឡើង។

Blood Flowers.Where stories live. Discover now