EP23:ឧបទេវហេតុ🔥

182 14 0
                                    

8:30 pm

"តុក..តុក"

<<Jung~!អូនស្មានមិនដល់ទេថាបងអាចមកទទួលខ្ញុំ!!>> នាងក្រមុំគោះកញ្ចក់ឡាន រាងក្រាស់ក៏បើកទ្វាឲ្យនាងចូលមក

<<អ៎រ..អណ្ចឹងហ៎?!>> រាងក្រាស់និយាយបែបហីៗ នាយដឹងបាត់ទៅហើយថានាងជាអ្នករៀបផែនការឲ្យគេមកនោះ មិនបាច់មកធ្វើមិនដឹងខ្យល់ស្អីទេ? 

<<អឹម..ដឹងទេថាអូននឹកបងណាស់!!!នឹកខ្លាំងៗតែម្ដង!!>> Clora និយាយទាំងធ្វើកាយវិការបង្ហាញ

<<នាងមកពីធ្វើដំណើរផ្លូវឆ្ងាយ!សង្ងំដេកទៅហើយកុំមាត់ឡូឡាទៀត!!>> រាងក្រាស់និយាយបែបគួរឲ្យធុញ

<<តែអូនមានរឿងច្រើនណាស់ចង់និយាយជាមួយបង!!>> Clora

<<បើមិនស្ងាត់ទៀតខ្ញុំទម្លាក់នាងចោលហើយ!!>> រាងក្រាស់និយាយហើយនាងក្រមុំក៏ព្រមស្ងាត់មាត់ខ្លាចគេដេញចុះពីឡាន

_jeon house

<<ដល់ផ្ទះហើយឆាប់ចុះទៅ!!>> រាងក្រាស់

<<ចុះបងអត់ចុះទៅដែរទេហស៎?!>> Clora

<<ខ្ញុំមិនមែនស្នាក់នៅទីនេះទេ!!>> រាងក្រាស់និយាយបែបគួរឲ្យធុញឡើងមកទៀតហើយ ហ៊ើយពេលណាបានទៅជួបថេទៅនៀក៎?

<<អ៎..អ៊ុំស្រីធ្លាប់ប្រាប់ខ្ញុំដែរថាបងទៅរស់នៅជាមួយអាក្មេងម្នាក់នោះ!!>> clora

<<Taeគេមានឈ្មោះត្រឹមត្រូវ!កុំឲ្យខ្ញុំឮនាងហៅគេបែបនេះទៀតឲ្យសោះ!!>> Jk ស្រាប់តែមួម៉ៅឡើងមួយរំពេច និយាយប៉ះពាល់ដល់គេមិនអីទេតែកុំឲ្យប៉ះពាល់ប្រពន្ធរបស់គេបើចង់រស់សុខ

<<អ៎ៗ..ខ្ញុំដឹងហើយ!!>> clora ងក់ក្បាលញាប់ឆ្មេរព្រោះតែខ្លាច jk ខឹងនឹងនាង តែនាយក៏ខឹងរួចបាត់ទៅហើយ

<<ដឹងហើយក៏ចុះទៅ!!>> រាងក្រាស់

<<ចា៎... អួយ!!>> នាងក្រមុំបើកទ្វាឡានចុះភ្លាមក៏ក្រឡាច់កែងជើង តែមិនដឹងទេថានាងក្រឡាច់មែនឬក៏ធ្វើពុត..

<<Jung ជើងខ្ញុំឈឺណាស់!ដើរមិនរួចទេ!!>> នាងនិយាយទាំងទឹកមុខនឹងសម្លេងគួរឲ្យអាណិត អាស៎គួរឲ្យជ្រេញច្រើនជាង 

🌧️ផ្ដើមស្នេហ៍ក្រោមដំណក់ទឹកភ្លៀង🌦️💦Where stories live. Discover now