Part 59

345 18 2
                                    

ព្រឹកឡើងពន្លឺព្រះអាទិត្យក៏រះបំភ្លឺផ្ទៃកណ្តាលដូចជារាល់ដង ព្រោះវាជាអ្វីធម្មជាតិបង្កើតឡើងមក ហើយអំឡុងពេលនេះក្មេងតូចល្អិតដែលគេងស្កប់ស្កល់ហើយនោះក៏ភ្ញាក់ឡើងមកបើកភ្នែកមើលមុខឪពុកកំផ្លង់ៗ ហើយក៏ញញឹមចេញចិញ្ចាញធ្មេញសស្ញាចរីករាយគ្រប់ពេល ខុសពីរាងក្រាស់គេគិតតែពីយំឈឺចាប់ទាំងហើមភ្នែក ស្ពុលដូចឃ្មុំទិច។
ម្រាមក្រាស់លូកចូលខ្នងតូច លើកបីកូនឡើងដាក់ក្នុងរង្វង់ដៃកក់ក្តៅហើយក៏ថើបកូនម្ដងហើយម្ដងទៀតថើបមិនចេះឆ្អែតរហូតអាល្អិតនេះ សើចកាច់ក កក្អឹករសើបផង សប្បាយផងឡើងសម្លេងបន្ទរពេញបន្ទប់ទទួលភ្ញៀវ តែមិនយូរប៉ុន្មានការសើចក៏បែជាយំកាលបើ ជុងសាន ងាកទៅឃើញចំម្តាយកំពុងឈរមើលពីចំងាយ។
«ង៉ាៗ....ងឹក....ង៉ា»
«អុ...អូ...នេះប៉ាលេងជ្រុលអោយឈឺមែនទេបានជាយំ អុអូ កុំយំណាសូមទោសកូនប្រុសប៉ា» អ្នកជាឪពុករលាក់កូនតិចៗលួងកូនអោយបាត់យំតែអាល្អិតនេះមិនឈប់ គិតតែពីស្រែកលាដៃទាំងគូបោះទៅរកម្តាយ ដែលឈរភាំងនៅគានជញ្ជាំងដល់ថ្នាក់រាងក្រាស់ត្រូវងាកទៅមើលតាម។
ជុងគុក គេក៏ភ្លឹកមិនចាញ់នាងដែរកាលបើកូនលាដៃទៅរកម្តាយចង់អោយនាងពរបែបនេះ ព្រោះតាំងពីដើមមក ជុងសាន មិនដែលលាដៃចង់អោយនរណាពរក្រៅពីគេឡើយ ជាពិសេសគឺកាន់តែខ្លាចបើសិនជាឃើញមុខម្តាយម្ដងៗ តែលើកនេះអាល្អិតមិនខ្លាចហើយថែមទាំងចង់ឱ្យម្តាយពរទៀត។ ទើបអ្នកជាឪពុកដែលលួងយ៉ាងណាក៏មិនបាត់ពោលទៅរាងស្តើងអង្វរនាងអោយលួងកូន ព្រោះថាវាក៏ល្អដែរបើសិននាងមានចិត្តអាណិតកូនខ្លះ កូនប្រុសរបស់គេនិងមានក្តីសុខជាមួយភាពកក់ក្តៅមិនខានទេ។
«លួងកូនបន្តិចទៅ គេកំពុងចង់អោយអូនពរហើយ»
រាងក្រាស់ពោលតែសម្លេងហាក់អួលដើម ក និយាយមិនចង់ចេញព្រោះវាយ៉ាប់មែនក្នុងការប្រើពាក្រអង្វករដល់នាង តែនាងក៏បែជានៅឈរស្ងៀមដដែល មិនមាត់កអី ហើយវាបណ្ដាលឱ្យ ជុងគុក មើលដឹងច្បាស់ណាស់ថាក្នុងបេះដូងនាងក៏មានអារម្មណ៍ញាប់ញ័រមិនតិចដែរ កាលបើកូនទាចង់នៅក្បែរនាងបែបនេះ ព្រោះគេអាចមើលបានតាមរយះក្រសែភ្នែករលីងរលោងរបស់នាង។
«....» បាគីណា រហ័សលើកដៃជូតទឹកភ្នែកដែលបម្រុងស្រក់តក់នៅលើថ្ពាល់ហើយនាងក៏ ប្រើភាពត្រជាក់រឹងក្នុងចិត្តរបស់ខ្លួនចេញមកជាថ្មីដោយការឈានជើងដើរចេញតែវាក៏រលាយបន្តិចម្ដងៗ
ខណះ អតីតស្វាមី ដើរចូលមកចាប់ស្មារនាងអោយប្រឈមជាមួយគេហើយប្រើប្រយោគស្រទន់ៗ ចាក់បេះដូងនាងអោយស្រាលស្ងើកតែម្ដង។
