Ep1: ក្មេងឈ្លើយ⚡😼

1K 59 0
                                    

មេឃប្រែងងឹត ពពកខ្មៅរសាត់ទៅម៉ោៗ តាមកម្លាំងខ្យល់បក់ ។ មនុស្សម្នាទាំងឡាយក៏នាំគ្នារត់រកកន្លែងជ្រក ព្រោះបន្តិចទៀតនឹងមានភ្លៀងធ្លាក់ខ្លាំងជាមិនខាន ។ អ្នកខ្លះក៏រត់ចូលផ្ទះ ឯអ្នកខ្លះទៀតក៏ទៅជ្រកក្រោមអគារឬសំយាបផ្ទះគេអីចឹងទៅ ។

រាងតូចល្អិតក៏មិនខុសគ្នានឹងពួកគេដែរ គេកំពុងតែរត់ទៅជ្រកក្រោមអគារមួយ ។ មិញនេះគេទើបតែចេញពីធ្វើការមេឃក៏ស្រាប់តែភ្លៀងធ្វើឲ្យគេទៅផ្ទះមិនទាន់មានតែជ្រកឲ្យភ្លៀងរាំងសិនចាំទៅផ្ទះវិញ ។

<<មេឃនេះភ្លៀងមិនចេះប្រាប់មុនសោះ មើលចុះស្ទើរតែទទឹកខ្លួនយើងជោកទៅហើយ!!>> Tae មកដល់ក្រោមកន្លែងជ្រកភ្លាមក៏រអ៊ូង៉ូវៗស្ដីឲ្យភ្លៀង បើមេឃនឹងប្រាប់ថាថ្ងៃនេះភ្លៀងគេយកឆ័ត្រមកបាត់ហើយ (មេឃនឹងមិនដឹងខ្យល់អីមែន 🥴) ស្របនឹងសម្ដីរបស់រាងតូចល្អិតក៏មានកម្លោះសង្ហារម្នាក់ទៀតរត់មកពីណាក៏មិនដឹង មកជ្រកភ្លៀងជិតរាងតូច

<<អា៎...រន្ទះបាញ់!!>>tae យកដៃខ្ទប់ត្រជៀកទាំងសងខាងហើយឱនមុខចុះព្រោះតែគេខ្លាចរន្ទះ

<<ឯងជេរយើងមែនទេ?! Jk ជ្រួញចិញ្ចើមសម្លឹងមើលមុខរាងតូចភ្លឹសៗ គេទើបតែរត់មកជិតក៏ជេរអារន្ទះបាញ់ភ្លាមវាមិនចម្លែកទេហេស៎?

<<អត់ទេ!!>> Tae ងើយមើលមុខរាងក្រាស់ហើយក៏ក្រវីក្បាលតតាត់បែបបដិសេដថាគេមិនបានជេរនោះនាយទេ

<<អ៎រ..ស្មានថាជេរយើង!!>> Jk

<<លោករើសដាក់ខ្លួន ខ្លួនឯង!!💁>> Tae និយាយធ្វើហីៗ

<<ចុះឯងគ្រាន់តែរន្ទះសោះចាំបាញ់ស្រែកធ្វើអី?!>> Jk

<<មាត់របស់ខ្ញុំ!! ខ្ញុំចង់និយាយអីក៏បាន!!>> Tae ពេបមាត់ពេបក៏ធ្វើភ្នែកស្លឺដាក់jk បែបឌឺដងអីនឹងឯង

<<ក្មេងឈ្លើយ!!គួរឲ្យស្អប់!!>> Jk បែរខ្លួនចេញពីរាងតូចខ្ជិលមើលមុខខ្ជិលឈ្លោះ យ៉ាងណាគេក៏ធំហើយទៅឈ្លោះជាមួយក្មេងវាមិនសម

<<តាំងពីកើតម៉ោមិនដែលមានអ្នកណាថាយើងគួរឲ្យស្អប់នោះទេ!! តែឯង....អាឆ្កួតអាឡប់គ្រឿង!!ហឹស....!!>> Tae ខឹងស្ទើរចេញផ្សែងតាមត្រជៀកទៅហើយ អាម្នាក់នេះមាត់អាក្រក់ណាស់គេឡើងគួរឲ្យស្រឡាញ់មកថាគេគួរឲ្យស្អប់ ជេរគេហើយរាងតូចល្អិតក៏រត់កាត់ភ្លៀងសម្ដៅទៅផ្ទះរបស់គេវិញ បើនៅទៀតអាចឈានដល់ការវ៉ៃគ្នាក៏ថាបាន

🌧️ផ្ដើមស្នេហ៍ក្រោមដំណក់ទឹកភ្លៀង🌦️💦Nơi câu chuyện tồn tại. Hãy khám phá bây giờ