Part 50 «ចិញ្ចៀនភ្នក់ភ្លើង»

329 19 2
                                    

ពេល ម៉ារៀ លើកដំណោះស្រាយមកបុរសមាំទាំងពីរក៏ងាកមុខចេញដំណាលគ្នា ថេយ៉ុង ម៉ួម៉ៅដោយសារតែ ជុងគុក ឯរាងក្រាស់ក៏ក្តៅក្រហាយដោយសារ ថេយ៉ុង ដូចគ្នានិយាយតាមត្រង់ទៅមិនសូវត្រូវធាតុគ្នាប៉ុន្មានទេ នេះបើកុំតែគេមានរឿងចង់និយាយម្ល៉េះពេលនេះគេនិងដេញម្សៀ ថេ ចេញបានឡើងទៅដេកអោបកូនប្រុសសំណព្វបាត់ទៅហើយ តែថា! មែនហើយមុននេះគេបានលើកយក បាគីណា មកតើគេចង់មានន័យអី?
«ចង់និយាយអីក្រែងឯងមកមានការចង់និយាយជាមួយយើងមិនអ៊ីចឹងរឺ» សម្លេងរាបស្មើរមិនប្រែរបស់រាងខ្ពស់សួរទៅ អ្នកចំពោះមុខទាំងពីរ ហើយគេក៏ងក់ក្បាលដាក់ ម៉ារៀ មុននិងនាងតូចងើបចេញចង់អោយពួកគេនៅតែពីរនាក់ ។
ថេយ៉ុង មានរឿងសំខាន់ចង់និយាយទើបដាច់ចិត្តមករកអតីតសត្រូវដល់ផ្ទះ គេប្រែទឹកមុខពីញញឹមមកជារាបស្មើផ្តាច់ការអោយស្រដៀងនិង ជុងគុក ទើបមើលទៅសមជាអ្នកជំនួញលំដាប់ដូចដែលគេប្រព្រឹត្តនៅក្នុងក្រុមហ៊ុន។
«មានបានដំណឹងស្អីពីនាងខ្លះទេ? » សំណួរនេះស្តាប់ទៅធម្មតាតែវាចាក់ចំបេះដូងអ្នកម្ខាងទៀតស្ទើរហូរទឹកភ្នែក ពេលខ្លះគេព្យាយាមណាស់! ព្យាយាមអស់ពីកម្លាំងកាយដើម្បីអោយខួរក្បាលឈប់នឹកនាង គេស្ទើរតែយកកាំបិតមកពុះវះបេះដូងចេញកុំអោយវាឈឺពេក តែវាមិនអាចព្រោះកូនប្រុសរបស់គេមិនអាចរស់ដោយគ្មានគេឡើយ បើអត់ម្តាយហើយគ្មានឪពុកទៀតតើ ជុងសាន និងទៅជាយ៉ាងណា?
