Part 63

345 18 2
                                    

នាងពោលក្នុងចិត្តរួចក៏បិទភ្នែកសម្ងំគេងទាំងគេកំពុងតែអោបក្រសោបនាងជាប់ខ្លួនជាមួយរាងកាយអាក្រាតគ្មានសម្លៀកបំពាក់ជាប់ខ្លួនឡើយ ហាក់បីខ្លាចនាងរត់ចោលគេជាលើកទី២យ៉ាងអ៊ីចឹង មិនតែប៉ុណ្ណោះ នៅត្រសុលឈ្មុលរុលមកផ្អឹបថើបដើមទ្រូងនាងទៀត បន្សល់នៅទឹកភ្នែកជាច្រើនដំណក់ដក់ជាប់នៅលើគល់ទ្រូងក្រពុំចូកជាំ ។
នេះបើសិនជាត្រឹមផ្អឹបថើបធម្មតានាងក៏មិនខាំមាត់ខឹងដែរ តែគេនៅមិនសុខ ប្រើបបូរមាត់មកជញ្ជក់ចុងទ្រូងនាងជីបៗធ្វើមើលតែ ជុងសាន ឃ្លានមឹមទៅហើយ នេះបើមិនឱ្យនាងខ្នាញ់ស្អប់គេពេញបន្ទុកមានតែឆ្កួតមិនខាន។
តាំងពីដើមមកចរិកបែបមិចនៅតែបែបនោះ ព្រាន ខិល ត្រេកកាម តណ្ហាក្រាស់សំបើមណាស់!

រីឯអ្នកដែលបានប្រព្រឹត្តវិញពេលនាងបានងក់ក្បាលយល់ព្រមផ្តល់ឱកាសអោយគេហើយ ជុងគុក ឈប់ខូចចិត្តភ្លាមទឹកភ្នែកក៏លែងស្រក់ដូចមានទំនប់មកទប់ជាប់យ៉ាងអ៊ីចឹង លើកដៃជូតថ្ពាល់គិតតែពីញញឹមរីករាយត្រេកអរហួសប្រមាណ។
«ពេលនេះបងមានក្តីសុខណាស់ បាគីណា» ពោលផងបាតដៃក៏អង្អែលថ្ពាល់ក្រហមព្រឿងៗ ថ្នមៗផង ព្រោះតែក្តីស្នេហាដែលពិតប្រាកដចេញពីទ្រូងរបស់គេវាកំពុងជ្រួតជ្រាបស្ទើរតែគ្មានសេសសល់នៅខាងក្រៅ គេចង់ស្រែកប្រាប់ពិភពលោកណាស់ថា! «គេស្រលាញ់នាង ស្រលាញ់នាងតែម្នាក់គត់ហើយស្រីម្នាក់ដែលនៅក្នុងរង្វង់ដៃគេនេះ នាងជាកម្មសិទ្ធិរបស់គេ» តែគ្រប់យ៉ាងបានត្រឹមត្រេកអរសប្បាយៗម្នាក់ៗឯងឯកា ព្រោះនារីដែលគេងកើយក្បែរស្មារនាងលង់លក់ទៅហើយ។
គេញញឹមម្ដងទៀតក្នុងចិត្តវារសេសរសោះណាស់ សប្បាយរកអ្វីមកប្រៀបពុំបានហើយក៏មើលមុខប្រពន្ធជាមួយនិងកូនប្រុសឆ្លាស់គ្នា មិនថាក្តីសុខបែបនេះវាមានយូប៉ុណ្ណា ក៏គេសុខចិត្តទទួលយករួមជាមួយភាពស្កប់ស្កល់ដែរ។
មិនយូប៉ុន្មានផ្ទៃមេឃក៏រះឡើងបញ្ចេញពន្លឺបំភ្លឺផែនដី ពេលនេះម៉ាក់កូនទាំងក៏កំពុងនៅលើគ្រែសមល្មមនេះនៅឡើយ ព្រោះប៉ាៗងើបទៅចំអិនអារហារតាំងពីព្រលឹម ។ ហើយគ្រាន់តែបើកភ្នែកតូចៗមូលក្រឡង់ដូចដង្កូវនោះឡើងភ្លាម ជុងសាន ក៏វាគើមៗទៅរកដើមទ្រូងម្តាយភ្លែត ព្រោះតែម្តាយភ្លេចខ្លួនបញ្ចេញដើមទ្រូងនៅក្រៅផួយឡើងក្រភើៗ ណាមួយយប់មិញប៉ាម៉ាក់មានអីៗនិងគ្នាទើបនៅលើខ្លួនម៉ាក់ៗឥតមានសម្លៀកបំពាក់។
