Part 65

622 27 7
                                    

ជំហានវែងៗដើរចេញពីអាផាតមិននាមាត់សមុទ្រ ជាមួយខ្យល់កន្ត្ត្រាក់ខ្លាំងៗបក់ទៅបក់មក ដោយសារវេលានេះមេឃលាន់ផ្គរឡើងក្រហឹមពេញអាកាស ពពកពណ៌ស រសាត់ទៅ ជំនួសមកវិញដោយពពកខ្មៅក្រឹបដូចផ្សែងអាប់អួរកណ្តាលរាត្រី ធ្វើឱ្យអ្នកដែលដើរទាំងគ្មានគោលដៅក៏ព្យាយាមបន្ថែមល្បឿនជើង ញាប់ស្មេរ ទៅមុខជារឿយៗ
ជាមួយកែវភ្នែកពោពេញទៅដោយដំណក់ឈឺចាប់ ខ្លួនប្រាណញ័រទទ្រើក យំផងបីកូនគេចពីខ្យល់បក់បោកខ្លាំងៗផង កម្លាំងកំហែងស្ទើរតែគ្មាននៅក្នុងខ្លួន។
«....» មកដល់ក្រោមដើមឈើធំមួយ គេក៏រត់ចូលទៅជ្រកក្រោមនោះ ងើយមើលមេឃដែលមានពពកខ្មៅស្លុបនោះទាំងសោកសង្រេង មុននិងឈ្ងោកមកមើលកូនប្រុសតូចនៅក្នុងរង្វង់ដៃ គេ! គួរតែទុក្ខកូនអោយនៅជាមួយប្រពន្ធទើបត្រូវមិនគួរណាយកមកលំបាកជាមួយគ្នាម្ដងទៀតសោះ ពេលនេះបានស្អីបៅទៅ មើលចុះជញ្ជប់ដៃរហូតតែមិនហ៊ានយំទេហាក់ដូចជាដឹងថាឪពុកវេទនាយ៉ាងអញ្ចឹង មើលហើយទឹកចិត្តឪពុកក៏ឈឺផ្សារទឹកភ្នែកស្រក់ស្ទើរក្លាយជាឈាម ហើយព្យាយាមអោបកូនប្រុសជាប់មិនលែង តែគេក៏មិនចង់អោយកូនប្រុសទៅនៅជាមួយប្រពន្ធអីប៉ុន្មានដែរ បើនាងចង់បាននាងក៏ប្រហែលជាទាមទារហើយមិនបណ្ដោយអោយគេយកកូនបានដោយសេរីដូចច្នឹងទេ។
ក្តាំងៗ... រវល់តែភ្លឹកជាមួយគំនិត ស្រាប់តែផ្គរលាន់ជាថ្មីបណ្ដាលអោយគេអោបកូនកាន់តែណែនជាងមុន ទឹកភ្នែកកម្លោះស្រក់តកៗ នៅលើថ្ពាល់កូនភ័យខ្លាចថាកូនប្រុសត្រូវរងារពេលមេឃភ្លៀងបង្អុរមក
តែអំឡុងពេលនោះដែរ គេក៏បានប្រទះជាមួយនិងម៉ាតមួយកន្លែងដែលនៅបើកនៅឡើយ អាចថា ម៉ាត នេះបើកស្ទើរតែ២៤ម៉ោង ព្រោះនៅមាត់ឆ្នេរបែបនេះសំបូរទៅដោយអ្នកទេសចរមកកំសាន្តលេងណាស់បទើបរាងក្រាស់បីកូនរត់កាត់ភ្លៀងរលឹមស្រិចៗនោះចូលទៅក្នុងនោះភ្លែត។
វាដូចជាជួនគ្នាពេកហើយមែនទេ? ថ្ងៃដែលគេចាកចេញពីវិមានមេឃក៏ភ្លៀងបង្កជាក្តីវេទនាដល់គេហើយនិងកូនស្ទើររឹងពោះស្លាប់ ហើយថ្ងៃនេះគេចាកចេញពីប្រពន្ធមេឃក៏មិនប្រណីទៀត រឺ ទេវតាចង់លេងសើចជាមួយការឈឺចាប់របស់គេដូចជា បាគីណា ដែរ? ពិតជាគួរអោយចង់សើចណាស់ ។