«បើបានមែនយើងមិនមែនមកអង្គុយអោយឯងមើលមុខយើងពេលនេះបានស្រួលទេ» ថេយ៉ុង ក៏មិនមាត់បានត្រឹមងក់ក្បាលរាងចុកឈាមជាមួយប្រយោគ ជុងគុក មុននេះមិនតិចដែរ តែគេធ្វើអីបានទៅក្រៅពីសួរនាំព្រោះគេមិនបានយកនាងទៅលាក់ទុក្ខនោះទេ។
«ពួកយើងគួរតែរួមគ្នាស្វែងរកនាងបន្តិចទៅ យើងគិតថាប្រាកដជារកឃើញ»
«ហេតុអីសុខៗក៏ចង់មកជួយយើង » ជុងគុក ឆ្ងល់គេចង់តែចូលទៅក្នុងចិត្តសត្រូវនាពេលនេះទេ គេកំពុងតែគិតអី ហេតុអីចង់ចូលរួមដែរទាំងដែលពួកគេក៏ធ្លាប់ជាសត្រូវគ្រប់យ៉ាង វាបានប្រយោជន៍ស្អីក្នុងការជួយនេះ? ថេយ៉ុង ក៏សើចញឹមៗ គេក៏មិនដឹងដែរថាត្រូវឆ្លើយរបៀបណា សូម្បីខ្លួនឯងមិនដឹងផងថាហេតុអីមកជ្រួលជ្រើមរកមនុស្សស្រីម្នាក់ទាំងដែល មិនពាក់ព័ន្ធអីនិងគ្នាប៉ុនក្រចក តែណ្ហើយ ចាត់ទុក្ខថាវាជាការធ្វើបុណ្យដាក់ទានជួយសត្រូវអោយមកក្លាយជាមិត្តវិញទៅចុះ។
«ឯងសម្រេចថាធ្វើទេ? បើអត់យើងក៏មិនបង្ខំ» ថេយ៉ុង មិននិយាយច្រើនគេក៏ងើបបម្រុងនិងដលរចេញតែ ជុងគុក ក៏ពោលកាត់ ...
«យើងព្រមចុះ ....តែត្រូវធ្វើបែបមិច?» ចង្កូមខ្លាធ្លាក់មកនៅត្រឹមចង្កូមឆ្មារ សម្លេងធ្លាប់តែមាំមកប្រែជាស្លូតព្រោះតែបេះដូងកំពុងធ្វើទុក្ខចង់ជួបមនុស្សស្រីម្នាក់ដែលធ្លាប់គេងអោបថើបស្រូបក្លិនរាល់យប់នោះ គេជាប្តីកំសាកទាល់តម្រិះហើយរកទំនុកមកគិតមិនចេញទេ សង្ឃឹមថា ថេយ៉ុង ជួយគេបាន។
«យើងមិនធានាទេ តែយើងនិងព្យាយាម ឯងមិនបាច់ធ្វើអី អោយតែកូនចៅឯងមកជួយយើងមកបានហើយ»
«មិនបានទេ! បាគីណា ជាប្រពន្ធយើង យើងត្រូវតែតាមរកនាងជាមួយឯង»
«ចុះកូនឯង? ឯងប្រុងទុក្ខកូនចោលមែនទេ? ឆ្កួតមែន » ថាចប់ លើកនេះ ថេយ៉ុង ដើរចេញមែនទែនឥតខ្វល់ពីអ្នកម្ខាងទៀតដែលកំពុងភ្លឹកនោះឡើយ គេមិនចង់និយាយច្រើន អោយតែនិយាយម្ដងណាគេក៏ចេះតែចង់ឈ្លោះទើបខ្ចិលអែអង់យូនាំខាតពេល។
ជុងគុក ភាំងមួយសន្ទុះទម្រាំដឹងខ្លួនវិញ ថេយ៉ុង ទៅបាត់ល្មមទើបគេឡើងទៅជាន់ខាងលើមើលកូន គិតទៅ គេនិយាយត្រូវ ជុងសាន ត្រូវមានឪពុកនៅមើលថែទើបបានបើមិនចឹងទេគេនិងបាត់ភាពកក់ក្តៅហើយ។