«ហិហិ... ខឹ...» សម្លេងក្មេងតូចសើចរង្គើពោះកាលបើឃើញម្តាយដេកលក់បិទភ្នែកមិនចង់ក្រោក ជុងសាន ឡើងទៅមឹមដោះម៉ាក់ផងដៃម្ខាងលេងដើមទ្រូងម្តាយផងដូចជាមានក្តីសុខណាស់ នេះមើលក៏ដឹងថាខិលកាត់តាមប៉ាៗ...។
«អាប៉ា.... ហិហិ... អាមម៉ា...ហិ ខឹ...ហិហិ»
«អាមម៉ាមែនទេ? ហ្ហឹម! នេះកូនហៅម៉ាក់មែនទេ» អ្នកដែលលង់លក់ក៏ភ្ញាក់ឡើងដោយស្នាមញញឹមលាយឡំជាមួយទឹកភ្នែករលីងរលោងរកកលរមៀលធ្លាក់ចុះមក វាជាលើកទី១សម្រាប់អ្នកជាម្តាយ រំភើបផងខ្សឹកខ្សួលផងចង់គាំងបេះដូងទៅហើយ មិននឹកស្មានថាក្មេងទើបតែ៦ខែដែលទើបតែចេះកែករ ឥលូវអាចហៅ ម៉ាក់ ប៉ា បានមុនឥតព្រៀងទុក្ខបែបនេះ។
«ហិហិ... ខឹៗៗ...» ជុងសាន សើចរង្គើពោះឡើងចេញអញ្ចាញសស្ញាច នឹកស្មានថាម្តាយប្រឡែង ក៏វាឡើងទៅអោបកម្តាយជាប់ណែន ធ្វើឱ្យអ្នកជាឪពុកដែលកាន់ថាសអាហារមកនោះសើចបិទមាត់មិនជិត នេះមិនប្រាប់ក៏ដឹងដែរថាប្រពន្ធរបស់ខ្លួនស្រលាញ់កូនប៉ុណ្ណា ហើយក៏មិនបានស្អប់កូនដូចដែលនាងដៀលកន្លងមកទេ គ្រប់យ៉ាងវាគ្រាន់តែជាការសម្តែងរបស់នាង គេក៏មិនខឹងមិនបន្ទោស អ្វីដែលប្រុងកើតទោះទប់ស្កាប់ដោយរនាំងច្រើនជាន់យ៉ាងណាក៏វានិងកើតដូចច្នេះមានតែបិទភ្នែកបំភ្លេចចោលទទួលយកទិដ្ឋភាពសេចក្តីល្អៗនៅថ្ងៃថ្មីជាមួយការតស៊ូទៅមុខទៀត។
«ជុងគុក ហឹកៗ... ហឹក» នាងយំហៅគេ ទាំងអណ្តឺតអណ្ដក ហើយគេក៏ចូលទៅអង្គុយក្បែរនាង
«កុំយំអី ចាប់ពីពេលនេះទៅអូន និងរំភើបបែបនេះរាល់ថ្ងៃហើយ» គេអង្អែលក្បាលនាងព្រមទាំងថើបថ្នមៗ
«គេហៅខ្ញុំថាម៉ាក់ៗ ហឹក»
«ឈប់យំ ឥលូវពួកយើងទៅងូតទឹកសិនទៅចាំមកញាំុអាហារពេលព្រឹក » បាគីណា មិននិយាយតែក៏ងក់ក្បាលយល់ព្រមទាញកន្សែងពោះគោពណ៌សមក
រុំខ្លូនមុននិងដើរចូលទៅក្នុងបន្ទប់ទឹកដោយមាន ជុងគុក ដើរតាមនាងពីក្រោយពរកូនប្រុសទៅជាមួយ។