«ទៅរកកូនបន្តិចទៅ កូនគេត្រូវការអូនណាស់ ....» ត្រង់នេះគេក៏សម្លឹងមើលចំភ្នែករបស់នាង បញ្ជូនភាពភ្លឺថ្លាហើយនិងភាពផ្អែមល្ហែមបង្កប់តាមក្រសែភ្នែកនោះទៅអោយនាងជារឿយៗ មែន! គេកំពុងតែលួងនាងបញ្ចុះបញ្ចូលនាងហើយព្រោះគេក៏ចង់ឃើញនាង
ប្រើភាពកក់ក្តៅនិងក្តីស្រលាញ់អោយកូនចេញពីចិត្តដូចម្តាយដទៃទៀតអ៊ីចឹង ហើយគេក៏ស្មានដែរថានាងក៏ដូចអ្នកជាម្តាយទូទៅ ព្រោះគ្មានម្តាយណាមិនស្រលាញ់កូននោះទេ។
«អត់ទេ! ខ្ញុំមិនប៉ះអាក្មេងនោះទេ» នាងវាសដៃគេចេញបង្ហាញចរិកឆ្នាស់ឆ្នើមចេញមក តែ ជុងគុក ក៏សើចក្នុងចិត្ត នេះទាំងដែលគេចាប់បានហើយនាងនៅប្រកែកទៀតរឺ បាន! គេនិងធ្វើឱ្យនាងចុះចាញ់គេម្ដង ចាំមើលថានាងប្រកែកស្អីរួចទៀត ។
លង់ជាមួយគំនិតមួយសន្ទុះរួច ប្រុសកម្លោះក៏ប្រើដៃទាំងគូចាប់ស្មារស្តើងរុញនាងអោយដើរទៅមុខរហូតទៅដល់កន្លែងកូនគេងយំនោះហើយគេក៏លើកកូនយកមកដាក់ក្នុងដៃនាងភ្លាមកាលបើនាងកំពុងភ្លេចខ្លួន។ បាគីណា ភាំងឈ្ងោកមើលមុខកូនដែលនៅក្នុងដៃភ្លឹសៗ ហើយអាល្អិតនោះក៏សើចស្ញេញរុលក្បាលចូលដើមទ្រូងម្តាយហើយម្រាមដៃតូចៗខ្វេមខ្វាម កអាវម្តាយរហូត ហាក់មានបំណងចង់អោយម្តាយបំបៅដូចថ្ងៃមុន។
«គេឃ្លានហើយ ឆាប់អោយគេបៅទៅ» បាគីណា សម្លឹងមើលមុខកូនបង្កប់ជាមួយអារម្មណ៍រារែកខ្លាំងប៉ុនប្រមាណ បេះដូងមួយផ្នែកអាណិតកូន ដែលច
ខំលាដៃចង់អោយនាងពរ ហើយចង់បៅទឹកដោះរបស់នាង មួយផ្នែកទៀតនាងចង់ធ្វើជាចិត្តរឹងមិនស្តាប់នរណាហើយសន្យាថា ដាច់ខាតមិនប៉ះពាល់កូនប្រុសឈាមជ័រតែមួយជាមួយខ្លួននេះឡើយ ព្រោះនាងបានកាត់កាលគេចោលតាំងពីថ្ងៃដែលនាងដើរចេញតំបូងមកម្ល៉េះ។
ពេលនេះម្រាមស្រឡូនញ័រសព្វសារពើ ពេលបានបីតំណក់ឈាមខ្លួនឯងនៅក្នុងរង្វង់ដៃក្រោយពេលខានបានថ្នាក់ថ្នមជាច្រើនខែ ទឹកភ្នែកអ្នកជាម្តាយរលីងរលោងស្ទើរស្រក់ទឹកភ្នែកដែលគ្មានវិញ្ញាណចុះមកជារឿយៗ ខណះថ្ពាល់ទន់ៗក្រហមៗរបស់ ជុងសាន ផ្អែកលើទ្រូងនាងសសុលចុះសសុលឡើងសើចកក្អឹក មើលតែប៉ុណ្ណេះក៏ដៅបានហើយថាកូនមានក្តីសុខប៉ុណ្ណា សូម្បីតែ ជុងគុក ក៏ញញឹមដែរ ញញឹមទាំងត្រេកអរ តែក៏នៅមានកូនចិត្តតូចមួយសោកសៅបានដដែល ទោះនាទីនេះមានម្តាយមានកូនមានឪពុកនៅជុំគ្នាតែវាក៏មិនមែនស្ថិតក្នុងនាមមួយថាជាគ្រួសារដែរ ព្រោះ បាគីណា នាងមានគ្រួសារផ្សេង ចុងក្រោយក៏មានតែឪពុកកូនគេដដែល។