រាងក្រាស់ដាក់បង្គុយលើពូកទន់ៗ មើលទៅភ្លៀងធ្លាក់ស្របជាមួយទឹកភ្នែកគេដែលស្រក់ហូរ
«បងនឹកអូនណាស់ ពេលនេះអូនសុខសប្បាយទេ»
កាយមាំញ័រសសឹកដោយទប់មិនបានយករូបថតមួយសន្លឹកដែលគេបានលួចថតនាងនៅក្នុងសួនផ្ការនោះមកថើបបន្សល់នៅទឹកភ្នែកនៃភាពឈឺចាប់ស្រក់លើនោះតក់ៗ ។
«បើពេលនេះអូននៅក្បែរបងៗ បងប្រហែលជាស្លាប់បិទភ្នែកជិតហើយ ហឹក! » វាជារៀងរាល់ថ្ងៃ! គ្មានថ្ងៃណាដែលមិនសោកសៅក្នុងចិត្ត ចង់ស្រែកប្រាប់ពិភពលោកថាគេកំពុងតែនឹកមនុស្សស្រីម្នាក់ដែលគេធ្វើបាបស្ទើរឆ្កួតលែងមានសតិជាមនុស្ស គេចង់លាងកំហុសគ្រប់យ៉ាង អាចសូម្បីតែបូជាជីវិតអោយនាង តែសុំត្រឹមប្រគល់នាងអោយនាងត្រលប់មកគេវិញមក មិនថានាងមកវិញទាំងក្នុងសភាពបែបណាទេ គេយកបានទាំងអស់ ហើយបើនាងមានអ្នកថ្មីគេក៏ព្រមសុំត្រឹមអោយគេបាននិយាយរឿងគ្រប់យ៉ាងអោយនាងដឹងសិន។
ព្រឹកឡើងថ្ងៃថ្មី តែអ្វីៗនៅដដែលមិនផ្លាស់ប្តូរ វាមានរយះពេលជិតកន្លះឆ្នាំហើយសល់តែ១ខែទៀតប៉ុណ្ណោះ ដែលរាងក្រាស់ក្រោកភ្ញាក់ពីដំណេកពេលព្រឹកឡើងគ្មានភរិយានៅក្បែរ ហើយជំនួសអោយកូនប្រុសបណ្ដូលចិត្តតែមួយគ្រាប់គត់ជាកម្លាំងចិត្ត ឃើញវង់ភ័ក្ត្រកាលណាក៏ឈប់សោកសៅបានមួយគ្រា ។
ថ្មើនេះអាល្អិត ជុងសាន តែងតែភ្ញាក់ហើយតែឆ្លាតណាស់ទោះយ៉ាងណាក៏មិនយំរំខានធ្វើឱ្យឪពុកភ្ញាក់ដែរ គេទាញមេជើងយកមកជញ្ជប់ជីបៗ ភ្នែកដេកសម្លឹងមើលភ្លើងអំពូលខាងលើជាប់ពិដានភ្លឹសៗ ។
ជុងហ្គុក ប្រាស់ខ្លួនងើយកឱនផ្តល់ស្នាមថើបកក់ក្តៅលើថ្ពាល់កូនប្រុសមួយខ្សឺតអោយរីករាយជាមួយថ្ងៃថ្មី តែកូនតូចស្រាប់តែក្រឡាប់នៅលើគ្រែមើលមុខឪពុកសើចចេញអញ្ចាញសស្ញាច។
«សើចនិងឃ្លានមឹមហើយទេដឹងអាល្អិត» អ្នកជាឪពុកក៏ងើបឡើងទៅឆុងទឹកដោះគោមកអោយកូនបៅ ពេលរួចរាល់ហើយគេក៏ផ្លាស់ខោអាវគេងយប់ចេញ ស្លៀកកន្សែងរៀបចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួន ព្រឹកនេះឥតមានធ្វើការទេ អាចមានពេលចំណាយបង្កើតរឿងល្អៗជាមួយកូនប្រុសបានច្រើន។
