Jungkook Alpha × Taehyung Omega
Jk មកទទួល tae ទៅរៀនតាមធម្មតា តែថ្ងៃនេះគេធ្វើខ្លួនប្លែកៗ ធ្វើឲ្យរាងតូចនឹងឆ្ងល់មិនស្ទើរទេ តែខ្ជិលសួរ ។
<<ឯងគ្មានអីនិយាយជាមួយយើងទេហេស៎!!?>> Jk សួរទៅ Tae ទាំងផ្ដោតទៅលើការបើកបរដដែល
<<ហាស៎?!!!>> Tae ជ្រួញចិញ្ចើម តាំងពីឡើងឡានម៉ោគេមិននិយាយអីមួយម៉ាត់ តាមពិតគឺចង់ឲ្យtae និយាយរកគេមុនសោះ (បាច់ឆ្ងល់ហេ៎ បងគុកធ្វើតាមផែនការបស់បង k'hyun យើងនឹង😪)
<<មិនសួរថា ហេតុអីយើងមិននិយាយស្ដីទេហេស៎?!!!>> Jk តម្លើងសម្លេង ថេក៏សើចដើម.កហឹសៗ នេះគេចាស់ហើយនៅធ្វើចរិតដូចក្មេងទៀត
<<អា៎ៗ!!សួរក៏សួរ...ហេតុអីក៏មិននិយាយស្ដី?!>> ខ្ជិលតាប៉ែច្រើនរាងតូចក៏សួរតាមគេទៅ
<<បើយើងមិននិយាយហើយឯងមកសួរនាំយើងបានន័យថាឯងខ្វល់ពីយើង!!>> Jk និយាយឡើងជឿជាក់ តែរាងតូចវិញឡើងចង់ឈ្លក់ទឹកមាត់ស្លាប់ទៅហើយ នេះវាជាហេតុផលស្អីទៅ?!!🤦
<<ហេតុអីក៏ម្នាក់ៗចរិតក្មេងខ្ចីបែបនេះណ៎!! ទាំង baekhyun, taeyong ឥឡូវមក jk ទៀត!! ខ្ញុំសមតែធ្វើជាម៉ែរបស់ពួកគេទេ!!>> Tae គិតក្នុងចិត្តរួចក៏សើចមកហឹសៗ
<<ដល់សាលាហើយ!!បាយៗ!!>> Tae ចុះពីឡានហើយក៏ងាកមកញញឹមដាក់រាងក្រាស់បន្តិចមុននឹងរត់ទៅក្នុងសាលា
<<ត្រូវតែបន្តផែនការទីពីរទៀត!!>> Jk និយាយហើយក៏បើកឡានចេញទៅ
+ក្នុងថ្នាក់រៀន
គ្រូបង្រៀនបានចូលមកដល់ សិស្សគ្រប់គ្នាក៏ក្រោកឈរដូចរាល់ដង ។ ម្នាក់ៗក៏នាំគ្នាសម្លឹងមើលទៅបុរសសង្ហារម្នាក់ទៀតដែលដើរមកជាមួយគ្រូ ។
"អង្គុយ" អ្នកគ្រូនិយាយចប់សិស្សទាំងអស់ក៏នាំគ្នាអង្គុយ
<<ថ្ងៃនេះអ្នកគ្រូមានដំណឹងមកប្រាប់...គឺថាពីថ្ងៃនេះទៅដល់ម៉ោងអ្នកគ្រូនឹងមានគ្រូផ្សេងចូលជំនួស!!ដោយសារអ្នកគ្រូជាប់សម្រាលកូន!!លាហើយណាទាំងអស់គ្នា>> Teacher និយាយហើយគាត់ក៏ដើរចេញទៅ
<<សួរស្ដីទាំងអស់គ្នា !! គ្រូឈ្មោះថា wang yibo តទៅហៅលោកគ្រូ wang ទៅ!!>> Yibo (yiboលើកនឹងមកប្រជែងស្នេហ៌ជាមួយ jk ហើយ🥲)
YOU ARE READING
🌧️ផ្ដើមស្នេហ៍ក្រោមដំណក់ទឹកភ្លៀង🌦️💦
Actionជួបគ្នាដោយចៃដន្យក្រោមភ្លៀងរលឹម គ្រាន់តែជួបគ្នាលើកទី1ក៏ឈ្លោះគ្នា តែមិនទាន់បានប៉ុន្មានផងក៏ត្រូវរៀបការជាមួយគ្នា ។ Taehyung x Jungkook