នៅក្នុងនេះមិនដឹងថារាងក្រាស់គេងើបមករៀបចំតាំងតែពីម៉ោងប៉ុន្មានទេ ក្នុងអាងមានពពុះសាប៊ូសស្គុះ រោយស្រទាប់កុលាបក្រហមពីលើ អុជទានក្រអូបធ្វើពីផ្កា ឡាវែនឌើ បង្ហើរក្លិនពិដោរជ្រួតជ្រាបសាយពេញបន្ទប់ធំទូលាយ។
បាគីណា រំភើបស្ទើរស្រក់ទឹកភ្នែកអារម្មណ៍រំជើបរំជួលវាផុសឡើងមកអោយនាងទប់ធ្វើជារឹងមាំចិត្តត្រជាក់ៗមិនបានក៏បង្ហាញវាឡើងមកអោយគេបានឃើញ ព្រោះនាងចាប់ផ្តើមនឹកវេលាមួយពេលគេនិងនាងបានរៀបការតំបូងគេក៏អោយអ្នកបម្រើរៀបចំបន្ទប់ទឹកជាលក្ខណះបែបនេះដែរសម្រាប់រាត្រីទឹកឃ្មុំ។
ជុងគុក ឃើញនាងភាំងភ្លឹកគេក៏ចូលទៅក្នុងអាងទឹកមុនដាក់កូនអង្គុយលើភ្លៅ អាល្អិតនោះក៏បានចិត្តសប្បាយវាយពពុះសាប៊ូផ្លាច់ៗ សើចកក្អឹក។
«ល្មមចូលមកបានរឺនៅលោកស្រី» នេះមិនដឹងថានាងត្រូវឈរគយគន់យូប៉ុណ្ណាទេ បើមិនរហ័សហៅច្បាស់ណាស់ថាសួតរបស់គេវាពោពេញទៅដោយទឹកមិនខាន។
«អឹ!... គឺ....»
«អូននេះសុីពេលណាស់ អោយលឿនឡើង»
«...» ដែលមិនចូលក៏ព្រោះថាមិនដឹងចូលទៅអង្គុតត្រង់ប្រឡោះណា ណាមួយគ្រាន់តែប្រវែងខ្លួនគេវាពេញអាងបាត់ទៅហើយ បើនាងចូលម្នាក់ទៀតច្បាស់ណាស់ថាចង្អៀត។
«លឿនឡើង...» លើកនេះការហៅអមជាមួយការទះភ្លៅខ្លួនឯងផាច់ៗរបស់រាងខ្ពស់ បញ្ជាអោយស្រីក្រមុំមកអង្គុយត្រាំទឹកលើភ្លៅរបស់គេ តែអ្នកខ្លះពេលឃើញចឹងអៀនឡើងព្រឺសម្បុរគីង្គក់ ទាំងក៏ធ្លាប់ធ្វើអីលើសពីអង្គុយ។
«អៀនអី កូនមួយហើយ »
«ក៏ដឹងថាកូនមួយមិនបាច់ប្រាប់ញយពេកទេ» ពេលគេឡកឡើយរាងស្តើងទៅជាខឹងដាក់គូទអង្គុយក្នុងទឹកលើភ្លៅរាងក្រាស់ទាំងមុខក្រម៉ូវៗ មើលមិនយល់ ស្អីជាស្អី តែអាល្អិត ជុងសាន ប្រៀបដូចជា ដឹងថាប៉ាម៉ាក់កំពុងតែទាស់គ្នាគេក៏ស្រាប់តែ វាឡើងលើភ្លៅម្តាយភ្លែត ផ្តល់ឱកាសអោយឪពុកលើកម្តាយរបស់គេអោយអង្គុយលើភ្លៅយ៉ាងងាយស្រួល។
«នែ៎!...» ភ្នែកតូចៗមូលដូចដង្កូវសម្លក់ថ្មែរ បបូរមាត់ខាំចូលគ្នាដាក់អតីតស្វាមីពេលគេលើកនាងអោយអង្គុយលើភ្លៅទាំងគូដល់ថ្នាក់ខ្នងរបស់នាងអឹបនិងទ្រូងហាប់ណែន។
«យ៉ាងមិច? »