«គេងទីនេះហើយ ប៉ាងូតទឹកបន្តិច កុំក្រឡាប់ចុះឡើង ប្រយ័ត្នធ្លាក់លឺទេ » ជុងគុក ប្រាប់កូនប្រុសអោយនៅអោយស្ងៀមធ្វើដូចក្មេងតូចយល់ការដូចមនុស្សធំ តែមិនថាយ៉ាងមិចទេ អាល្អិតនេះឆ្លាតណាស់ អោយតែឪពុកហាមអីក៏មិនធ្វើតែម្ដងសុខចិត្តដេកស្ងៀម បៅទឹកដោះគោក្អឹកៗម្នាក់ឯងនៅលើគ្រែនិង ហើយអ្នកជាប៉ាៗ ក៏ញញឹមសមចិត្តញាក់ភ្នែកដាក់កូនប្រុសបន្តិចមុននិងចូលទៅសម្អាតខ្លួន។
ងូតបណ្ដើរម្រាមក្រាស់ដុសខ្លួនបណ្ដើរ ខួរក្បាលរំពៃគិតតែពីភរិយាសំណព្វ ហើយសម្លឹងមើលអាងទឹកទាំងជូចត់ នឹកវេលាធ្លាប់ងូតទឹកជាមួយគ្នានៅទីនេះ មិនថាវាកើតឡើងដោយសារការបោកប្រាស់របស់គេក៏ដោយតែក្តីរំពឹងទុក្ខរបស់គេតែងតែធ្វើនិងបញ្ចេញក្តីស្រលាញ់ពីចិត្តអស់ៗ តែម្ដង គេក៏ដឹងខ្លួនថាគេស្រលាញ់នាងតាំងពីថ្ងៃនាងទៅញាំុអីជាមួយ ថេយ៉ុង ម្ល៉េះ ហើយដោយសារចិត្តមានៈមិនចង់អោយបេះដូងលង់ស្រលាញ់នាង មិនចង់អោយទឹកមាត់ដែលគេស្តោះថាស្អប់ហើយលេបចូលពោះវិញទាំងខ្ពើមរអើម ទើបរកល្បិចសុំនាងយកកូនដោយគិតថាពេលនាងកើតកូនរួចពេលណាគេនិងនាំកូនទៅឱ្យឆ្ងាយ ធ្វើឱ្យនាងស្លាប់ចិត្ត តែនរណាទៅដឹងថារឿងរ៉ាវវាប្រែប្រួលថ្នាក់នេះ ហ្ហឹស! អ្នកដែលស្លាប់ចិត្តគឺជាគេមិនមែននាងឡើយ។
គិតហើយប្រុសកម្លោះជូតទឹកភ្នែកចេញឈោងដៃទៅបិទទឹកផ្កាឈូកកុំអោយស្រក់បន្ត មុននិង ទាញកន្សែងមករុំខ្លួន នេះទុក្ខកូនអោយនៅម្នាក់ឯងយូហើយមិនដឹងជានៅម្នាក់ឯងយ៉ាងណាយ៉ាងណីហើយទេ។
«ប៉ាមកហើយ...» សម្តីមាំបន្លឺខណះទើបតែនៅត្រង់មាត់ទ្វារតែរាងក្រាស់ក៏លើកចិញ្ចើមកាលបើមិនឃើញកូននៅលើគ្រែ នេះប្រហែលជា វីល យកទៅក្រោមហើយ។
«តែមិចក៏មិនប្រាប់យើងសោះ អាវីល ស្រែកប្រាប់បន្តិចទៅវាងាប់អី» រាងក្រាស់ក្តៅក្រហាយ ដោយសារគិតថា វីល យក ជុងសាន ទៅមិនផ្តល់ដំណឹងអោយគេជាឪពុកអីមួយម៉ាត់បើទោះផ្តល់សិទ្ធអោយជាអ្នកមើលថែកូនរបស់គេតែមិនមែនថាធ្វើអីតាមតែចិត្តឡើយ នេះសមតែកាត់ប្រាក់ខែអោយរៀងម្ដង។
