Part 4

1K 37 0
                                    

ក្រោយពីបានជះពាក្យគំរោះគំរើយដាក់មនុស្សចំពោះមុខរួចហើយ អ្នកប្រុសទោល ស្រាប់តែទាញកញ្ឆក់រាងកាយតូចច្រមិចមកតាមខ្លួនទីណាត់ទីណែងចាកចេញទៅវិញមិនសូម្បីតែនៅរងចាំដេញថ្លៃគ្រឿងអលង្ការនាពេលបន្តិចទៀតនេះ ហើយអ្វីដែលសំខាន់គេហាក់បីដូចជាខឹងនិងរាងស្ដើងខ្លាំងណាស់ ទាំងដែលការពិតអ្នកដែលគួរខឹងគឺជា បាគីណា ។
ព្រូស! ក្រោមស្នាដៃកម្លាំងខ្លាំង បាគីណា ស្រាប់តែត្រូវបានរុញអោយចូលទៅក្នុងឡានមួយទំហឹងខណះរាងក្រាស់សម្លក់នាងថ្មែកាន់កដៃនាងជាប់រហូតមិនលែង នេះខ្លាចនាងរត់គេចដល់ថ្នាក់និងរឺ បានជាប្រឹងជម្រិតនាងអីម្ល៉េះ នេះសាច់មនុស្សមិនមែនជ័រទេ។
«អួយ៎! អ្នកប្រុស ហឹក ខ្ញុំឈឺណាស់ លែងដៃខ្ញុំទៅ»
«រំអួយ! ស្អីណាស់ណា បើប្រុសរំលោភមិនឃើញថាស្រែកផងគ្រាន់តែយើងច្របាច់កដៃវាមិនស្លាប់ទេ»  រាងស្ដើងលឺហើយទន់ខ្លួននិយាយលែងចេញទឹកភ្នែកដែលកំពុងហូរវាកាន់តែហូរលើសលុបរកអ្វីមកប្រៀបមិនបាន ស្អប់ណាស់ជួបណាស់ ហើយក៏ឈឺណាស់ ពាក្យនេះគ្មាននរណាម្នាក់ចង់បានទេព្រោះវាមិនមែនជាពាក្យដែលល្អឡើយ ។
«អ្នកប្រុសនិយាយបែបនេះមើលងាយខ្ញុំពេកហើយណា៎»
«ចុះបើយើងមើលងាយវាយ៉ាងមិច នាងទទួលយកមិនបានហ្ហេស៎? » ចប់ត្រឹមនេះគេសម្លក់នាងជាមួយនិងក្រសែភ្នែកស្អប់ខ្ពើមបបូរមាត់ញោចញញឹុមមានកំនួចគួចគំនិតអាក្រក់មិនចេះតិចហោះក្នុងខួរក្បាល ជាពិសេសមិនថាមានរឿងអីទេកាន់តែឃើញទឹកភ្នែករបស់នាង គេកាន់តែសប្បាយចិត្តរកអ្វីមកផ្ទឹមពុំបានឡើយ។
«ហឹកៗ ទោះអ្នកប្រុសស្អប់ខ្ញុំ អ្នកប្រុសក៏មិនគួរពោលពាក្យនេះដាក់ខ្ញុំដែរ ខ្ញុំមិនមែនជាសត្វអោយអ្នកប្រុសចេតាមចិត្តនោះទេ»  លឺហើយប្រុសកម្លោះក៏យកអណ្ដាតទល់ថ្គាមបង្ហាញពីរឹកពាអំនួតចេញមកយ៉ាងរំភើយត្រឹមពាក្យសប្ដីប៉ុនអាចម៍កន្លាតនេះវាគ្មានចូលត្រចៀកគេបន្តិចណាទេកុំសង្ឃឹមថាប្រដៅគេបាននោះ
«ហ្ហឹស! យើងចង់យ៉ាងមិចក៏នាងគ្មានថ្ងៃបញ្ជាក្បាលយើងបានដែរ ចាំទុក្ខក្នុងខួរនាងផងថា យើងស្អប់នាងជាទីបំផុត»
«បើស្អប់ណាស់ក៏ចូលចិត្តតោងទាមខ្ញុំខ្លាំងម្ល៉េះ អ្នកប្រុសអាក្រក់ខ្លាំងណាស់»
«មែនយើងវាអាក្រក់តែមិនដល់ថ្នាក់យកស្រីលក់ខ្លួនដូចនាងមកធ្វើប្រពន្ធនោះទេ» ចប់ត្រឹមនេះឡានទំនើបបានបើកមកដល់សណ្ឋាគារល្មម ហើយកុំឆ្ងល់អីថា ហេតុអីពួកគេមិនត្រលប់ទៅវិមានវិញ ក៏ព្រោះថាថ្មើនេះយប់ហើយវិមានរបស់គេនៅឆ្ងាយណាស់ ទម្រាំតែដល់ក៏ប្រើពេល៤ម៉ោងដែរ ដូចច្នេះជ្រើសរើសសណ្ឋាគារក៏ល្អម្យ៉ាង។
បាគីណា ចុះពីលើរថយន្តដើរតាមអ្នកប្រុសទោល
ត្រុកៗទាំងទឹកភ្នែកស្រក់ហូរសឹងតែជូតក្បាលជង្គង់ខណះបេះដូងនាងស្ពឹកដង្ហើមសឹងមិនបានដោយសារតែពាក្យប្រមាថមាក់ងាយឆ្កួតៗនេះ តែក៏ព្យាយាមធ្វើជារឹងមាំមិនចុះចាញរហូតមក។
«សួរស្ដីលោកត្រូវការបន្ទប់ប៉ុន្មាន»
«៣បន្ទប់អ្នកនាង...»
