1 ខែក្រោយ
ដំណើរញាប់ស្កេករបស់នាយសង្ហារដើរចូលមកក្នុងផ្ទះទាំងមុខពិបាកមើលមិនដឹងថានាយទៅធ្វើស្អីមកនោះឡើយ
{ Kim Taehyung! Kim Taehyung អូននៅឯណា } Jungkook ស្រែកហៅឈ្មោះប្រពន្ធទាំងទឹកមុខពិបាកមើលផ្ទៃមុខរបស់នាយឡើងក្រហមសឹងតែគ្រប់កន្លែង
{ បងមកវិញ.......}
ផាច់
{ ថោកទាប }
Tae ដែលទើបនឹងចេញពីផ្ទះបាយមករកនាយសង្ហាមិនទាន់បាននិយាយចប់ផងក៏ត្រូវនាយវាយមួយទំហឹង ផ្ទៃមុខដែលធ្លាប់តែទទួលបានការថ្នាក់ថ្នមពេលនេះបានប្រែទៅជាក្រហមជាប់ម្រាមប្រាំច្បាស់ៗតែម្ដង
{ ហេតុអីអូនធ្វើបែបនេះ Tae } Jungkook ក្រោយពីស្រែកសម្លុតរាងតូចហើយក៏ប្ដូរមកនិយាយស្រាលៗវិញ បេះដូងរបស់នាយពេលនេះដូចមានកាំបិតរាប់ពាន់ចាក់ទម្លុះយ៉ាងចឹងមនុស្សដែលនាយស្រលាញ់ខ្លាំងបំផុតកំពុងតែបោកប្រាស់នាយ បង្វិលក្បាលនាយ ហេតុអី? ហេតុអីក្បត់ទំនុកទុកចិត្តនាយ គេមិនដែលសូម្បីតែគិតថាប្រពន្ធដ៏សែនល្អរបស់គេជាមនុស្សបែបនេះឡើយ
{ អូនអាក្រក់ណាស់ Kim Taehyung } Jungkook សម្រក់ទឹកភ្នែកចុះមកទាំងទ្រូងឈឺពើតផ្សា ទោះបីជានាយខឹងខ្លាំងយ៉ាងណាក៏នាយមិនអាចលើកដៃវាយរាងតូចម្ដងទៀតឡើយសុខចិត្តខាំមាត់សង្កត់ចិត្តព្រោះពេលនេះគេស្រលាញ់រាងតូចណាស់
{ ហេតុអីអូនចោទប្រកាន់ Jinha ហេតុអីអូនយកកូនបងទុកក្នុងមណ្ឌលកុមារកំព្រា ហាស! Kim Taehyung } Jungkook ចាប់ស្មារាងតូចអង្រួនខ្លាំងៗ នាយឱនមុខចុះសម្រក់ទឹកភ្នែកដែលពោពេញទៅដោយភាពឈឺចាប់ គ្រប់យ៉ាងគឺជាផែនការរបស់រាងតូចគេបានរស់នៅក្នុងល្បែងដែលរាងតូចរៀបចំអស់រយៈពេលជាច្រើនឆ្នាំនឹកឃើញរឿងនេះពេលណាគេចង់តែសម្លាប់រាងតូចដើម្បីសងនូវអ្វីដែលគេបានធ្វើមកលើខ្លួន តែគេមិនអាចធ្វើបានឡើយព្រោះពេលនេះក្ដីស្រឡាញ់របស់នាយឪ្យទៅរាងតូចវាធំលើសលប់ពីសេចក្តីស្អប់ដែលមាននៅពេលនេះទៅទៀត
YOU ARE READING
💗My Baby 🔞(ចប់)
Truyện NgắnJeon Jungkook × Kim Taehyung Top. Bottom. Taehyung: ខ្ញុំហ៊ានធ្វើគ្រប់យ៉ាងដើម្បីបានមនុស្សដែលខ្ញុំស្រលាញ់ Jinha : ខ្ញុំលះបង់គ្រប់យ៉ាងដើម្បីមនុស្សដែលខ្ញុំស្រលាញ់ Jungkook: គ្រប់យ៉ាងជាកំហុសរបស់ខ្ញុំ ខ្ញុំបានធ្វើឱ្យ...