Part 34

403 11 3
                                    

កែវភ្នែកទាំងគូត្របាញ់ចូលគ្នាដោយភាពភ្ញាក់ផ្អើលមិនថា ថេយ៉ុង កំពុងតែសេដប៉ុណ្ណាក៏មកត្រូវបង្វែរអារម្មណ៍អោយចាប់មើលទៅលើនារីចំពោះមុខមិនងាករេ ហើយសភាពក្នុងពេលនេះវាមិនខុសពីស្តេចខ្លាបានឃើញកូនក្តាន់ឡើយ ព្រោះរាងស្តើងចំពោះមុខ ឥលូវនេះនាងស្ទើរតែរៀបខ្លួនមិនត្រូវ ភ័យជាងជួបខ្មោចរាប់ពាន់ដង។
ស្រីក្រមុំកាលបើបានអ្នកកម្លោះរវល់តែភ្លឹកនាងស្រាប់តែទម្លាក់ថាសចុះត្រៀមជើងរត់ តែម្រាមក្រាស់រហ័សជាងទើបចាប់កដៃនាងជាប់យ៉ាងខ្លាំងកញ្ឆក់អោយនាងមកអង្គុយលើភ្លៅ។
«លោក! ...លោកលែងខ្ញុំ»
«មិចក៏នាងមកធ្វើការនៅទីនេះ» ថេយ៉ុងមិនឆ្លើយ ពោលទាំងកំហិត មិនយល់ថាហេតុអីគេក៏ត្រូវមកចេះដឹងរឿងអ្នកដទៃខ្លាំងដល់ម្លឹងដែរ ទាំងដែលនាងហើយនិងគេមិនមែនជាអ្វីនិងគ្នាទាល់តែសោះ ហើយជាពិសេស កាន់តែមិនចូលចិត្តពេលនាងមកធ្វើការបម្រើចាក់ស្រាអោយភ្ញៀវប្រុសៗព្រើលៗលូកលាន់លូកលើលូកក្រោមបែបនេះ។
«លែងខ្ញុំទៅ ហឹកៗ...សុំអង្វរ ខ្ញុំមិនចង់ត្រូវគេដេញចេញពីការងារនោះទេ» រាងស្តើងលើកដៃសំពះទាំងទឹកភ្នែក ខណះរាងក្រាស់មិនព្រមលែងនាងចេញពីរង្វង់ដៃជាមួយកែវភ្នែកខ្មៅក្រឹបទាល់តែសោះ នាងត្រូវធ្វើការងារបម្រើភ្ញៀវផ្សេងទៀតមិនមែនបម្រើតែគេម្នាក់ឡើយ នេះបើប្រធានក្រុុមឃើញនាងស្លាប់មិនខាន។
«ធ្វើការនិង នាងបានប្រាក់ខែប៉ុន្មានលាន? នាងភ្លេចហើយហ្ហេស៎ ថាកត្តិយសនាងដែលធ្លាប់ជាអ្នកនាងតូចនោះវាមិនសមឡើយនិងការងារស្មោគគ្រោកអស់ទាំងនេះ»
«ហឹក! ខ្ញុំចង់ធ្វើ ពាក់ព័ន្ធស្អីជាមួយលោក»
«ពាក់ព័ន្ធ? ...» រាងក្រាស់លើកចិញ្ចើមសួរខ្លួនឯង អណ្តាតក៏យកមកទល់ថ្គាម មែនហើយគេនិងនាងគ្មាមពាក់ព័ន្ធស្អីនិងគ្នាទេ តែបើគិតទៅជួបគ្នាបានតែម្ដងប៉ុណ្ណោះ។
«បាន! បើនាងគិតថាធ្វើការបែបនេះល្អ ក៏ដេកជាមួយខ្ញុំទៅ ខ្ញុំអោយលុយនាងច្រើនជាងនេះ២០ដង» គេថារួចក៏បោះកាតទៅលើតុព្រុសញញឹមចុងមាត់ហាក់មានគំនួច ធ្វើអោយរាងស្តើងឈឺចាប់ពេញទ្រូង កាលបើឃើញស្នាមញញឹមមើលងាយរបស់គេ នេះនាងអន់ដល់ម្លឹងក្នុងកែវភ្នែកគេមែនទេ? ទោះរាល់ថ្ងៃធ្លាក់ខ្លួនមកនៅត្រង់ចំណុចនេះក៏នាងមិនដែលគិតថាយករាងកាយដ៏ផូផង់ខំរក្សាទុក្ខជាយូរបស់នាងមកលក់ដើម្បីលុយដែរ។
