Ep 5:My baby

906 43 0
                                    

រយៈពេលមួយសប្តាហ៍ហើយដែលរាងតូចត្រូវបានគេងសម្រាកនៅមន្ទីរពេទ្យដោយមានរាងក្រាស់ជាអ្នកមើលថែ

{ Jung អូនមានរឿងចង់និយាយជាមួយបង អូនគិតថាវាគួរតែដល់ពេលហើយ } Tae ហៅអ្នកជាប្ដីទាំងសម្លេងស្រទន់បំផុតនឹងបញ្ចេញស្នាមញញឹមដែលតែងតែបង្ហាញចំពោះមុខនាយជាប្ដី

{ អូនមានរឿងអីចង់និយាយ ក៏និយាយមកបងចាំស្ដាប់ជានិច្ច } Jungkook ទម្លាក់ខ្លួនអង្គុយក្បែររាងតូចទាំងទឹកមុខញញឹមពព្រាយរួចចាប់ដៃគេមកអង្អែលថ្នមៗ

{ អូនគិតថាពួកយើងគួរតែលែងលះគ្នាទៅ
អូនដឹងថាបងមិនដែលស្រលាញ់អូនទេ បងធ្វើក៏ព្រោះតែគ្រួសារ បងមានមនុស្សដែលបងស្រលាញ់ហើយអូនមិនគួរអាត្មានិយមយល់តែចិត្តខ្លួនឯងឃាត់ឃាំងបងទុកនោះទេ អូនជាមកក្រោយគេអូនជាអ្នកចាកចេញជាជម្រើសល្អបំផុត } Tae នៅតែរក្សាស្នាមញញឹមរបស់គេជានិច្ចទាំងដែលចិត្តមិនចង់បានបែបនោះឡើយតែឪ្យគេធ្វើយ៉ាងម៉េចបើមនុស្សដែលយើងស្រឡាញ់មិនស្រលាញ់យើងផងដោះលែងគេឪ្យមានសេរីភាពទើបជាជម្រើសល្អបំផុត តែអ្នកដែលអង្គុយស្ដាប់រាងតូចនិយាយទឹកមុខដែលញញឹមនោះក៏ប្រែជាស្រពោនមួយរំពេច នេះទង្វើដែលគេបានធ្វើអ្វីមកលើរាងតូចដល់ថ្នាក់ឪ្យរាងតូចគិតបែបនេះមែនទេ

{ អត់ទេ! អត់ទេបងមិនលែងលះជាមួយអូនទេ Tae បងសូមទោសសម្រាប់រឿងគ្រប់យ៉ាង បងនឹងប៉ះប៉ូវរឿងគ្រប់យ៉ាង លើកនេះបងមិនសន្យាទេ តែបងនឹងធ្វើឪ្យបានបងនឹងឪ្យមានរឿងបែបនេះកើតឡើងម្ដងទៀតឡើយ ផ្ដល់ឪកាសឪ្យបងម្ដងណា Tae } Jungkook ស្ទុះទៅឱបរឹតអ្នកនៅចំពោះមុខរួចនិយាយបកស្រាយឪ្យគេយល់

{ តែបង..... } Tae

{ បងនឹងទៅបែកពីនាងឥឡូវនេះ } Jungkook ថាហើយក៏ចេញទៅបាត់

{ Jungkook តែបង } ក្រោយពី Jungkook ចេញទៅផុតស្នាមញញឹមចុងមាត់របស់រាងតូចក៏បានលេចឡើងហាក់ដូចជាពេញចិត្តពេញថ្លើមនឹងស្ថានការណ៍ពេលបច្ចុប្បន្ននេះណាស់

      💗My Baby 🔞(ចប់)Where stories live. Discover now