Episode 10
ទឺតៗៗ៚
ខណៈដេីរឆ្លងផ្លូវសុខៗក៏ឮសម្លេងសុីផ្លេឡានមកពីចម្ងាយ Taehyungស្រាប់តែគាំងភ្លឹកនៅមួយកន្លែង បេះដូងលោតឌឹបៗភ័យក្នុងពេលតែមួយស្របពេលក្នុងខួរក្បាលក៏លោតស្រមៃចេញរូបភាពចម្លែកមួយ
ទៀតដូចនឹងហេតុការណ៍ដែលគេកំពុងជួបពេលនេះ។«អ្ហាយយយ៎...»រាងតូចដួលព្រូសទៅក្រោយខណៈពេលនឹងឡានមួយនោះក៏ចាប់ហ្រ្វាំងឈប់មួយទំហឹង
មុខរាងតូច។«ចង្រៃយ៎...»Man សង្រ្កឺតធ្មេញដោយការម៉ួម៉ៅមុននឹងចុះបេីកទ្វារចេញពីឡានដេីរទៅរករាងតូច
ដែលអង្គុយទ្រប់ដៃនឹងផ្លូវកៅស៊ូ ភ័យស្លេកមុខស្លេក
មាត់ដូចមាន់ស្ងោរ។«ចង់ងាប់ហេីយហេស៎ អាល្អិត?»នាយស្រែកគំហក
ឲ្យ Taehyung ខ្លាំងៗមុននឹងចាប់ ក អាវសគេឡេីង
អោយក្រោកឈរ មិញនេះបេីគេចាប់ហ្រ្វាំងមិនទាន់
ប្រហែលជាសិស្សម្នាក់នេះស្លាប់បាត់ហេីយទេដឹង។«ខ្ញុំ....»Taehyung និយាយមិនចេញខ្លួនក៏ញ័រតតាត់
ភ័យនឹងនាយគំហកផង ភ័យនឹងពេលមិញនេះផង ចំណែកឯក្បាលក៏ឈឺទៀត។«ដេីរមិនចេះមេីលផ្លូវទេហេស៎?មានឃេីញយេីងសុីផ្លេ
ដែលទេ?»Man«អា Sing លែងគេសិនទៅ»រាងសង្ហារម្នាក់ចុះចេញពី
ឡានហេីយស្រែកបង្គាប់អោយកូនចៅលែងរាងតូច។«តែចៅហ្វាយ....»Sing
«យេីងប្រាប់អោយលែងគេ ឯងមិនឃេីញគេភ័យទេហេស៎?»Donghun
«បាទ!!»Sing ក៏លែង Taehyung អោយមានសេរីភាពតាមបញ្ជាចៅហ្វាយស្របពេល Donghun
ក៏ដេីរទៅរករាងតូចដូចគ្នា។«នេះអ្នកណាគេ?តាមពិតជាក្មេងរបស់ Jeon ទេហេស៎?»កម្លោះសង្ហារលេីកចិញ្ចេីមបន្តិចមុននឹង
ភ្ញោចមាត់អស់សំណេីចពេលឃេីញអ្នកដែលឆ្លងកាត់
ឡានគេមិញនេះជា Taehyung ក្មេងដែលគេធ្លាប់ជួប
នៅពេលនិយាយរកសុីជាមួយ Jungkook តាមមេីល
Jungkook ហួងហែងណាស់ ហេតុអីក៏បណ្តោយឲ្យ
ដេីរទៅសាលារៀនបែបនេះ?«ខ្ញុំអត់ស្គាល់លោកទេ»Taehyung
«ភ្លេចខ្ញុំហេីយហេស៎?ពួកយេីងធ្លាប់ជួបគ្នាម្តងដែល
តេី ក្មេងតូច»Donghun លោរដៃទៅជូតញេីសដែល
ចេញពីថ្ងាសរាងតូចបន្តិច ប្រហែលជាភ័យខ្លាំងហេីយ
ទេីបបែកញេីសដល់ថ្នាក់នេះ។
YOU ARE READING
You're MINE Kim Taehyung 🔞
Fiksi Penggemarអូនត្រូវតែជារបស់បងម្នាក់គត់ Kim Taehyung Jeon Jungkook X Kim Taehyung Author : អុីហ្វីង-EFING