«មិនមិនស្លៀកខោក្នុង» ដៃស្រឡូនអុកកែងលើទ្រូងគេតិចៗទាំងខឹងលាយឡំនិងភាពរអៀសចិត្ត ជាមួយប្រុសឆ្កួតម្នាក់នេះដល់កម្រិតកំពូល គេឆ្កួតហើយ មិចក៏ស្រាតបែបនិង នេះបើកុំតែគេលើកនាងអោយអង្គុយលើភ្លៅនាងគ្មានទៅចាប់អារម្មណ៍ស្អីទេ តែ! ហើុយ! ហឹកៗ មួយចង្កោមក្រោមគូទនាងច្បាស់ណាស់ ហឺុ! ។
«ហាហា! អៀនស្អីប្រាប់ហើយថាកូនមួយ»
ជុងគុក ក៏សើចសមចិត្ត សមនិងសម្តីដែលហារទៅនាងលេបមិនចូល ព្រោះអាកូនមួយដែលគេសម្តៅដល់និងគឺគេស្រាតមិនស្លៀកអីនិងហើយព្រោះតែអាមួយទោកងកនិងវាកំពុងខឹងឡើងរឹងដូចដែក តែថាអៀនរកស្អី ធ្វើមើលតែមិនធ្លាប់ឃើញចឹង យ៉ាប់ណាស់។
«ឆ្កួតទេអីមិចបានធ្វើចឹង លោកមិនដឹងរឺថាខ្ញុំមកងូតជាមួយ»
«ក៏មិនដឹងថាខ្មាស់អីទេ ព្រោះអូន ក៏ធ្លាប់ទាំងកាន់ ទាំងអីៗផ្សេងហើយមិនចឹង» គេបានចិត្តញ៉ោះនាងក៏លើកពីរឿងដែលនាងត្រេកត្រអាលស្រវឹងថ្ងៃមុនមកពីណាមិនដឹងមកប្រើដៃជួយគេឡើងជិតដាច់ខ្យល់ ហើយឥលូវមកធ្វើឯងមុខក្រហមឯណាឯណី គេចង់តែចាប់រំលឹកម្ដងទៀតតើ។
«ឆ្កួត! ឱឡារឹកណាស់ ប្រុសឡប់»
«ឡប់មែនតែក៏អ្នកខ្លះថ្ងូរ រហឹស» សម្តីឌឺគ្នាមានតែទៅហើយនិងមកស្ទើរតែរាងស្តើងអត់ទ្រាំមិនបាន ព្រោះប្រយោគខ្លឹមសារដែល ជុងគុក វាចាមកដូចយករឿងអាស្រូវមកហែក កេរ្តិ៍ នាងអោយយកលីអូ មកគ្របមុខចឹង មួយម៉ាត់ណាក៏នាងរកពាក្យតមិនឃើញ មួយម៉ាត់ណាក៏គេយករឿងលើគ្រែមកឡកលើយ នាងពិតជាទ្រាំមិនចង់បានម្តងៗ។
«តែក៏សូមស្លៀកខោផងទៅ របស់លោកបង្ហាញគេឯងគ្រប់គ្នាចឹងរឺ ? អាក្រក់មើលណាស់ ដូចឆ្កែឈ្មោល» នាងនិយាយដៀមដាមគេជារឿយៗ តែក៏សើចក្នុងចិត្តកាលបើប្រដូចប្អូនប្រុសរបស់គេទៅនិងឆ្កែ គ្រាន់តែគិតក៏ដឹងថាវាមិនសមគួរតែដើម្បីឈ្នះនៅស្ងៀមសិន។
«ហ្ហឹស! ចុះអាឆ្កែឈ្មោលនិងរឺមិនមែនដែលបង្ករអោយ...ជុងគុក ហ្ហា៎ ហ្ហឹម! ជុងគុក លឿនជាងនេះ...» និយាយមិនទាន់ផុតផងនាងក៏វាយគេផាច់ៗទាំងក្តៅក្រហាយតែគេក៏សើចឡើង អាល្អិតកូននោះសើចតាមដួចគ្នា។
«ហិហិ ខឹៗ ...»
«កុំថាបងឆ្កួត កូនប្រុសបងក៏ដឹងថាវាត្រឹមត្រូវដែរ អូយ៎»
«បិទមាត់ទៅមនុស្សឆ្កួត នេះនែ៎ៗ ហឹក ផាច់ៗៗៗ»

Blood Flowers.Where stories live. Discover now