«២» វីល លឺហើយក៏ងាកមើលមុខចៅហ្វាយប្រុសទាងភ្ញាក់ផ្អើល គេខំប្រាប់ទៅអ្នកគ្រប់គ្រងនោះថា៣ប៉ុន្តែរាងក្រាស់ថាតែ២ វាធ្វើអោយ វីល ចម្លែកចិត្តណាស់។
«២គេងយ៉ាងមិចគ្រាន់ទៅចៅហ្វាយ»
«យើងអោយយក២ក៏យកមក ឯងមិនចេះស្តាប់គ្នារឺយ៉ាងមិច»
«បាទៗ » វីល ឆ្ងល់ក្នុងចិត្តគិតលួចមើលរាងស្ដើងតិចតួចថា តើចៅហ្វាយគេមានបំណងអីហេតុអីយកបន្ទប់តែ២ចុះប្រុងអោយកូនចៅដេកជាមួយរឺយ៉ាងណា ទាំងដែលរាល់ដងមិនអញ្ចឹងនោះទេ ជុងគុក គេមិនចូលចិត្តរញ៉េរញ៉ៃជាមួយនរណាទេ ជាពិសេសអ្នកដែលមិនមែនជាសាច់ញាត្តិ មិនជាប់ឈាមជ័រអីជាមួយគ្នា រឺ ថា ចៅហ្វាយគេចង់គេង២នាក់គូដណ្ដឹង គិតត្រង់នេះហើយ វីល លើកដៃខ្ទប់មាត់សើចត្រេកអរជាខ្លាំងតែ...។
«ឯងសើចស្អី អាវីល»
«គ្មាន...គ្មានទេបាទ»
«បើគ្មានក៏ឆាប់ទៅ» ប្រុសកំណាចពោលហើយក៏ដើរនាំផ្លូវមុនគេទៅរកលេខបន្ទប់ដែលជាបន្ទប់គេបានកក់មុននេះ ហើយរាងស្ដើងនាងក៏មិនមាត់មិនស្ដីបានត្រឹមដើរតាមគេទាំងឈឺចាប់ តើមានអ្វីទៀតដែលនាងនិងជួប? តើវាច្រើនទៀតទេ?
«ចៅហ្វាយ...»