«ធ្វើតាមបេះដូងខ្លួនឯងទៅ កុំបដិសេធប្រឹងមានៈចង់ឈ្នះបេះដូងខ្លួនឯងពេកអី ធ្វើអ្វីដែលអូនចង់ធ្វើទៅ យ៉ាងណាពួកយើងក៏ប្រហែលជាមិនអាចដូចដើមស្រាប់ហើយ តែកូនគេពិតជាចង់បានទឹកដោះម្តាយណាស់បងដឹងថាអូនជាម្តាយមិនចិត្តអាក្រក់ដាក់កូនដូចដែលអូនបង្ហាញកន្លងមកនោះទេ» គេអោនចុះមកក្បែរត្រចៀកខ្សឹបនាងស្រាលៗហាក់បីចង់ដាស់តឿនអោយអតីតភរិយាភ្លឺស្វាងក្នុងអន្លង់គំនិតរបស់ខ្លួនដោយធ្វើអ្វីដែលនាងចង់ធ្វើ មិនចាំបាច់រារាំងកុហកខ្លួនឯងតទៅទៀត។
ហើយនាងក៏បែជានៅស្ងៀមគិតពីប្រយោគដែលបានលឺ មែនហើយ! កន្លងមកនាងពិតជាបានជំទាស់ខ្លួនឯងមិនចង់ប៉ះពាល់ មិនចង់មើលមុខកូនពិតមែនតែនិយាយអោយចំ បាគីណា ពិតជាស្រលាញ់កូនណាស់ ស្ទើរលេបចូលពោះទៅហើយ តែមិនចង់អោយអ្នកខ្លះដឹងចិត្តទើបក្លាយជាមនុស្សបេះដូងទឹកកកកន្លងមកក្នុងក្រសែភ្នែករបស់ប្រុសកម្លោះ។
នាងលើកអាវឡើងបម្រុងនិងអោយកូនបៅតែក្រសែភ្នែកមាំក៏សម្លឹងបាញ់ទៅរករាងក្រាស់ភ្លាមទាំងទឹកមុខក្រហមដូចភ្លើង ជុងគុក ដឹងថាអតីតភរិយាអៀនគេក៏បែមុខចេញលួចសើចក្នុងចិត្ត នេះមិនដឹងជាអៀនស្អីទេ គេក៏ធ្លាប់ឃើញហើយមិនចឹងរឺ?មិនត្រឹមតែឃើញ តែក៏បានធ្វើអ្វីៗលើសពីនិងទៅទៀត ហើយចេះមកធ្វើដូចខ្លួនឯងនៅក្រមុំកើត។
តែមួយសន្ទុះក្រោយគេក៏លួចមើលម្ដងទៀតខណះដែលសម្លេងកូនតូចជញ្ជប់ក្បាលដោះម្តាយបឺតស្រូបយកសារធាតុទឹកដោះដើម្បីទ្រទ្រង់ជីវិតដោយក្តីស្រេកឃ្លាននោះលឺសូរ ជីបៗ ឡើងរន្ធើនដល់ត្រចៀករបស់គេ ក្នុងចិត្តក៏ស្រាប់តែឆ្កួតមិនដឹងអីយ៉ាងមិចទេ វាបែជាធ្វើឱ្យគេមិនសប្បាយចិត្តសោះពេល គយគន់បបូរមាត់កូនប្រុសជញ្ជក់ចុងដើមទ្រូងម្តាយដោយភាពស្និតស្នាលបែបនេះ ។
«នែ៎! នេះឯងឆ្កួតហើយអាជុងគុក» គេលួចបន្ទោសខ្លួនឯងក្នុងចិត្ត នេះចេះទៅមានអាគំគិតច្រណែនកូននិងមកពីណា មិចក៏នឹកឃើញទៅកើតដែរ ឡប់ហើយ មិនដឹងជាខួរក្បាលនិងវាឈឺចាប់ពេករឺយ៉ាងណាទេបានជាចេះតែនឹកឃើញអីមិនដឹងខ្យល់បែបនេះ។
«បញ្ឈប់គំនិតឯងភ្លាម ទៅ» បបូរមាត់កាន់តែហាមតែកែវភ្នែកវិញពោពេញទៅដោយភាពច្រណែន ជាពិសេសគឺដើមទ្រូងត្រលុកត្រលន់នោះពេលលូនផ្អែកលើហើយយកបាតដៃតូចៗនោះទៅអង្អែល កម្សួលក្នុងខ្លួនគេវាបែជាឆួលឆាលមិនដឹងរឿង ហើយក៏កាន់តែមិនចង់អោយកូនប៉ះនាងទាំងដែលមុននេះគេខ្លួនឯងសោះជាអ្នកអង្វរនាង។
«ឡប់ហើយ ឡប់មែនទែនហើយ» ដោយទ្រាំមិនបានគេក៏ដើរចេញភ្លាម។

Blood Flowers.Where stories live. Discover now