« លោកត្រូវការអ្វីទេ» គ្រាន់តែចូលមកដល់ភ្លាមបុគ្គលិកប្រុសនោះក៏រាក់ទាក់ភ្លែតក្នុងនាមជាអ្នកទទួលភ្ញៀវ ជុងគុក ភ្ញាក់ស្មារតីលើកដៃក្រវាសទឹកភ្នែកចេញលូកដៃចូលហោប៉ាវ រាវរកលុយដែលនៅសល់ពីការលក់ខ្សែករ យកមកទិញទឹកដោះគោអោយកូន។
«ខ្ញុំត្រូវការទឹកដោះគោក្មេងអាយុ៦ខែ»
«បាទ! សូមរងចាំបន្តិច» បុគ្គលិកនោះប្រាប់ ហើយគេក៏ពរកូនមកអង្គុយលើកៅអីមួយដែលភាគច្រើននៅក្នុងម៉ាតតែងតែមាន គេអង្គុយបណ្ដើរមើលដំណក់ទឹកភ្លៀងបណ្ដើរជាមួយការអង្រួនកូនកុំអោយយំ ទាំងដែលក្នុងចិត្តរបស់គេពេលនេះវាពិបាកនិងថ្លែងអោយក្បោះក្បាយណាស់ ឈឺចាប់ខ្លាំង អស់កម្លាំងខ្លាំង ដុនដាបខ្លាំងសឹងតែបន់អោយដាច់ខ្យល់ស្លាប់នាឥលូវនេះតែម្ដងវាប្រហែលជាល្អជាងរស់នៅត្រាំត្រែងពាំនៅភាពទុក្ខសោកមិនចេះអស់។
«តើពួកយើងទៅណាទៅកូន? ប៉ារកផ្លូវមិនឃើញទេ» នៅសុខៗទឹកភ្នែកគេក៏ហូរមកម្ដងទៀតដោយមិនដឹងខ្លួន មិនចង់ជឿទេថាជីវិតគេវាពិបាកបរិយាយ ហើយតែងតែទាល់ច្រកខ្លាំងម្លឹងៗ ហើយក៏សួរខ្លួនឯងថាតើ ពេលណា! ពេលណាទើបផុតទុក្ខទៅ? នេះក៏គួរតែល្មមអោយគេបានដកដង្ហើមស្រួលខ្លះហើយ រឺនៅមិនទាន់ឆ្អែតឆ្អន់ រឺក៏ទាល់តែគេលែងមានជីវិតទើបសមហេតុផល។
ហ្វូស! គិតអីមិនចេញក៏បានត្រឹមដកដង្ហើមធំខាំមាត់សង្កត់ចិត្តកុំអោយឈឺចាប់ តែទឹកភ្នែកមិនស្តាប់បញ្ជាវាកាន់តែហូររកតែទប់មិនជាប់ទើបគេបណ្ដោយតាមយថាកម្ម។
«លោកគិតស្មានថាលោកផ្តល់អោយខ្ញុំគ្រប់គ្រាន់មែនទេ? ដែលខ្ញុំស្របតាមលោក ព្យាយាមធ្វើល្អដាក់លោកកន្លងមកក៏ព្រោះតែអាណិត ខ្ញុំមិនបានមានចិត្តស្រលាញ់លោកអីបន្តិចទៀតទេ» ប្រយោគនេះហើយដែលលេចឡើងក្នុងខួរក្បាលគេមិនរសាយ ឈឺចាប់គ្មានអ្វីផ្ទឹមកាលបើទង្វើរឈាមត្រជាក់របស់រាងស្ដើងបង្ហាញនៅចំពោះមុខគេកាលពីប៉ុន្មានម៉ោងមុន មិនថាពាក្យសម្តីបន្ទុះបន្សោក រឺ រូបភាពនាងអោបប្រុសម្នាក់នោះនៅលើគ្រែទេ គេចងចាំគ្រប់រឿង មិនភ្លេចបន្តិចណាសោះ តែវាគួរអោយខឹង ត្រង់បេះដូងគេមិនស្អប់នាង តែបែជាស្រលាញ់នាងជាងមុនទៅទៀត ។
ខណះពេលកំពុងសោកសៅ ជុងសាន កូនប្រុសតូចក៏សសៀចូលទ្រូងឪពុកមើលមុខឪពុកភ្លឹសៗ ហើយពេបមាត់រលីងរលោងរកយំតាមអ្នកជាប៉ា យកដៃដាក់លើថ្ពាល់មនុស្សចាស់ហាក់បីដូចជាកំពុងលួងថា
