Ep5:ខ្ញុំមិនមែនជាសត្វ!!😌

346 33 0
                                    

+ភូមិគ្រឹះ jeon

<<ត្រៀមហើយមែនទេ?!>> Jk សួរទៅរាងតូច

<<សួរខ្ញុំប៉ុន្មានដងហើយអារឿងត្រៀមនឹង?!>> Tae រក្សាទឹកមុខរាបស្មើរដដែល

<<ឯងអត់ខ្លាចអីបន្តិចទេហេស៎?!>> Jk

<<ក្រៅពីរន្ទះបាញ់ ស្អីក៏ខ្ញុំមិនខ្លាចដែរ?!>> Tae

<<អ៎..ចាប់ពីពេលនេះទៅហៅយើងថា Jung ហាមហៅលោកទៀតប្រយ័ត្នបែកការ!!>> Jk និយាយហើយtaeក៏ងក់ក្បាលបញ្ជាក់ថាគេដឹងហើយ បន្ទាប់ពួកគេក៏កាន់ដៃគ្នាចូលទៅក្នុង
_______

<<បង Jung~!!>> clora ឃើញ jkភ្លាមក៏រត់ទៅបម្រុងនឹងចាប់ដៃនាយ តែនាងក៏ប្រទាក់ភ្នែកនឹងtaehyung

<<គឺឯង...អាក្មេងឆ្កួត!!>> clora ចង្អុលមុខរាងតូច កែវភ្នែកក៏សម្លក់គេទាំងការមិនពេញចិត្ត ឯថេធ្វើធម្មតាៗគ្មានខ្លាចអីបន្តិចទេ

<<ប្រយ័ត្នសម្ដីរបស់នាងផង clora! គេជាគូរដណ្តឹងរបស់យើង!!>> Jk កាន់ដៃថេដើរកាត់cloraហើយទៅអង្គុយល់សាឡុង

<< Jung!! នេះកូននិយាយថាមិចមិញនឹង?!>> mr.sjeon ស្រឡាំងកាំងនឹងសម្ដីរបស់កូនប្រុស what?គូរដណ្ដឹង? តើគាត់ស្ដាប់ច្រឡំឬ?

<<គេជាគូរដណ្ដឹងរបស់កូន!ពួកយើងភ្ជាប់ពាក្យរួចហើយ!!>> Jk

<<ជម្រាបសួរអ្នកម៉ាក់បាទ!!ខ្ញុំឈ្មោះថា kim Taehyung!!>> Tae ដាក់ខ្លួនអង្គុយជិតm.s jeon ហើយក៏សំពះម្រាមដៃដប់លើភ្លៅគាត់ ហើយនៅញញឹមញញែមបែបមនុស្សមិនសូវគ្រប់ដាក់គាត់ទៀត ធ្វើឲ្យ jk ឆ្ងល់មិនស្ទើរទេ មិញនេះនៅល្អជាធម្មតាតើ តែឥឡូវមិចក៏ឡិកឡក់ម្ល៉េះ?!😧

<<អ្នកណាជាម៉ាក់របស់ឯង?!ចេញទៅអាក្មេងឆ្កួត?! Jung កូនឆាប់យកអាក្មេងឆ្កួតនេះចេញវិញទៅ..ម៉ាក់មិនទទួលស្គាល់គេដាច់ខាត!!>> Mr.s រុញរាងតូចចេញហើយក៏ងាកទៅស្ដីឲ្យកូនប្រុសជាមួយនឹងកំហឹងក្ដៅពេញខ្លួន

<<បង jung មិចក៏អ្នកម៉ាក់កាចដាក់អូនម្ល៉េះ?!>> Tae ពេបមាត់ពេប.កដាក់រាងក្រាស់ ក្បាលក៏ផ្ដេកលើដើមទ្រូងនាយហើយអង្រួនជាយអាវនាយខ្លាំងៗ jk មិនដឹងធ្វើមិចមានតែចាក់បណ្ដោយតាមថេសិនទៅ គេនៅគិតមិនទាន់យល់ទេថាថេកំពុងធ្វើស្អី?!

🌧️ផ្ដើមស្នេហ៍ក្រោមដំណក់ទឹកភ្លៀង🌦️💦Where stories live. Discover now