@ 1 ខែក្រោយ
ទីង...ទីង....
សំឡេងសារក្នុងទូរស័ព្ទក៏ចេះតែបន្តឮជាបន្តបន្ទាប់មិនព្រមឈប់ទាល់តែសោះហើយវាក៏ធ្វើឪ្យអ្នកដែលកំពុងតែធ្វើការនោះមានអារម្មណ៍មិនល្អតែម្ដងរួចគេក៏ទៅបើកមើល
<< Jungkook ខ្ញុំមានរឿងសំខាន់ចង់ប្រាប់លោក សូមលោកមកជួបខ្ញុំផង ខ្ញុំអង្វរលោកក៏បានដែររឿងនេះពិតជាសំខាន់ពិតមែន>> Jinha
<< បានខ្ញុំនឹងទៅជួបនាង តែនេះគឺជាលើកចុងក្រោយហើយឈប់ទាក់ទងមកខ្ញុំទៀតព្រោះខ្ញុំមិនចង់ឲ្យប្រពន្ធខ្ញុំអារម្មណ៍មិនល្អ>>Jungkook
<< ចា៎ ខ្ញុំដឹងហើយពេលដែលខ្ញុំប្រាប់លោករឿងនេះហើយខ្ញុំនឹងមិនឪ្យលោកឃើញមុខខ្ញុំទៀតនោះទេ ខ្ញុំសន្យា >>Jinha
<< បាន ស្អែកជួបគ្នា >>Jungkook
ក្រោយពីបញ្ចប់ការសន្ទនានាយក៏លុបសារនោះចោលហើយទម្លាក់ទូរស័ព្ទចុះទៅលើពូករួចដើរចូលទៅក្នុងបន្ទប់ទឹកបាត់
________________
តុក....តុក....
{ Jung លោកមកហើយ.....} ស្នាមញញឹមដែលនៅលើផ្ទៃមុខរបស់ Jinha អំបាលមិញត្រូវរសាយបាត់វិញទាំងអស់ក្រោយឃើញមនុស្សដែលមករកខ្លួនមិនមែនជា Jungkook តែជានាយតូច Kim Taehyung ដែលឈរញញឹមចំពោះមុខនាង
{ សួស្តីអ្នកនាង Han Jinha ខានជួបគ្នាយូរហើយ សុខសប្បាយដែរទេ? }នាយតូចនៅតែរក្សាស្នាមញញឹមរបស់ខ្លួន តែស្នាមញញឹមមួយនេះធ្វើឱ្យនាងតូចភិតភ័យយ៉ាងខ្លាំង
{ ខកបំណងណាស់មែនទេ ដែលអ្នកមកជួបនាងមិនមែនជាប្ដីរបស់ខ្ញុំ } Tae ចូលទៅអង្គុយលើសាឡុងក្នុងបន្ទប់នាងទាំងមិនមានការអញ្ជើញពីម្ចាស់បន្ទប់
មែន! អ្នកដែលទទួលសារពីនាងមិនមែនជា Jungkook នោះទេគឺជានាយតូចនេះឯង
Jungkook បានទៅជាយក្រុងតាំងពី ពីរថ្ងៃមុនមកម្ល៉េះតែនាយបានភ្លេចទូរស័ព្ទទើបពេលដែលនាងផ្ញើរសារមករាងតូចជាអ្នកទទួល{ នាងមានរឿងអីចង់ប្រាប់ប្ដីខ្ញុំមែនទេ និយាយមកចាំខ្ញុំនឹងទៅប្រាប់គេជំនួស }Tae

YOU ARE READING
💗My Baby 🔞(ចប់)
Short StoryJeon Jungkook × Kim Taehyung Top. Bottom. Taehyung: ខ្ញុំហ៊ានធ្វើគ្រប់យ៉ាងដើម្បីបានមនុស្សដែលខ្ញុំស្រលាញ់ Jinha : ខ្ញុំលះបង់គ្រប់យ៉ាងដើម្បីមនុស្សដែលខ្ញុំស្រលាញ់ Jungkook: គ្រប់យ៉ាងជាកំហុសរបស់ខ្ញុំ ខ្ញុំបានធ្វើឱ្យ...