Episode 2
ស្របពេលរាងក្រាស់កំពុងអោបកាយតូចលួង
លោមនោះ រំពេចនោះលោកឌុកទ័រក៏ចាក់ថ្នាំស្ងប់
អារម្មណ៍ឲ្យភ្លាមៗ។«ហ្ហិកៗ...»សម្លេងយំក៏បន្លឺឡេីងទៅខ្សោយៗ រាងតូច
ក៏សន្លប់បាត់ស្មារតីម្តងទៀត Jungkookប្រលែង
កាយតូចចេញរួចដាក់ឲ្យគេគេងនៅលេីគ្រែ។«មិញគេស្តាប់លោកណាស់»លោកឌុកទ័រ
«អញ្ចឹងរឺ?»រាងសង្ហារលេីកចិញ្ចេីមសួរ ខណៈកែវភ្នែក
ក៏សម្លឹងមេីលអ្នកដែលគេងនៅគ្រែ មិញនេះគេទ្រាំដាច់ចិត្តមេីលមិនបានទេីបចូលទៅអោបយកតែម្តងក៏
ព្រោះតែគិតថាក្មេងម្នាក់នេះក្លាយជាបែបនឹងក៏ដោយសារតែខ្លួន។«បាទ!!មែនហេីយ»លោកឌុកទ័រក៏ងក់ក្បាលបន្តិចជាចម្លេីយ ព្រោះយល់ថារាងតូចពិតជាស្តាប់បង្គាប់មែន
គេមិនរេីទាល់តែសោះនូវពេលរាងក្រាស់ចាប់អោប។អ្នកកម្លោះមិននិយាយច្រេីនក៏ចាប់វែនតាមកពាក់
វិញមុននឹងបោះជំហានចេញទៅខាងក្រៅតែក៏ជួបនឹង
អ្នកជាឪពុកដែលបេីកទ្វារចូលបានមុន។«លោកប៉ាមកទីនេះធ្វេីអី?»Jungkook
«មកមេីលជនរងគ្រោះ!!»តបហេីយ Mr.Jeon ក៏ដេីរ
ជ្រួសផ្លូវពីកូនប្រុសចូលទៅខាងក្នុង រាងខ្ពស់ក៏ងាក
មេីលគាត់បន្តិចទេីបដេីរចូលទៅវិញ។«លោកប៉ាមានអីនិយាយជាមួយខ្ញុំរឺ?»Jungkook
ឈរខ្វែងដៃអោបចូលគ្នារួចដាក់ខ្នងផ្អែកនឹងជញ្ជាំង
បន្ទប់ សម្លឹងមេីលលោកប៉ា។«គេយ៉ាងមិចហេីយ?»Mr.Jeon ដាក់ខ្លួនអង្គុយលេី
សាឡុងរួចងាកទៅមេីលក្មេងដែលសន្លប់នៅគ្រែបន្តិច
ទេីបងាកមកប្រឈមនឹងក្រសែភ្នែកកូនប្រុសដេីម្បី
ចង់ដឹង។«បាត់បង់ការចងចាំ មិនអាចដេីរវិញបានមួយរយៈ»
Jungkook ឆ្លេីយតាមការប្រាប់របស់លោកឌុកទ័រ
នាយដកដង្ហេីមធំបន្តិចព្រោះតែធុញទ្រាន់មិនចង់ឈរ
នៅទីនេះបន្តទៀត។«សំណាងហេីយដែលគេមិនស្លាប់ ប៉ូលីសបានទាក់
ទងមកយេីងអំពីរឿងនេះ ឯងជាអ្នកខុសទាំងស្រុង
ណា៎ JK»Mr.Jeon«ក៏គេមិនបានស្លាប់!!ចេញថ្លៃសំណងដល់គ្រួសារ
គេទៅបានហេីយ»Jungkook
YOU ARE READING
You're MINE Kim Taehyung 🔞
Fanficអូនត្រូវតែជារបស់បងម្នាក់គត់ Kim Taehyung Jeon Jungkook X Kim Taehyung Author : អុីហ្វីង-EFING