Episode 13
«ខ្ញុំបាត់បង់ការចងចាំហេស៎?មិនពិតទេ..អាយយ៎!!»
រាងតូចបិទភ្នែកគ្រវីក្បាលខ្លាំងៗព្រមទាំងយំខណៈ
សម្តីរបស់រាងក្រាស់ក៏ត្រពងឮពេញត្រចៀកធ្វេីអោយ
គេឈឺក្បាលខ្ទោកៗហេីយក៏ស្រមៃរឿងគ្រប់យ៉ាងឡេីង
វិញ នៅវិនាទីបន្ទាប់កាយតូចក៏ដួលសន្លប់ព្រូស។តុក៚តុក៚
«អ្នកប្រុស Taehyung ខ្ញុំចូលទៅបានទេ?»Lucy
ដែលជាអ្នកបម្រេីក៏គោះទ្វារពីក្រៅតិចៗបំណងសុំការ
អនុញ្ញាតពីរាងតូចអោយនាងចូលទៅ នាងមកនេះគឺ
មកទាំងកាន់ថាសអាហារព្រមទាំងទឹកដោះគោអោយ
គេញុាំតាមបញ្ជា Jungkook ព្រោះនាយគិតថា Tae
មិញនេះគេញុាំមិនទាន់ឆ្អែតទេ។តុកៗៗៗ
«អ្នកប្រុស??»ម្តងជាពីរដង Lucy នៅតែបន្តគោះទ្វារ
រហូតព្រមទាំងស្រែកសួររាងតូចពីខាងក្នុងផងប៉ុន្តែក៏
គ្មានការឆ្លេីយតបពីអ្នកខាងក្នុងសោះ។«អ្នកប្រុស!អញ្ចឹងខ្ញុំអនុញ្ញាតចូលទៅហេីយ»និយាយ
ចប់នាងអ្នកបម្រេីក៏បេីកទ្វារចូលទៅក្នុងបន្ទប់យឺតៗ
មុននឹងដេីរទៅរកតុតូចទាបមួយនៅមុខទូរទស្សន៍ដេីម្បីដាក់អាហារទុកនៅលេីនោះអោយ Tae គេញុាំ។«ហុឺយយ??នេះ..អ្នកប្រុស!!»Lucy ដែលនឹងបម្រុង
ចេញទៅក្រៅក៏ប្រទាក់នឹងកាយតូចដែលដេកដួលសន្លប់នៅក្បែរគ្រែ នាងក៏រហ័សដេីរទៅជិតហេីយមេីល
រាងតូច។«អ្នកប្រុសយ៉ាងមិចហេីយ??»Lucy មិនដឹងធ្វេីយ៉ាង
ណាក៏រហ័សរត់ចេញទៅក្រៅព្រមទាំងស្រែកហៅ
Jungkook យ៉ាងខ្លាំងៗ។«ចៅហ្វាយៗៗ..អ្នកប្រុស Taehyung សន្លប់»សម្លេងស្រែកក្តែងៗរបស់ Lucy ធ្វេីអោយ Jungkook នឹង
Yeri ងាកទៅរកព្រមគ្នា។«នាងនិយាយស្អី?»Jungkook ជ្រួលចិញ្ចេីមសួរ
ដោយទឹកមុខកាវខណៈត្រូវនាងអ្នកបម្រេីមកស្រែក
កាត់ចង្វាក់ការនិយាយគ្នាជាមួយសង្សារ។«គឺ..គឺអ្នកប្រុស Taehyung សន្លប់»Lucy និយាយទាំងញ័រមាត់ព្រោះខ្លាចទឹកមុខរាងក្រាស់នៅពេលនេះជាពិសេសគឺ Yeri សម្លក់ដាក់នាងស្ទេីរតែជ្រុះគ្រាប់
ភ្នែក។«គេសន្លប់ពីពេលណា?»រាងខ្ពស់ប្រញាប់ដេីរទៅជាន់
លេីយ៉ាងប្រញ៉ាប់ប្រញ៉ាលព្រមទាំងមិនភ្លេចសួរ Lucy នោះទេ។
YOU ARE READING
You're MINE Kim Taehyung 🔞
Fanfictionអូនត្រូវតែជារបស់បងម្នាក់គត់ Kim Taehyung Jeon Jungkook X Kim Taehyung Author : អុីហ្វីង-EFING