« ប៉ាៗ យំអោយអស់ទៅ ប៉ានិងលែងឈឺចាប់ទៀតហើយ កូននិងនៅក្បែរប៉ាៗរហូត »
«អគុណណាស់! ហឹក! អឹ កូនសម្លាញ់! ប៉ាអគុណកូនខ្លាំងណាស់ ប៉ាសូមទោសដែលយំចេញមកមិនខ្មាស់អ្នកណាសូម្បីតែកូន ប៉ាសន្យា! មិនអោយកូនឃើញវាទៀតទេ» សម្លេងនេះខ្សាវៗស្ទើរស្តាប់មិនបានទាំងលើកកូនប្រុសមកអោបជាប់ទ្រូងទាំងមូលផ្តល់ភាពកក់ក្តៅដល់កូន ហើយក៏ស្រូបយកកម្លាំងកាយចិត្តដើម្បីរឹងបឹុងដូចគ្នា ហើយទិដ្ឋភាពនេះក៏ធ្វើឱ្យ ជុងគុក ញញឹមលាយឡំជាមួយទឹកភ្នែក ដែលស្រក់ប្រណាំងទឹកភ្លៀង ច្រើនខែមកហើយដែលគេគ្មាន នរណាលួងលោម ច្រើនខែហើយដែលចាកចេញពីជីវិតសុខស្រួលបែបអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ចាយវាយលុយទាំងដុំៗ តែវេលាទាំងនោះមានតែកូនប្រុសគេម្នាក់គត់ដែលជាកម្លាំងចិត្តដ៏ធំធេង ចាំលើកទឹកចិត្ត ចាំត្រងការសោកសៅ និងលួងលោមគេពេលទឹកភ្នែករបស់គេស្រក់ ហើយក៏មិនអោយកូនឃើញវាទៀតដែរ។
«ប៉ាស្រលាញ់កូនណាស់ ជុងសាន » បបូរមាត់ត្រជាក់ៗថើបថ្ងាសកូនមួយខ្សើតបន្សល់ដានទឹកភ្នែកលើថ្ពាល់កូនជាច្រើនដំណក់ ។
« ពួកយើងនិងនៅជាមួយគ្នារហូត មិនបែកគ្នាទេ ហើយក៏មានតែជូនពរម៉ាក់របស់កូនអោយនាងមានក្តីសុខជារៀងរហូត»
«លោកនេះ ទឹកដោះគោដែលលោកត្រូវការ» រវល់តែរំពៃគិតពីរឿងមិនស្រណុកចិត្តសម្លេងបុគ្កលិកប្រុសនោះក៏បរិយាយឡើងកាត់សម្លេងភ្លៀងស្រិចៗដែលប៉ះផ្ទៃកញ្ចក់ចូលមកក្នុងត្រចៀករបស់រាងក្រាស់កាលបើទៅបាត់អស់មួយសន្ទុះ! ជុងគុក រហ័សលើកដៃក្រវាសទឹកភ្នែកនៅលើថ្ពាល់ចេញ មិនចង់អោយនរណាបានឃើញ រួចទទួលកំប៉ុងទឹកដោះគោមកកាន់ដោយស្នាមញញឹមលាយក្តីខ្លោចផ្សារពេញក្រអៅបេះដូង មុននិងសួរទៅបុគ្គលិកនោះជាថ្មីដោយសម្លេងខ្សាវៗ អួលដើមកបន្តិចបន្តួច។
«អស់ប៉ុន្មានដែរ? ខ្ញុំត្រូវការដបសម្រាប់ក្មេងបៅ ជាមួយនិងទឹកសុទ្ធមួយដបទៀតផង»
«ទាំងអស់ ៥០ដុល្លា លោក» ជុងគុក មិនចាំយូក៏លូកដៃចូលហោប៉ាវយកលុយដែលនៅសល់មករាប់មើលក៏ឃើញថាថវិការបស់គេមាន៥០ដុល្លាគ្រប់ល្មម តែមិនទាន់ហុចអោយបុគ្គលិកនោះទៅឡើយទេ ព្រោះពោះកំពុងតែកូរហាក់នាំក្រសែភ្នែកល្អក់កករឱ្តងាកទៅមើលមីកំប៉ុង ទាំងលួចលេបទឹកមាត់ក្អឹកដោយក្តីស្រេកឃ្លាន។
