You're MINE Kim Taehyung ‼️

6.5K 361 3
                                    

Episode 15

«ឆ្លេីយប្រាប់បងភ្លាម Tae »Chawoon នៅតែសួររាងតូចដដែល ចំណែកឯ Taehyung ឯណេះវិញក៏ខ្ជិប
មាត់មិនព្រមនិយាយដូចគ្នា

«គឺ..គឺ ប៉ុន្មានថ្ងៃនេះអូនចេញរមាស់ទេីបអេះខ្លាំងៗ
ហេីយវាក៏ចេញបែបនេះនឹងតែម្តងទៅ»Taehyung
ពោលប្រាប់ខ្សាវៗទាំងមិនសមទំនង

«ច្បាស់អត់ថាមិនកុហកបង?»Chawoon

«អូនមិនបានកុហកបងទេ!ជឿចិត្តអូនណា Woon»
ថារួចរាងតូចក៏ធ្វេីភ្នែកម៉ក់ៗដាក់នាយព្រមទាំង
ជង្អេីតជេីងថេីបថ្ពាល់នាយមួយខ្សឺតដេីម្បីជាការ
លួងលោមចិត្ត

«បងជឿអូនក៏បាន!ឆាប់ទៅផ្លាស់ខោអាវទៅនឹងបាន
ចុះទៅញុាំបាយ»ដោយហេតុថាទេីបរកឃេីញរាងតូច
ថ្មីៗហេីយគេក៏ជួបគ្រោះថ្នាក់ចរាចរណ៍ទៀត ទេីប
នាយមិនចង់រករឿងសួរដេញដោល។

      Taehyung ងក់ក្បាលហេីយធ្វេីតាមសម្តីនាយ
មុននឹងដេីរចូលបន្ទប់ទឹកដេីម្បីផ្លាស់ខោអាវ។ក្រោយ
ពេលផ្លាស់ខោអាវហេីយChawoon ក៏នាំ Taehyung ចុះទៅក្រោមដេីម្បីញុាំបាយពេលល្ងាចជុំគ្នាជាមួយ Mrs.Kang ។

«Tae រេីមកនៅផ្ទះជាមួយម៉ាក់អោយហេីយមក មិនបាច់ទៅនៅ Condo ទៀតទេ យ៉ាងណាបន្តិចកូនរៀនចប់ហេីយក៏ត្រូវការជាមួយ Chawoon ដដែលនឹង»នៅពេលកំពុងញុាំបាយសុខៗ Mrs.Kang ក៏ងាកសម្លឹងទៅរក Tae ហេីយប្រាប់គេអោយរេីមកនៅមួយពួកគាត់វិញ ណាមួយពេលរៀបការរាងតូចក៏ត្រូវមករស់នៅ ទីនេះដដែល ។

«គឺ..ខ្ញុំ!!»គ្រាន់តែឮរឿងរៀបការរបស់គេជាមួយ
Chawoon ហេីយ រាងតូចក៏ប្រែទឹកមុខទៅជា
ស្ងួតមួយរំពេច គេមានអារម្មណ៍មិនល្អទាល់តែសោះ
ពេលឮរឿងរៀបការទាំងដែលពីមុនបន់អោយតែរៀន
ឆាប់ចប់នឹងបានរៀបការជាមួយ Chawoon ប្រុស
ដែលគេស្រឡាញ់ ប៉ុន្តែពេលនេះអារម្មណ៍វាខុសគ្នា
ឬមួយក៏អារម្មណ៍ចំពោះនាយផ្លាស់ប្តូរហេីយ?

«ចាំបងអោយមនុស្សយកឥវ៉ាន់អូនមកទីនេះ
ល្អទេ?»កម្លោះសង្ហារលោរទៅចាប់តូចស្រឡូនហេីយ
ពោលទាំងញញឹម។

«អុឹមម»Taehyung ធ្វេីអ្វីមិនបានក្រៅពីងក់ក្បាល
ញញឹមយល់ស្របតាមគូរដណ្តឹងនឹងម៉ាក់ក្មេកតែ
ប៉ុណ្ណោះ ជំទាស់ក៏ដូចជាមិនសម យ៉ាងណាសល់
មិនតែ 1 ខែទៀតទេគេនឹងរៀនចប់ប្រឡងយកសញ្ញាប័ត្រហេីយក៏រៀបការតែម្តង។

You're MINE Kim Taehyung 🔞Where stories live. Discover now