«ទោះខ្ញុំត្រូវឪពុកចិញ្ចឹមបោកប្រាស់ បោះបង់ចោលហើយធ្លាក់ខ្លួនសុំទានដើម្បីយកលុយមកទិញបាយហូប ក៏ខ្ញុំមិនយកខ្លួនខ្ញុំលក់ដើម្បីលុយដែរ» នាងលើកដៃជូតទឹកភ្នែកចេញងើបដើរទៅធ្វើការរបស់នាងតាមធម្មតាខណះ ថេយ៉ុង កំពុងតែភ្លឹក។
តាមពិតជានាងគឺជា ម៉ារៀ សង្សារចាស់របស់ ឆុងគុក ដឹងទេមូលហេតុដែលនាងចាកចេញពី ជុងគុក ព្រោះតែនាងជាមនុស្សមានហេតុផលយល់ហេតុការដឹងថាគេមានគូដណ្ដឹងហើយមិនចង់មានចិត្តដណ្ដើមមនុស្សប្រុសពីនរណាទេ បើទោះចុងក្រោយនាងស្រលាញ់គេខ្លាំងប៉ុណ្ណា ក៏គេនៅតែរៀបការជាមួយ បាគីណា ដដែលនិង នាងសុខចិត្តឈឺខ្លួនឯងតែមិនអាចបិទភ្នែកមានក្ដីសុខម្នាក់ឯងទាំង បាគីណា គ្រាំទ្រូងបានឡើយ ហើយក៏ព្រោះតែសេចក្ដីល្អរបស់នាងទើបឪពុកចិញ្ចឹមដែលចិញ្ចឹមនាងរាប់ឆ្នាំបោះបង់នាងចោលថានាងចាប់ ជុងគុក អ្នកប្រុសទោលមានទ្រព្យស្តុកស្តម្ភមិនបាន ដកហូតការងារ កាតក្រេឌីតទាំងអស់ពីនាងទើបនាងត្រូវមកធ្វើការបម្រើភេសជ្ជះនៅក្នុងក្លឹបបែបនេះ។
«នាងម្នាក់នោះ ធ្វើការយូប៉ុណ្ណាហើយ»
«ស្អី?...» ជិមីន ទើបតែមកពីបន្ទប់ទឹកមិនយល់រឿងក៏ត្រូវសួរបញ្ជាក់ នេះមកដល់ក៏មិនដឹងក្បាលមិនដឹងកន្ទុយដូចមនុស្សឆ្កួតគិតទៅចម្លែកណាស់ រឺ ឈឺចាប់ពេកឡើងចង់ឡប់ខួរហើយ បានជាសួរស្អីឆ្កុយៗថ្នាក់និង។
« ម៉ារៀ អាយដ្រា បុគ្គលិកថ្មីរបស់ឯង យើងចង់ទិញនាង» មិនត្រឹមតែនិយាយជាមួយសម្លេងមាំប្រាកដប្រជាតែកែវភ្នែកពោពេញទៅដោយភាពជឿជាក់ពិតៗមិនបានបោកប្រាស់
«ទិញ!...»
«ប៉ុន្មានលាន? ១០០លានគ្រប់ទេ»
«ឈប់លេងសើចទៅ អាថេ ក្លឹបយើងបម្រើតែសេវាកម្មមិនមែនកន្លែងជួញដូរមនុស្សទេ» ជីមីន ហួសចិត្តលើកកែវស្រាមកផឹកទាំងជ្រួញចិញ្ចើម តាមពិតគេក៏មិនបានដឹងដែរថា ម៉ារៀ មកធ្វើការកន្លែងគេយូប៉ុណ្ណាហើយនោះ ព្រោះតែប៉ុន្មានខែនេះគេរវល់តែចុះទៅកូរ៉េ ទើបតែត្រលប់មកវិញហើយដឹងព្រឹកមិញនេះឯង។
«យើងចង់បាននាង...»
