Episode 30
ថ្ងៃថ្មី////
ថ្ងៃនេះជាថ្ងៃអាទិត្យ Taehyung Soyoung នឹង
Jimin បានណាត់ជួបគ្នាក្នុងហាងកាហ្វេមួយនាំ
គ្នារៀនព្រោះហាងនេះភាគច្រេីនគឺសម្បូរសិស្សៗមក
រៀនជាក្រុមនឹងពិភាក្សាអីជាដេីម ។៚ងុឺត
Jungkook ឈប់ឡានមុខហាងកាហ្វេសម្លឹងមេីលហាងនោះបន្តិចមុននឹងងាកមកនិយាយជាមួយ Taehyung វិញ ។
«ម៉ោងប៉ុន្មានអោយបងមកទទួល?»Jungkook
«មិនដឹងទេតែចាំអូន Call ទៅបងណា៎»ថាហេីយ
រាងតូចក៏ញញឹមហេីយលេីកដៃទៅអោប ក នាយ
ងេីយថេីបមាត់គេបន្តិចទេីបទាញកាតាបមកស្ពាយ
ហេីយគ្រវីដៃលាទៅរាងក្រាស់មុននឹងរត់ចូលក្នុងហាង
នោះបាត់ ។Jungkook គ្រវីក្បាលសេីចបន្តិចទាំងតាមសម្លឹងមេីលសំណព្វរត់ចូលហាងបាត់ទេីបបេីកឡានចេញទៅថ្ងៃនេះគេបេីកសិទ្ធអោយ Taehyung នៅរៀនជាមួយមិត្តភក្តិនឹងដេីរលេងខ្លះព្រោះគិតថាប៉ុន្មានថ្ងៃរាងតូចហានរៀនច្រេីនដោយសារតែគេហេីយក៏ខ្លាច Taeតាមមេរៀនផងប៉ុន្តែយ៉ាងណាក៏មិនអីដែលសម្រាប់សម្រាប់រាងតូចព្រោះគេជាសិស្សពូកែនោះអី។
«ឯងយូរនោះយូរ ធ្វេីអោយពួកយេីងចាំចង់កន្លះម៉ោង
នេះ Soyoung នឹងឯងរស់នៅជាមួយផ្ទះជាមួយ
គ្នាប៉ុន្តែនាងនៅតែមកទាន់ពេលវេលា»គ្រាន់តែឃេីញ
Taehyung រត់ចូលមកភ្លាម Jimin ក៏អោបដៃថាឲ្យ
រាងតូចញ៉ែតៗព្រោះតែខឹងគេអោយពួកខ្លួនអង្គុយចាំ«ព្រោះរវល់នឹងណា មកពី Jungkook មិនចង់ជូន
មក!!»ថាហេីយ រាងតូចក៏ពេបមាត់បន្តិចមុននឹង
ទម្លាក់ខ្លួនលេីកៅអីដោះកាតាបដាក់លេីតុ«អោយមកជាមួយយេីងក៏មិនមក សុខចិត្តចាំបង
Jung អោយវាអញ្ចឹងចុះ»Soyoung«អ្នកណាទៅដឹងថាគេយូរនោះ?»Taehyung
ពេលនេះ Soyoung នឹង Taehyung ពួកគេលែង
ទាស់សម្តីគ្នាទៀតហេីយ ។ Soyoung ក៏ប្រែជាមក
ដេីរជាមួយរាងតូចខ្លះៗដែលប៉ុន្តែដេីរតែពេលរៀននោះ
ទេ ភាគច្រេីននាងនៅតែដេូរជាមួយមិត្តភក្តិស្រីៗរបស់
នាង ។«អឺ..និយាយអញ្ចឹងថ្ងៃមុនខ្ញុំអោយសំបុត្រកុនទៅនាង
នាងមានបានទៅមេីលកុនជាមួយ Kyun-Ki ទេ?
យល់ចិត្តគ្នាទេ?គេជា Type នាងរឺអត់?»Taehyung
YOU ARE READING
You're MINE Kim Taehyung 🔞
Fanfikceអូនត្រូវតែជារបស់បងម្នាក់គត់ Kim Taehyung Jeon Jungkook X Kim Taehyung Author : អុីហ្វីង-EFING