«មិនអីទេជុងគុក កូនឯងសំខាន់ជាង» គេពោលក្នុងចិត្តទាំងស្តាយចំណីតែក្រពះគេមិនអីទេអាចទ្រាំបាន អ្វីដែលសំខាន់គឺទឹកដោះគោកូន បើគ្មានអីបៅតើអោយកូនប្រុសសំណព្វរបស់គេបានអីទ្រាប់ក្រពះទ្រទ្រង់រាងកាយនោះ ទោះគេខ្លួនឯងឃ្លានដល់ស្លាប់ក៏មិនអាចចម្អែតក្រពះខ្លួនឯងហើយបង្អត់កូនបាននោះដែរ គេធ្វើមិនបានទេ។
គិតហើយក៏ហុចប្រាក់អោយទៅបុគ្គលិកនោះអស់គ្មានសល់មួយរៀលក្នុងខ្លួន គេចាប់ផ្តើមឆុងទឹកដោះគោអោយកូនយ៉ាងយកចិត្តទុក្ខដាក់ ។
«មឹមទៅកូន និងអាលយើងទៅកន្លែងផ្សេងទៀត» ពេលនេះភ្លៀងក៏ចាប់ផ្តើមរាំង តែបើទោះជាគ្មានគោលដៅថាត្រូវទៅកន្លែងណាអោយប្រាកដ ក៏គេត្រូវតែចាកចេញពីទីនេះដែរ ចាកចេញអោយបានឆាប់បំផុតប្រសិនបើអាច គេមិនចង់រងទុក្ខបន្សល់ស្លាកស្នាមនិងរូបភាពសោកសៅទាំងនោះនៅក្នុងចិត្តបន្តទៀតទេ ហើយក៏សន្យាថាមិនមកជួបមនុស្សស្រីជាទីស្រលាញ់ម្ដងទៀតដែរ វាគឺ! គ្រប់គ្រាន់ហើយសម្រាប់រូបគេ មិនបាច់ឆក់យកឱកាស មិនបាច់នៅទ្រាំឡើយ ល្មមដើរចេញផ្តល់ក្តីសុខអោយនាងហើយ នេះជាអ្វីដែលនាងត្រូវការមិនអ៊ីចឹងរឺ?
ជុងគុក ខ្ចិលបន្តអ្វីគេក៏លើកដៃជូតទឹកភ្នែកជាលើកទី៣ ជាមួយការពរកូនរលាក់តិចៗ អោយដេកលក់ ណាមួយយប់ជ្រៅណាស់ហើយ មិនមែនលំៗអី បើកូនមិនងងុយវាចម្លែកពេកណាស់ ។
តែអាល្អិតនេះ មិនគេងសោះ គិតតែពីបើកភ្នែកមើលមុខឪពុកជារឿយៗ នេះប្រហែលជាយល់ពីការឈឺចាប់របស់ឪពុកខ្លាំងណាស់ហើយ។
«គេងទៅកូន! ប៉ាអង្វរចុះ» សម្លេងខ្សាវៗចេញមកតែខ្យល់បន្សល់ដង្ហើមក្តៅអ៊ុនលើថ្ងាសកូនខណះបបូរមាត់ជ្រប់លើថ្ងាសតូចនោះថើបមួយខ្សើតហើយមួយខ្សើតទៀត ជាមួយការថ្នាក់ថ្នម អាចថាកន្លងមកភាគច្រើនក្មេងៗដទៃស្និតស្នាលជាមួយម្តាយខ្លាំងជាងឪពុក តែ ជុងសាន វិញគេស្រលាញ់ឪពុកជាងម្តាយព្រោះតាំងពីចាប់ឃើញពន្លឺថ្ងៃមកមានតែ ជុងគុក ទេដែលនៅមើលថែរ៉ាប់រង ជាមួយកូនសព្វគ្រប់សព្វវេលាសូម្បីតែរឿងទឹកដោះគោខោអាវស្លៀកពាក់រឺអ្វីផ្សេង ហើយអាល្អិតតូចក៏បានលង់លក់នៅលើដៃឪពុកភ្លាមៗស្ទើរមិនគួរអោយជឿ តាមអ្វីដែលគេបានសុំ។
ក្រោយពេលកូនគេងលក់ រាងក្រាស់ក៏បានចាកចេញពីម៉ាតនោះដោយ បុគ្គលិកនោះក៏បានអោយឆ័ត្រមកគេមួយដើម្បីទទូគេចពីភ្លៀងរលឹមដែលនៅសេះសល់