«មិនដឹង! រកវីធីដោះស្រាយខ្លួនឯងទៅយើងមិនជួយទេ» ជីមីន លើកនេះឆ្លើយយករួចខ្លួនព្រោះតែក្នុងចិត្តគិតថា ថេយ៉ុង មានបំណងយកនាងមកលេងសើចកំដរអារម្មណ៍តែគេមិនបានដឹងទេថា ថេយ៉ុង ចង់យកនាងទៅរស់នៅជាមួយគេ។
«ច្បាស់ទេ? ឯងមិនហាមយើងទេត្រូវទេ»
«អ្ហឺ! អ្អេ! ទៅណា» ថាមិនទាន់ចប់ផងរាងក្រាស់ក៏ងើបឡើងដើរសម្ដៅទៅរកនាងតូចដែលកំពុងតែចាក់ស្រាចូលកែវអោយភ្ញៀវនោះតែម្ដង គេមិនចាំយូក៏លើកនាងលីដាក់លើស្មារបីចុះទៅឡាន ខណះនាងវាយគេទះតប់ខ្នងគេផាំងៗ ហើយ ជីមីន ក៏គាំងដូចមនុស្សយន្តអត់ថ្ម ។
«សូមទោស! យើងជ្រុលសម្ដីទៅហើយ ម៉ារៀ»

«លែង! ហឹក! លែងខ្ញុំ គីម ថេយ៉ុង ដាក់ខ្ញុំចុះ» ម៉ារៀ ពេលនេះត្រូវគេចាប់លីយកទៅទាំងទឹកភ្នែក នាងយំផងស្អប់គេផងក្នុងចិត្តបន់តែអោយ ជីមីន មកជួយទេតែគេបានត្រឹមតែឈរមើលប៉ុណ្ណោះ។ មុននេះនាងលឺច្បាស់ណាស់ថាគេចង់យកខ្លួននាងមកដូរជាមួយលុយ រឺ គេចង់យកនាងទៅរំលោភពិតមែន។
«ហឹក! មនុស្សគម្រក់ លោកលែងខ្ញុំទៅ ហឹក លែងខ្ញុំនិងប្ដឹងលោក»
ផាច់! មួយដៃចំកំប៉េះគូទលេង ដោយអត់មិនបានទ្រាំនិងចរិករឹងមានះរបស់នាងចង់ស្លឈាមគេក៏វាយជាការព្រមាន គេយកនាងទៅនៅជាមួយមិនមែនយកនាងទៅលក់ទេ នៅជាមួយគេនិងបានសុីស្រួលជាងនេះ។
«ស្ងាត់! ... បើមិនចង់អោយខ្ញុំអស់ការអត់ធ្មត់»
«លោកមានសិទ្ធស្អីមកចាប់ខ្ញុំ»
«យើងគ្មានសិទ្ធិតែចង់ចាប់ យ៉ាងមិចយល់រឺនៅ»
«មិមយល់ មិនចង់យល់ ខ្ញុំមិននៅទេ» នាងស្រាប់តែទាញបើកទ្វារឡានរករត់ចេញតែ ថេយ៉ុង លឿនជាងក៏ទាញនាងអោយមកអង្គុយលើភ្លៅទាំងបញ្ជាឡានអោយទៅមុខ។
«លោកឯង អាក្រក់ណាស់ មនុស្សឆ្កួត» អស់ពីចេម្រាមស្រឡូនក៏វាយទ្រូងគេបឹបៗ
«សឺត! នាងនៅអោយស្ងៀមមិនបានរឺយ៉ាងមិច»
«អត់ចង់ ហឹក ខ្ញុំនិងវាយលោកអោយស្លាប់» ម្រាមស្រឡូននៅវាយទ្រូងក្រាស់ផ្លាច់ៗមិនគិតឡើយថានាងវីសតែធ្វើអោយអ្នកដែលនៅពីក្រោមចង់ច្រាលឈាមស្លាប់ម្ដងៗ ខណះខ្លួននាងរង្គើហើយត្រគាករបស់នាងវាយោលយោគនៅលើភ្លៅរបស់គេទាំងអាកូនច្រមក់នោះងើបឆ្ងក់រឹងឆ្កឹល។
«ឈប់!... ប្រាប់អោយឈប់» គេស្រែកទាំងឈប់ឡានឯបគាន ដកដង្ហើមម្ដងចេញម្ដងចូលវែងៗ សាច់ថ្ពាល់ក្រហមរងាល
«នាងមិនដឹងយ៉ាងមិចថាមានស្អីទល់ភ្លៅនាង» គេញញឹមចុងមាត់ហើយធ្វើជាក្រសោបចង្កេះ ម៉ារៀ ជាមួយខ្យល់ក្ដៅអ៊ុនស្រោចស្រពលើកញ្ចឹងកបង្អូសមកដល់ត្រចៀកប្រាប់នាងថើៗ
ម៉ារៀ ស្លើភ្នែកព្យាយាមយល់ពីអ្វីដែលគេបាននិយយាយ រួចក៏អោនចុះមើលទើបដឹងថាវាដូចដែលគេថាមិនខុសព្រោះកូនក្រករបស់គេកំពុងសម្តែងរិទ្ធិឡើងរឹងកំប្រឹសក្រោមត្រគាកនាង។
«អ្អាយ! សូមទោស» នាងប្រញាប់អង្គុយអោយស្រួលនៅក្បាំងឡានមួយទៀតព្រមជាទឹកមុខលេមឡាមភ័យស្ទើរតែគាំងបេះដូង នៅមិនគួរទេឆ្កួតហើយ។
«បើនិយាយស្រួលស្តាប់គ្នាតាំងពីតំបូងម្ល៉េះមិនវេទនាម្លឹងទេ ឆឹស»

Blood Flowers.Where stories live. Discover now