Ep7: ចាប់ឆ្មារឲ្យការជាមួយឆ្កែ🥴🥴

289 35 2
                                    

_1អាទិត្យក្រោយ

     ការវះកាត់របស់ម៉ាក់ Taehyung ទទួលបានជោកជ័យ  ខាងមន្ទីរពេទ្យក៏អនុញ្ញាតឲ្យគាត់មកសម្រាកនៅផ្ទះម្ដង ព្រោះស្ថានភាពគាត់ពេលនេះគឺទុកថាអស់អីហើយ ។

+ក្នុងផ្ទះ

<<អុំស្រីសម្រានលក់ហើយមែនទេ?!>> Jk សួរទៅរាងតូច

<<លក់ហើយ!!>> រាងតូចដាក់ខ្លួនអង្គុយចុះហើយក៏តបទៅរាងក្រាស់

<<...មើលរឿងទេ?!>> Jk

<<រឿងអី?!>>

<<រឿងខ្មោច!!>> Jk

<<អឺយ...អត់មើលទេ!!>>tae ក្រញែញខ្លួនបន្តិចបែបមិនចូលចិត្តហើយក្បាលក៏ក្របីតតាត់

<<ត្រូវតែមើល...យើងបើកហើយ!!>>jk និយាយហើយក៏ទៅចុចទូរទស្សន៍ដាក់បុ៉ស្តិ៍រឿងខ្មោច  ពួកគេក៏បន្តមើលរហូតដល់វគ្គដែលខ្មោចចេញ

<<អាយ៎...!!>>រាងតូចល្អិតលើកជើងដាក់លើសាឡុងហើយយកដៃបិទភ្នែកជិតទាំងសងខាង

<<នេះឯងខ្លាចខ្មោចមែនទេ?!ហាសហា!!!>> jk អស់សំណើចនឹងសភាពរបស់រាងតូច

<<អួយលោក...វាចេញមកហើយ..ហុឺ..!!>> រាងតូចស្ទុះឱបjk ជាប់ ខ្ទប់មុខនឹងកញ្ចឹង.ករបស់គេ

<<វានៅពីក្រោយខ្នងរបស់ឯងtae!!វាកំពុងតែលូកដៃមករកឯងហើយ!! >> Jk ដឹងថារាងតូចខ្លាចគេបែរបន្លាចថែមទៅវិញ ធ្វើឲ្យរាងតូចភ័យសឹងតែយំទៅហើយ

<<អាយ៎..លោកជួយខ្ញុំផង!!>> Tae ឡើងអង្គុយលើភ្លៅរាងក្រាស់ទាំងមិនដឹងខ្លួន ឯរាងក្រាស់ក៏លូកដៃឱបចង្កេះរាងតូចវិញយ៉ាងសមចិត្ត គេក៏លួចអស់សំណើចមិនស្ទើរដែរ ខ្មោចឯណាចេញពីទូរទស្សន៍កើតនោះ?!ចំមែនហើយក្មេងម្នាក់នេះ...ហាសហា 

<<លោកកុហកខ្ញុំ!!>> រាងតូចងាកមុខមកសម្លក់ jk វិញពេលដែលដឹងថាខ្លួនត្រូវគេកុហក  ធ្វើឲ្យមុខរបស់ពួកគេពេលនេះគឺនៅជិតគ្នារហូតដឹងពីខ្យល់ដង្ហើមទៀតផង

<<..........>> Jk បន្តសម្លឹងមើលភ្នែកមូលក្រឡង់របស់រាងតូចមិនដកភ្នែក អារម្មណ៍ដ៏ចម្លែកក៏កើតមានឡើងទាំងដែលគេមិនធ្លាប់មានអារម្មណ៍បែបនេះពីមុនមកនោះទេ  បេះដូងអ្នកទាំងពីក៏លោតឌុកដាក់ៗដូចជាកំពុងស្រែករកគ្នា

🌧️ផ្ដើមស្នេហ៍ក្រោមដំណក់ទឹកភ្លៀង🌦️💦Where stories live. Discover now