ភាពសោកសៅទុកវេទនាបានកន្លងទៅមួយសប្តាហ៍ហើយ Jungkook ពេលនេះសភាពរបស់គេគឺពិបាកមើលខ្លាំងណាស់
ពុកចង្កាដុះពេញមុខក៏នាយមិនខ្ចីកោរ
មួយថ្ងៃៗគិតតែពីដេកឱបដបស្រាមិនលែង
ចំណែកអាល្អិត Jungha បានទៅនៅជាមួយលោកស្រីជុនតាំងពីថ្ងៃមានរឿងតែ Jungkook មិនបានប្រាប់ម៉ាក់នាយឡើយថាគេបានលែងលះជាមួយនាយតូច....រីងៗ......( Call )
< ម៉ាក់.....> Jungkook លើកទូរស័ព្ទមកនិយាយទាំងភ្នែកបើកមិនចង់រួចព្រោះនាយទើបតែផឹកស្រាហើយក៏គេងលក់នៅមិនទាន់ស្វាងនៅឡើយ
< មកជួបយើងឥឡូវនេះ......ទូតៗ>លោកស្រីជុន និយាយដោយសំឡេងរាបស្មើរួចក៏បិទទូរស័ព្ទបាត់
Jungkook ដាក់ទូរស័ព្ទចុះរួចលើកដៃញីមុខបន្តិចដើម្បីឪ្យវាស្វាង ក្រោយពីរាងស្វាងហើយនាយក៏ក្រោកទាំងពិបាកព្រោះជាតិអាល់កុលក្នុងខ្លួននាយមិនទាន់រំលាយអស់ឡើយ ។ Jungkook ចូលទៅសំងំក្នុងបន្ទប់ទឹកមួយម៉ោងទើបចេញមកវិញរួចក៏ស្លៀកពាក់រៀបចំខ្លួនទៅជួបម៉ាក់របស់នាយ
@ ភូមិគ្រឹះត្រកូលជុន
ផាច់.......
ផ្ទៃមុខនាយសង្ហា Jeon Jungkook ត្រូវងាកទៅម្ខាងដោយស្នាដៃអ្នកម្ដាយជាទីស្រឡាញ់ ចូលផ្ទះមិនទាន់បានមួយនាទីផងក៏ត្រូវទទួលស្វាគមន៍មួយកំផ្លៀងឡើងក្រហមមុខ
{ ឯងមានដឹងខ្លួនថាឯងកំពុងតែធ្វើស្អីទេ Jeon Jungkook អាកូនចោរម្សៀត }មួយកំផ្លៀងមិនអស់ចិត្តពេលនេះត្រូវអ្នកជាម្តាយជេរស្តីថា << ចោរម្សៀត >> ទៀតឯងនេះពិតជាមនុស្សដែលសំណាងជាងគេលើលោកពិតមែន ។ Jungkook ពេលនេះគេហាក់ដូចជាមនុស្សគ្មានវិញ្ញាណយ៉ាងចឹងគិតតែពីឱនមុខចុះមិននិយាយមិនធ្វើអ្វីទាំងអស់គ្រប់យ៉ាងគឺលោកស្រីជុនបានដឹងអស់ហើយ គាត់បានសង្ស័យតាំងតែពីថ្ងៃដែល Jungkook យក Jungha មកផ្ញើរគាត់ម្ល៉េះទើបគាត់បានឪ្យគេសុើបមើលទើបដឹងថារាងតូចនឹង Jungkook បានលែងលះគ្នាបាត់ទៅហើយនៅពេលគាត់ដឹងបែបនេះទើបគាត់ហៅ Jungkook មកជួបគាត់

YOU ARE READING
💗My Baby 🔞(ចប់)
Short StoryJeon Jungkook × Kim Taehyung Top. Bottom. Taehyung: ខ្ញុំហ៊ានធ្វើគ្រប់យ៉ាងដើម្បីបានមនុស្សដែលខ្ញុំស្រលាញ់ Jinha : ខ្ញុំលះបង់គ្រប់យ៉ាងដើម្បីមនុស្សដែលខ្ញុំស្រលាញ់ Jungkook: គ្រប់យ៉ាងជាកំហុសរបស់ខ្ញុំ ខ្ញុំបានធ្វើឱ្យ...