តែដើរបណ្ដើរ ពោះដែលមិនបានទទួលចំណីកាលពីថ្ងៃវាក៏កូឡើងគ្រូកៗ ទាំងបីកូនរសាត់អណ្តែតទៅតាមទឹកភ្លៀងដែលហូរនោះទទឹកខ្លួនចូក ហើយបបូរមាត់ក្រាស់ចាប់ផ្តើមស្លេកខាំញ័រចូលគ្នាតិចៗដោយភារងារទ្រាំពុំបាន ទោះមានឆ័ត្រតែប្រាកដរឺថា មិនបានទទឹកអីនោះ ? បើពេលនេះចូកជាំទៅហើយ ។
«ង៉ាៗ... អឹ! ង៉ា អឹ អាប៉ា....» សុខៗ ក្មេងតូចក៏យំឡើងច្រាងដៃច្រាងជើង ភ្ញាក់ពីការលង់លង់ ភាពត្រជាក់រងារព្រឺព្រួចរត់មកគ្របដណ្តប់រាងកាយតូចល្អិតអាយុ៦ខែឡើង យំស្រែកបន្ទរសម្លេងយ៉ាងខ្លាំង ទឹកភ្លាំងវាសាចប៉ះខ្លួនគេចង់រឹងពោះ។
ជុងគុក ឃើញបែបនេះក៏ខ្លោចចិត្តអាណិតកូនជាពន់ពេក បេះដូងអ្នកជាឪពុកស្ទើរតែលែងដំណើរការទៅហើយ តែគេធ្វើអីបាន? ក្រៅពីអោបកូនកុំអិយរងារ នោះបើគេមិនមែនអាទិទេពចង់បញ្ឈប់ភ្លៀងពេលណាក៏បានឯណា។
ប្រឹប! ឆ័ត្រដែលនៅក្នុងដៃក៏ធ្លាក់ចុះទៅក្រោម ទឹកភ្នែកកូនប្រុសដើមទ្រូងប្រាំហត្ថរង្គោះរង្គើសព្វសារពើ ព្រោះតែទិដ្ឋភាពរងារញ័រញាក់របស់ ជុងសាន នៅក្នុងដៃ ។
ជុងគុក ប្រញាប់អោបកូនអោយណែនជាងមុន កុំថាឡើយកូនគេរងារសូម្បីតែគេក៏ចង់កកស្លាប់ បណ្ដើរៗដែរ ពេលត្រូវឈរត្រាំត្រែងដូចច្នេះ ព្រោះជុំវិញនេះសុទ្ធតែគ្មានកន្លែងគួរសមអោយគេបានជ្រកកោន។
«ដើមឈើ!... អឹក! មែនហើយ! ដើមឈើ នោះហើយ» មិនចាំយូ រាងក្រាស់ក៏បីកូនសម្តៅទៅក្រោមដើមឈើធំមួយ ដែលបែកមែកសាខាយ៉ាងធំ វាប្រហែលជាអាចជួយគេហើយនិងកូនអោយបានឈប់ត្រូវទឹកភ្លៀងទោះបីវាអាចមានគ្រោះថ្នាក់ដល់អាយុជីវិតក៏ដោយ។
មកដល់ភ្លាមគេក៏សម្រូតខ្លួតចុះផ្អែកនិងឬសឈើធំមួយដាក់កូនអោយគេងកើយលើភ្លៅ តែវាដូចជាពិតៗពេកហើយ គ្រាន់តែគេមកជ្រកក្រោមដើមឈើនេះភ្លាម ក៏មានអារម្មណ៍ថាវាជាទីជ្រកកោនមួយយ៉ាងល្អ ព្រោះស្លឹកឈើទាំងនេះជួយបិទបាំងគេកុំអោយទឹកធ្លាក់ចុះមក ។
«ង៉ាៗ...អេ ..ង៉ា...»
«កុំយំកូន....កុំយំ...តែបន្តិចទេណា....កុំយំឈប់រងារឥលូវហើយ» គេបីកូនផងរលាក់កូនផងរងារខ្លួនឯងចង់ស្ទះខ្យល់ ដង្ហើមដកចេញមកជាមួយផ្សែងដូចខែធ្លាក់ព្រិល តែវេលានោះក៏...
ផូង! រន្ទះឥតប្រណីបាញ់មួយគ្រាប់យ៉ាងសំណំសម្តៅមករកដើមឈើធំនោះ .....

Blood Flowers.Where stories live. Discover now