Episode 19
អ៊ួកៗ~អ៊ួក
Jungkook ប្រញាប់រត់ទៅតាមរាងតូចហេីយ
ជួយរឹតខ្នងអោយគេថ្នមៗទាំងបារម្ភខ្វល់ខ្វាយជា
ខ្លាំងខណៈឃេីញគេនៅសុខៗសោះតែរត់មកក្អួត
ចង្អោរបែបនេះ ។«អ៊ួកៗ..ហ្ហឹមម»Tae ទន់ជង្គង់អស់រលីង ប្រអប់ដៃស្រឡូនក៏លេីកទៅក្តោបពោះ ខំប្រឹងក្អួតឡេីងចេញ
ទឹកភ្នែកជ្រោកៗតែក្អួតមិនចេញ ចេញតែទឹកដែលបានផឹកនឹងចំណីតិចតួចដែលគេញុាំប៉ុណ្ណោះ«ហ្ហឹមម..អ៊ួក»
ឃេីញថា Tae ក្អួតមិនចេញអ្វីទាល់តែសោះ
រាងក្រាស់ក៏ចាប់បីដាក់អោយអង្គុយលេីឡាបូហេីយយកទឹកលុបមុខអោយគេ ។«អូនយ៉ាងម៉េចហេីយ?»Jungkook យកកន្សែងមក
ជូតលេីមុខតូចច្រមិខស្រាលៗមុននឹងសួរក្រសោប
មុខគេសួរឡេីង«ល្វេីយ ចង់ក្អួត»រាងតូចពោលខ្សាវៗមានអារម្មណ៍
ថានៅក្នុងខ្លួនគ្មានកម្លាំងទាល់តែសោះ ទឹកមាត់ក៏
ចេញជ្រោកៗចង់ក្អួតតែក្អួតមិនចេញ«ទៅពេទ្យទេបងនាំអូនទៅ?»ស្របនឹងសម្តីរាងសង្ហារ
ក៏លេីកបីកាយតូចចេញពីបន្ទប់ទឹក ចំណែក Tae ក៏
ងក់ក្បាលបន្តិចទាំងបិទភ្នែកព្រិចៗ ។នៅតាមផ្លូវធ្វេីដំណេីរទៅមន្ទីរពេទ្យ Jungkook
គេមិនសូវផ្តោតលេីការបេីកបរទេ គេផ្តោតទៅលេី
រាងតូចច្រេីនជាង នាយប្រេីដៃម្ខាងកាន់ចង្កូតឡាន
នឹងដៃម្ខាងទៀតកាន់ដៃតូចស្រឡូនដែលត្រជាក់
ស្រេបរបស់ Taehyung ។មន្ទីរពេទ្យ៚
Jungkook បីកាយតូចចូលក្នុងមន្ទីរពេទ្យយ៉ាង
លឿនព្រោះពេលនេះ Tae គេសន្លប់បាត់ទៅហេីយ
ចំណែកខ្លួនប្រាណក៏ទន់ល្អូកធ្វេីអោយនាយអត់ភ័យ
មិនបានទេ ។«ដាក់គេនៅទីនេះហេីយ»គ្រូពេទ្យប្រុសនឹងគ្រូពេទ្យ
ស្រីម្នាក់រុញគ្រែសម្រាប់ដាក់អ្នកជំងឺមកជិតរាងក្រាស់
មុននឹងប្រាប់គេអោយដាក់រាងតូចនៅលេីនោះ«Hyung???»រាងសង្ហារពោលតិចៗខណៈបានឃេីញ
លោកគ្រូពេទ្យសង្ហារមុខញញឹមស្រស់ដែលជា
បងជីដូនមួយរបស់ខ្លួនដេីរសម្តៅមករក
YOU ARE READING
You're MINE Kim Taehyung 🔞
Fanfictionអូនត្រូវតែជារបស់បងម្នាក់គត់ Kim Taehyung Jeon Jungkook X Kim Taehyung Author : អុីហ្វីង-EFING