«យ៉ាងមិច»
«បន្ទប់២បែបនេះ អ្នកនាង បាគីណា គេងយ៉ាងមិចទាន»
«ជារឿងនាង ...» វីល លឺហើយគាំងមួយជីវិត គេស្ទើរតែសន្លប់ឈរព្រោះប្រយោគនេះធ្វើដូចជាអ្នកមាននាមជាគូដណ្ដឹងនេះគ្មានតម្លៃអ្វីសោះក្នុងចិត្តគេ ហើយ រាងស្ដើងនាងក៏ដឹងខ្លួនច្បាស់ដែរ យប់នេះនាងប្រហែលជាត្រូវអង្គុយពេញមួយយប់ហើយបើគ្មានបន្ទប់សម្រាកនោះ ។
«យកសោររបស់ឯងទៅ» បុរសទឹកកកបោះសោបន្ទប់អោយកូនចៅហើយគេក៏ចាក់សោរទ្វារបន្ទប់របស់ខ្លួនដែលនៅទល់មុខបន្ទប់ វីល តែពេលចូលទៅក្នុងហើយគេមិនបានចាក់សោទ្វារទេគេចំហចោល មើលទៅវាជាតម្រុយអោយរាងស្ដើងចូលទើបនាងឈានជើងមួយៗមិនរុញរារហូតដល់ខាងក្នុង។
ក្រឹប! ទ្វារបន្ទប់បិទដោយដៃស្រឡូននាងងាកមុខចេញខណះប្រុសកម្លោះដោះអាវចំហល្វែងលើសល់តែខោខ្មៅរឹបរាងនេះ មុននិងចូលទៅងូតទឹកជម្រះកាយ។
«ឈប់លោតបានទេ សុំអង្វរ»
មិននិយាយកំប្លែងទេបេះដូងប៉ុនកណ្ដាប់ដៃក្នុងទ្រូងខាងឆ្វេងរបស់នាងវាលោតស្ទើរគាំងហើយទាំងភ័យ ទាំងខ្លាចទាំងមិនទុក្ខចិត្ត ទាំងទ្រុឌទ្រោមវារកពន្លឺមិនឃើញសោះខណះប្រុសកម្លោះធ្វើទង្វើរដូចច្នេះ។
«ប្រុងអង្គុយធ្វើរូបចម្លាក់ព្រះម៉ែ រឺយ៉ាងមិច មិចមិនគិតងូតទឹកដេក»
«ចា! ចាស៎ » សម្លេងស្រាលរដាក់រដុបបេះដូងចង់ធ្លាយៗម្ដងៗ កាលដែលសម្លេងមាំតែងតែបោះបោកដាក់នាងគ្រប់ពេលតែ បាគីណា ក៏ភ្លេចថារ៉ូបរបស់នាងមានរូតនៅខាងក្រោយ ទើបមិនអាចដោះចេញដោយខ្លួនឯងបាន។
«អ្នកប្រុស...អឹ...គឹ...»
«វាយ៉ាងមិច » បបូរមាត់សួរសម្លុតតែភ្នែកសម្លក់នាងសឹងតែជ្រុះគ្រាប់ចេញក្រៅខណះនាងរំខានដំណេក តែក៏មួម៉ៅក្ដៅក្រហាយអោយទៅងូតទឹកមួយថ្ងៃហើយបែជាមកវិញដោយស្លៀករ៉ូបដដែលទៀត
«រ៉ូបខ្ញុំមានរូតខាងក្រោយ ខ្ញុំដោះមិនបានទេ» រាងក្រាស់មិនបង្ហាញសម្ដីតែបង្ហាញដោយសកម្មភាពដើរទៅរូតរ៉ូបអោយរាងស្ដើងតាមសម្រួល រូតនេះចាប់ផ្ដើមចុះក្រោមសន្សឹមៗបង្ហាញនៅសាច់សខ្ចីផូផង់នៃខ្នងយ៉ាងគឃ្លើន
ក្អឹក! អ្នកកម្លោះលេបទឹកមាត់ទម្រង់មុខកាចក្លាយជាក្រហមងាំងព្រោះតែចំណង់តណ្ហា ចំជាឆ្កួតមែនត្រឹមសាច់ខ្នងអាប្អូនក្នុងខួររីកប៉ុណ្ណោះហើយចុះទម្រាំបានឃើញអ្វីផ្សេងមិនងាប់ហើយទេ។
ចេញមកវិញស្រីក្រមុំស្ថិតក្នុងឈុតអាវសឺមីរបស់ ជុង នាងមើលអ្នកដែលគេងនោះភ្លឹសៗមុននិងផ្ដេកខ្លួនតាមដែរ តែសុខៗស្រាប់តែ...
«ជុប»
«អ្នកប្រុស ហ្ហឹក » អ្នកប្រុសទោលឡើងទ្រោបលើនាងថើបជញ្ជក់បបញរមាត់ក្រពុំដោយការប្រាថ្នា ម្រាមដៃចាប់កញ្ចឹងកអណ្ដាតប្រឹងលូនសន្សឹមៗចូលក្រអូមមាត់យ៉ាងរស់រវើក រីឯដៃចាប់ប្រតិបត្តិការបបោសអង្អែល
«អ្នកប្រុស! ហ្ហឹក» បាគីណា ដកដង្ហើមញាប់ខ្លួនទន់ល្អូកព្រោះភាពស្រើបស្រាល ខណះម្រាមក្រាស់ព្យាយាមជួយនាងដោយការច្របាច់អង្អែលទ្រូង រីឯ ជុង វិញបបូរមាត់មិនព្រមដកចេញពីមាត់តូចឡើយក៏ព្រោះតែការពេញចិត្ត។
បបូរមាត់នាងផ្អែមជាងសូកូឡាទៅទៀត!

Blood Flowers.Where stories live. Discover now