EP9: ROMANTIC ✨

253 27 0
                                    

<<Tae.. នៅខាងនេះ!!>> Jk លើកដៃបក់ហៅរាងតូចឲ្យរត់មករកខ្លួន ។ ឃើញ Jk ស្រែកហៅភ្លាមរាងតូចក៏ប្រញ៉ាប់រត់មករកគេទាំងញញឹមខ្ជឹប ។

<<ថ្ងៃនេះចេញយូរម្ល៉េះ..ហឹម!!?>> Jk អង្អែលសក់រាងតូចតិចៗ ពេលដែលគេមកដល់ជិតខ្លួន

<<ថ្ងៃនេះលោកគ្រូដាក់ពិន័យឲ្យបោសថ្នាក់ ទើបចេញមកយឺតចឹង!!>> Tae សម្លឹងមើលមុខរាងក្រាស់មិនដាក់ភ្នែក មិនបានជួបគ្នាមិនដល់មួយថ្ងៃផងមិចក៏មានអារម្មណ៍ថានឹកខ្លាំងម្ល៉េះ?!

<<គ្រូមួយណាហ៊ានដាក់ពិន័យ tae ប្រាប់យើង!!យើងចាត់ការគេចោល!! >> Jk  បញ្ចេញទឹកមុខបែបមិនពេញចិត្ត រាល់ថ្ងៃគេថ្នម tae មិនឲ្យធ្វើអីទេក្រៅពីរៀននោះទេ តែគ្រូម្នាក់នេះបែរជាមកដាក់ពិន័យtaeទៅវិញ!! អ្នកណាមិនក្ដៅ?!

<<កុំអី...មកពីខ្ញុំដេកនៅក្នុងថ្នាក់ទើបគ្រូដាក់ពិន័យចឹងកុំទៅរករឿងគាត់អី?!>> Tae កាន់ដៃរាងតូចយោកតិចៗបែបអង្វរ.ក

<<ហេតុអីក៏ដេកក្នុងថ្នាក់..មិនស្រួលខ្លួនមែនទេ?!!>> Jk យកដៃដាក់ថ្ងាសរាងតូចស្ទៀបមើលថាវាក្ដៅឬអត់

<<យប់មិញរៀនដល់យប់ជ្រៅ ទើបព្រឹកឡើងវាងងុយនឹងណា!!>> Tae

<<អ៎រ..ចឹងឆាប់ឡើងឡានទៅយើងនាំឯងទៅដើរលេង!!>> Jk បើកទ្វារឡានឲ្យរាងតូចរួច នាយក៏ដើរទៅអង្គុយកន្លែងគេវិញម្ដង

<<យើងដាក់ឲ្យ..!!>> Jk ស្រវាទាញខ្សែរក្រវ៉ាត់មកពាក់ឲ្យរាងតូវ ហើយក៏ឆ្លៀតស្រូបក្លិនក្រអូបរបស់គេបានបន្តិច ខណ:ដែលរាងតូចយើងនឹងអៀនឡើងរឹងខ្លួនអស់ទៅហើយ (🤭🤧) 

    អ្នកកម្លោះរូបសង្ហារក៏បើកឡានចេញសម្ដៅទៅកន្លែងដើរលេងដែលគេនិយាយ ។ ហើយកន្លែងនោះគឺកន្លែងដែលលក់វត្ថុអនុស្សាវរីយ៍គូរស្នេហ៍ ហើយទីនោះអ៊ូអរខ្លាំងណាស់ វត្ថុអនុស្សាវរីយ៍ក៏ស្អាតៗថែមទៀត ។
___________

<<លោកនាំខ្ញុំមកទីនេះធ្វើអី?!>> រាងតូចសម្លឹងមើលមុខ jk ហើយក៏ងាកទៅមើលកន្លែងដែលមានមនុស្សអ៊ូអរនោះវិញម្ដង  គេមិនទាន់ដឹងទេថានេះជាកន្លែងអី ព្រោះគេមិនសូវដើរទៅណា ទើបមិនសូវដឹងរឿងច្រើន

🌧️ផ្ដើមស្នេហ៍ក្រោមដំណក់ទឹកភ្លៀង🌦️💦Where stories live. Discover now