គ្រួសារត្រកូល Jeon ជាគ្រួសារដែលកាន់កាប់មុខជំនួញខាងផលិតឡានដែលមានសាខាទូទាំងប្រទេសនឹងអន្តរជាតិគ្រួសារនេះមានអំណាចណាស់ហើយជាជាគ្រួសារដែលបន្តវេនគ្នាមកដល់ពេលនេះគឺជំនាន់ទី 46 ហើយ
តុក~តុក.....
{ Kookie ហា៎ ក្រោកឡើងកូន ថ្ងៃរះចាំងគូទហើយ } សំឡេងអ្នកជាម្តាយដូចជាម៉ោងរោទ៏ដាស់កូនប្រុសតែមួយរបស់គាត់ថ្ងៃរះកម្ពស់ចុងត្នោតហើយនៅមិនទាន់ក្រោកទៀត បើនិយាយរឿងដេកនេះកូនគាត់លេខមួយហើយ
{ សុំ 5 នាទីទេម៉ាក់ } Jungkook ទាញខ្នើយដែលនៅជិតនោះមកក្រោបក្បាលដើម្បីបង្ការសំឡេងអ្នកជាម្ដាយ
~~~~~ក្រាក~~~~
{ គ្មាន 5 នាទីគ្មានស្អីទេ ឆាប់ក្រោកភ្លាមនឹងអាលបានទៅលែងផ្ទះអ្នកបងគីម} លោកស្រី ជុន ចូលមកទាញភួយទាញខ្មើយចេញពីនាយសង្ហារដែលដេកផ្កាប់មុខនឹងពូកមិនព្រមក្រោក
ផាច់.....
{ ហួយ៎....ម៉ាក់ } Jungkook ក្រោយពីត្រូវមួយដៃរបស់អ្នកម្តាយក៏ក្រោកមកទាំងមុខមើលមិនយល់
{ នៅ ហុើយ ហួយ ស្អីទៀតឆាប់ក្រោកទៅងូតទឹកភ្លាមទៅ 15 នាទី បើមិនឃើញចុះដល់ក្រោមថ្ងៃនឹងដាច់គ្នា } Jungkook អង្គុយសម្លឹងមុខអ្នកជាម្ដាយទាំងពេបមាត់.ទឹកមុខគួរឪ្យចង់ទះរួចទើបដាច់ចិត្តពីភួយខ្នើយចូលក្នុងបន្ទប់ទឹកបាត់
{ ហុើយ កូននេះធំហើយមើលបន្ទប់ដូចសំបុកកណ្ដុរ } គាត់និយាយទាំងហួសចិត្តមានកូនប្រុសតែមួយគ្រាប់ផងតែមិនបាច់មើលចរិកគ្មានពីរទេលើលោក
ក្រោយពីរៀបចំខ្លួនរួចរាល់ Jungkook ក៏ចុះជាមួយអាវពណ៌.ស. ស្ដើងចំហរឡេវពីរគ្រាប់ ទុនុយជាមួយខោខ្មៅរឹបរាងបូករួមទាំងការធ្វើសក់ញែកជាពីរតាមបែបកូរ៉េមើលទៅរឹតតែសង្ហារ...
{ ងាប់ហើយលោកកូនតែងខ្លួនសង្ហារយ៉ាងនឹងចង់ទៅខាបព្រលឹងស្រីអស់មួយប្រទេសមែនទេ? } លោកជុន
{ អារឿងសង្ហារ Perfect អីអស់នេះទុកចិត្តលើកូនខ្ញុំចុះ ហើយអារឿងខ្ជិលដេកមិនក្រោក បន្ទប់មិនរៀបនឹងក៏ទុកចិត្តលើគាត់ដែរទៅធានាថាមិនខកបំណងទេ } លោកស្រីជុន និយាយឌឺដងទៅនាយទាំងភ្នែកមិនមើលនាយទាល់តែសោះ
YOU ARE READING
💗My Baby 🔞(ចប់)
Short StoryJeon Jungkook × Kim Taehyung Top. Bottom. Taehyung: ខ្ញុំហ៊ានធ្វើគ្រប់យ៉ាងដើម្បីបានមនុស្សដែលខ្ញុំស្រលាញ់ Jinha : ខ្ញុំលះបង់គ្រប់យ៉ាងដើម្បីមនុស្សដែលខ្ញុំស្រលាញ់ Jungkook: គ្រប់យ៉ាងជាកំហុសរបស់ខ្ញុំ ខ្ញុំបានធ្វើឱ្យ...