EP24: mariya naziko 💞

359 29 2
                                    

" BoOoOom 💥" សម្លេងផ្ទុះឡានលាន់ឮយ៉ាងខ្លាំង ។ មួយសន្ទុះទើបអ្នកដែលនៅម្ដុំនោះក៏នាំគ្នាចេញមកមើល ឃើញឡានមួយគ្រឿងកំពុងតែឆេះយ៉ាងសន្ធោសន្ធៅហើយឡានមួយនោះក៏ជាឡានរបស់រាងក្រាស់ដែរ ។

<<តើមានមនុស្សនៅក្នុងនឹងដែរឬអត់ន៎?!>> អ៊ុំស្រីម្នាក់បន្លឺឡើងខណៈដែលអ្នកគ្រប់គ្នាក៏បារម្ភណាស់ដែរព្រោះឡានឆេះខ្លាំងដល់ថ្នាក់នេះបើមានមនុស្សនៅក្នុងច្បាស់ជាមិនរស់ទេ ។

<<តើពួកយើងមិនទៅជួយអ្នកនៅក្នុងឡានទេហេស៎?!>> អ៊ុំប្រុសម្នាក់សួរទៅអ្នកគ្រប់គ្នា

<<ភ្លើងឆេះខ្លាំងណាស់គ្មានអ្នកណាហ៊ានទៅទេ!ហើយយើងក៏មិនប្រាកដដែរថាមានមនុស្សនៅក្នុងនឹងឬអត់!!>>

<<ចឹង..ឆាប់ខលទៅប្រាប់ប៉ូលីសទៅ!>>

<<អឹម.អឺ..អើ!ឆាប់ខលទៅ!!>>

ក្រឡេកមកមើលជ្រុងម្ខាងនៃកន្លែងកើតហេតុឯណេះវិញ ។ នារីរូបស្រស់ដែលឈរសម្លឹងមើលទៅកន្លែងកើតហេតុទាំងទឹកមុខមុតមាំ។ លើដងខ្លួនក៏មានប្រឡាក់ឈាមមួយចំនួនដែរ ក្បាលនឹងកែងដៃក៏មានស្នាមដាច់រលាត់ព្រោះឡានដែលបុកគ្នាជាមួយរាងក្រាស់នោះគឺជាឡានរបស់នាងនេះឯង ។ ដោយសារតែឡានរបស់រាងក្រាស់វាតូច ហើយឡាននាងវាធំពេលបុកគ្នាទៅនាងមិនសូវត្រូវរបួសខូចខាតអីច្រើនទេ មានតែjkប៉ុណ្ណោះដែលរងរបួសធ្ងន់ព្រោះឡានក្រឡាប់2.3ជុំឯណោះ

<<សំណាងហើយដែលខ្ញុំជួយលោកទាន់!>> នាងហា៎ស្ដីឡើងទាំងមើលមុខរបស់ Jungkook

<<អ្នកនាង!តើត្រូវយកគេទៅឯណា?!>> អ្នកជាអង្គរក្សក៏សួរទៅអ្នកនាងម្ចាស់របស់គេយ៉ាងសមគួរបំផុត

<<យកទៅកន្លែងរបស់យើង!!>> នាងថាហើយក៏ដើរចូលទៅក្នុងឡានដោយមានកូនចៅរបស់នាងជាអ្នកបីរាងក្រាស់ចូលក្នុងឡានជាមួយដែរ ។

Skip___

សម្លេងនាឡិការបន្លឺឡើងបញ្ជាក់ថាពេលនេះម៉ោង7:00 នាទីព្រឹក ។ រាងតូចល្អិតសន្សឹមបើកភ្នែកមកយឺតៗព្រោះទទួលសម្លេងរំខាពីរនាឡិការ នាយក្រោយមកទាំងមមីមមើទៅចុចក្បាលនាឡិការរួចក៏ងាកទៅមើលមាត់ទ្វា ។

🌧️ផ្ដើមស្នេហ៍ក្រោមដំណក់ទឹកភ្លៀង🌦️💦Where stories live. Discover now