បន្ទាប់មក ជុងគុក ក៏យកខោអាវនៅផ្ទះមកស្លៀកអោយបានរៀបរយប្រញាប់ទៅតាមមើលថាកូនប្រុសគេយ៉ាងមិចហើយ។
មកដល់ជាន់ខាងក្រោមប្រុសកម្លោះស្រាប់តែភ្ញាក់ផ្អើលជាខ្លាំងកាលបើឃើញមនុស្សម្នាក់ដែលនឹកស្មានមិនដល់កំពុងតែពរកូនប្រុសរបស់គេរលាក់តិចៗ ដោយការប្រឡែងគាត់ជាលោកស្រី មេលៀ ជាម្តាយរបស់គេនោះហើយ។
«ម្ចាស់ម៉ាក់...» ជុងគុក ភាំងគាំងគ្រប់យ៉ាង គេបែជាមានអារម្មណ៍ភ័យគ្រប់គ្រា នៅអំឡុងពេលនេះ
«ភ្ញាក់ផ្អើលអីប្រុស ជុង ឯណា បាគីណា មិចមិនឃើញមកទទួលម៉ាក់សោះ» សំណួរកាន់តែធ្វើឱ្យរាងក្រាស់ថប់ដង្ហើម លេបទឹកមាត់យ៉ាងវេទនា បេះដូងឆាបឆួលដូចកំពុងតែត្រូវភ្លាំងអាំងស្រក់ឈាមតក់ៗ មិនដឹងត្រូវរៀបរាប់របៀបណាអោយសម គេមិនអាចហាមាត់ប្រាប់ឡើយថានាងបានចាកចេញចោលគេហើយ។
«ជុងគុក មិនលឺម៉ាក់សួរទេហ្ហេស៎? »
«បា...បាទ...លឺ»
«បើលឺមិចមិនឆ្លើយអោយឆាប់ៗ នៅឈរដល់ណា»
«គឺ ... គឺ...» បបូរមាត់ គេពេលនេះមិនដងហើបពីឃ្លាណាទៅឃ្លាណា ទឹកភ្នែកស្រក់ចុះដោយទ្រាំមិនបាន ខណះ កូនប្រុសដើមទ្រូងប្រាប់ហត្ថលុតជង្គង់នៅចំពោះមុខម្តាយ អោនមុខចុះទាំងខ្លោចផ្សារ។
«ឯងធ្វើស្អី យើងអោយឆ្លើយមិនមែនអោយឯងមកលុតជង្គង់ទេ»
«នាង!... នាងទៅហើយ គ្រប់យ៉ាងមកពីខ្ញុំ មកពីខ្ញុំទើបនាងទ្រាំឈឺមិនបាន ហឹក! ខ្ញុំខុសគ្រប់យ៉ាង» មុននិងក្រោយគាត់ក៏គង់តែដឹង មើលទៅទេវតាមិននៅខាងគេស្រាប់ហើយ បើកម្មពាវាមកដល់ហើយគេក៏ទទួលយកដោយរីករាយ។
«ហ្ហឹស! ...កំប្លែង» លោកស្រី មេលៀ ស្ទើរមិនជឿនិងត្រចៀក គាត់មិននឹកស្មានថារាងតូចចាកចេញពីទីនេះឡើយ គាត់ដឹងថានាងគ្មានកន្លែងត្រូវទៅទេ តើពេលនេះនាងយ៉ាងមិចទៅហើយក៏មិនដឹង។
«យើងធ្លាប់និយាយប្រាប់ឯងហើយមែនទេថា ត្រូវរក្សារនាងអោយបានល្អ កុំធ្វើឱ្យនាងឈឺចាប់ ព្រោះយើងនិងដាក់ទោសឯង តែហេតុអីឯងផ្គើនម៉ាក់! ជុងគុក» ស្រ្តីចំណាស់ស្រែក ទឹកភ្នែកក៏ស្រក់លើថ្ពាល់ចៅប្រុសតក់ៗ ដោយក្តីពើតចុកផ្សារ ហើយអ្នកបម្រើគ្រប់គ្នាក៏ស្ងាត់មាត់ នរណាៗ ក៏ដឹងដែរថាលោកស្រីម្ចាស់ម្នាក់នេះស្រលាញ់កូនប្រសារស្ទើរលេបចូលពោះ
