Episode 20
ក្រាក៚
សម្លេងបេីកទ្វារបន្លឺឡេីង ទាញចំណាប់របស់មនុស្សពីរអ្នកដែលកំពុងអោបគ្នាអោយងាកទៅមេីល
នោះគឺ លោកគ្រូពេទ្យ Hoseok ។«អ្នកជំងឺភ្ញាក់ហេីយមែនទេ?»Hoseok ដាក់ដៃស៊ក
ចូលក្នុងអាវពេទ្យហេីយដេីរទៅជិតរាងតូចស្របពេល
ដែលរាងក្រាស់ប្រលែងគេចេញពីការអោប«បាទ!»Tae ងក់ក្បាលបន្តិច
«ឈប់តបអាហារទៅហេីយប្អូនត្រូវញុាំអោយបានច្រេីនគេងគ្រប់គ្រាន់ទេីបមិនប៉ះពាល់ដល់កូនណា៎
ពេលនេះគេមានអាយុទេីបតែ 2 សប្តាហ៍ទេ»Hoseok«2 សប្តាហ៍មែនទេ?អញ្ចឹងហេតុអីក៏ខ្ញុំចាញ់លឿនម្លេ៉ះ?»សម្តីរបស់ Hoseok ធ្វេីអោយ Tae ឆ្ងល់
យ៉ាងខ្លាំង គេជឿសម្តី Jungkook ប្រាប់ថាគេមាន
កូនពិតមែនព្រោះគេពិតជាមានអីៗជាមួយនាយច្រេីន
ដងហេីយក៏អាចមានផ្ទៃជារឿងធម្មតាប៉ុន្តែគេចាញ់
លឿនម្លេ៉ះ?បេីកូនទេីបតែមានអាយុ 2 សប្តាហ៍នឹង
ទេីបគេងាកទៅ Jungkook ទាំងជ្រួលចិញ្ចេីមឆ្ងល់
យ៉ាងខ្លាំង ខណៈនោះរាងក្រាស់ក៏ញាក់ភ្នែកផ្តល់
សញ្ញាអោយ Hoseok«ប្អូនមិនមែនចាញ់កូនទេគឺក្រពះធ្វេីទុកព្រោះគ្មានជីវជាតិអាហារនឹងណា៎ទេីបហេវហត់អស់កម្លាំង
ក្អួតចង្អោរបែបនឹង ប៉ុន្តែយេីងក៏បានពិនិត្យដឹងថា
ប្អូនកំពុងមានផ្ទៃពោះផងដែល»Hoseok រហ័ស
រៀបការកុហកតាមការសន្យាជាមួយ Jungkook
បានហ៉ាងល្អ ប៉ុន្តែវាក៏បានផលពិតមែន រាងតូចក៏
លែងសង្ស័យហេីយអង្អែលពោះខ្លួនឯងថ្នមៗ«បែបនឹងទេរឺ?»Tae
«បាទមែនហេីយ ក្មេងតូច..អ៎ូ មិនមែនទេគឺកំពុង
ក្លាយជាអ្នកម៉ាក់គេហេីយ..មែនទេលោកប៉ា Jungkook?»Hoseok សេីចបន្តិច ចំណែកឯនាយ
ក៏គ្រាន់តែងក់ក្បាល បងជីដូនមួយគេពិតជាធ្វេីឲ្យ
គេមិនខកបំណងឡេីយ..គេសម្តែងឡេីងដូចមែន
ទែន ប្តូរអាជីពពីគ្រូពេទ្យទៅតារាសម្តែងទៅ«គាត់ជាបងជីដូនមួយរបស់បង Jung Hoseok»
Jungkook ប្រាប់ទៅរាងតូចព្រោះឃេីញគេធ្វេីភ្នែក
ម៉ក់ៗសម្លឹងមេីល Hoseok«អញ្ចឹងមិនរំខានទេ Hyung ចេញទៅវិញហេីយ»
និយាយរួច Hoseok ក៏ដេីរចេញទៅវិញបាត់ទុកអោយអ្នកទាំងពីរនៅក្នុងបន្ទប់តែ 2 នាក់
YOU ARE READING
You're MINE Kim Taehyung 🔞
Fiksi Penggemarអូនត្រូវតែជារបស់បងម្នាក់គត់ Kim Taehyung Jeon Jungkook X Kim Taehyung Author : អុីហ្វីង-EFING