មើលតែទឹកមុខក៏ដឹងដែរថាគាត់កំពុងតែខឹង។
«សូមម្ចាស់ម៉ាក់ដាក់ទោសខ្ញុំមកចុះ ហឹក! ខ្ញុំព្រមទទួលគ្រប់យ៉ាង » លើកនេះ គ្មានអីក្រៅពាក្យសូមទោសធ្វើឱ្យ លោកស្រី មេលៀ អន់ចិត្តខ្លាំងណាស់ គាត់ខំរើសមនុស្សស្រីល្អម្នាក់មកអោយគេតែគេថែមិនបាន ចុះតទៅធ្វើអីកើតទៀត។
«ឯងនិយាយខ្លួនឯងទេ កុំថាយើងចិត្តដាច់អោយសោះ» សម្លេងអ្នកមានគុណពេលនេះមាំជាងពេលណាៗ ទាំងអស់តាំងពីគេដឹងក្តីមកស្តាប់ហើយអោយកម្លោះខ្លាចរអា ទាំងដែលពីមុនគេមិនធ្លាប់ខ្លបខ្លាចម្ដាយដូចជានាទីនេះឡើយ ។
លោកស្រី មេលៀ ងើបឈរឡើងបង្ហាញរាងស្រឡូនបែបមនុស្សចាស់ តែជាមួយភាពអង់អាច គាត់ដាក់ ជុងសាន ចុះដើរទៅទល់មុខកូនប្រុសមុននិងបញ្ជាកូនចៅរបស់គាត់អោយធ្វើអ្វីម្យ៉ាង។
«ពួកឯងដោះចិញ្ចៀននោះមក» ជុងគុក ងើយមុខឡើងជាមួយភាពភ្ញាក់ផ្អើល គេដឹងច្បាស់ថាម្តាយប្រើជំនិតអោយមកដោះចិញ្ចៀនរៀបការដែលនៅលើដៃរបស់គេនោះយកទៅអោយគាត់ ។
«ទេ! ម្ចាស់ម៉ាក់ ខ្ញុំមិនអោយទេ ហឹក! វាជារបស់ខ្ញុំ ម៉ាក់ចង់ធ្វើអីវាមិនបានទេ» រាងក្រាស់ងេមង៉ាម ស្រែកយំសំពះអង្វរម្តាយកុំអោយយកចិញ្ចៀនពីគេទៅអី វាគឺជារបស់មានតម្លៃបំផុតក្នុងជីវិតគេ គឺសល់តែមួយនេះហើយ ។
«យំទៅ! យំអោយអាភាពចង្រៃឃោឃៅរបស់ឯងអោយវាជ្រុះរលាយតាមខ្យល់អោយអស់ទៅ» លោកស្រី មេលៀ ពេលនេះខុសពិមុនស្ទើរ១០០%
អ្នកណាៗ ក៏ខ្លាចបាស់រោមនិងទង្វើររបស់គាត់ដែរ ។
ជុងគុក ត្រូវបានជំនិតមាឌធំដូចកីឡាកាស់២នាក់ចាប់គ្រាកជាប់ ហើយ២នាក់ទៀតជាអ្នកចាប់ដៃគេជាប់រហូតដល់ដោះចិញ្ចៀនចេញពីដៃកម្លោះបាន។
លោកស្រី មេលៀ កាន់ចិញ្ចៀននោះបង្វិលចុះឡើងស្របពេលសម្លឹងជាមួយភ្នក់ភ្លើងដែលកំពុងឆេះ។
«ម្ចាស់ម៉ាក់! ហឹក! ម្ចាស់ម៉ាក់កុំធ្វើបែបនេះអី វាជារបស់ខ្ញុំទេ ហឹក អោយវាមកខ្ញុំវិញមក»
«មើលទៅឯងដូចជាដឹងគំនិតរបស់ម៉ាក់ហើយ អ៊ីចឹងលាវាអោយហើយទៅ» និយាយចប់ចិញ្ចៀនរៀបការមួយវង់នេះស្រាប់តែត្រូវបានបោះចូលទៅក្នុងភ្នក់ភ្លើងមួយរំពេច។
«ទេ! មិន! មិនអាចទេ ចិញ្ចៀនខ្ញុំ កុំអី កុំទៅចោលយើងអិ អឹក! ទេ!!!!! » កាយមាំស្រែកទ្រហោយំពោពេញដោយភាពឈឺផ្សា កាលដែលចិញ្ចៀនរៀបការត្រូវទៅនៅក្នុងភ្នក់ភ្លើងដែលកំពុងឆេះយ៉ាងសន្ធោសន្ធៅ បាញ់ខ្ទាតផ្កាភ្លើងក្នុងផ្ទៃបរិយាកាសអួអាប់ដោយផ្សែងខ្មៅងងឹតគ្មានភាពសុខសប្បាយ ខណះរបស់តែមួយគត់ដែលបន្សល់នៅវាត្រូវចាកចេញពីក្រសែភ្នែកហើយរលាយទៅមួយរំពេចភ្លាមៗក្រោមស្នាដៃអ្នកជាម្តាយ គេយំហើយយំទៀតរើបម្រាស់បម្រុងរត់ចូលទៅយកចិញ្ចៀនរបស់គេមកវិញ ហើយបុរសមាឌធំពីរនាក់ចាប់ជាប់
« ចិញ្ចៀន ចិញ្ចៀនយើង ទេ វាមិនអាចរលាយបានទេ» ដោយសារការស្រលាញ់និងភាពស្តាយក្រោយឈឺចាប់ផ្សារពេញក្នុងចិត្ត អ្នកដែលគេចាប់ជាប់ក៏រើចេញបានទាំងស្រែកយំដូចមនុស្សឆ្កួតគេស្រាប់តែរត់សម្ដៅទៅត្រង់នោះឈរមើលចិញ្ចៀនដែលកំពុងឆេះទាំងឈឺចាប់ទឹកភ្នែកស្រក់មកយ៉ាងហូហែរ បេះដូងហាក់ក្ដៅងំប្រៀបដូចជាត្រូវបានឆេះដូចចិញ្ចៀនយ៉ាងអញ្ចឹង តែស្មារតីហាក់ដូចមនុស្សមិនសូវមានសតិគ្រប់គ្រាន់ឡើយ។
«ទេ! ទោះយ៉ាងណា យើងក៏មិនបោះឯងចោលដែរ ហឹកៗ » ជុងគុក ពោលទាំងខ្សឹកខ្សួលខាំមាត់ មុននិងលូកដៃចូលទៅរើកកាយរងើកភ្លើងដែលកំពុងឆេះនោះរុករកចិញ្ចៀនរបស់គេយកមកវិញអោយទាល់តែបាន បើទោះពេលនេះដៃគេរលួយដោយសារភ្លើងឆេះក៏គេមិនខ្វល់ សំខាន់គេត្រូវការចិញ្ចៀនរបស់គេមកវិញ។
ទង្វើរនេះផ្តល់ផលអោយគ្រប់គ្នាស្រឡាំងកាំងរកថាមិនត្រូវសូម្បីតែស្រី្តចំណាស់ គាត់មិននឹកស្មានទេថាកូនប្រុសហ៊ានថ្នាក់នេះ។
វិល រត់ទៅចាប់ទាញចៅហ្វាយទាំងយំដូចគ្នា ពេលនេះ ជុងគុក សន្លប់បាត់ហើយតែក្នុងដៃកាន់ចិញ្ចៀនជាប់ដក់ជាមួយស្នាមញញឹម។
«បាគីណា បងយកវាវិញបានហើយ ហឹក! ចិញ្ចៀនគូរបស់ពួកយើង»

Blood Flowers.Where stories live. Discover now