5 ឆ្នាំកន្លងផុតទៅ
រយៈពេលប្រាំឆ្នាំហើយដែលរាងតូចនឹង Jungkook បានរួមរស់ជាមួយគ្នាហើយកាលពី2ឆ្នាំមុន រាងតូចបានសុំឪ្យ Jungkook ទទួលក្មេងមកចិញ្ចឹម ឥឡូវក្មេងម្នាក់នោះគេមានអាយុ 5 ឆ្នាំហើយគេទទួលបានការថ្នាក់ថ្នមពី Daddy នឹ Appa គេណាស់ ហើយអ្វីដែលសំខាន់គេស្រលាញ់ Appa គេណាស់......
{ Appa កូនមកវិញហើយ } ក្មេងប្រុសដែលមានវ័យប្រាំឆ្នាំរត់ចុះពីលើឡានស្រែកឡើងចង់ផ្អើលផ្ទះហៅឈ្មោះ Appa របស់ខ្លួន
{ អា៎!!! Jungtae កុំស្រែកឮពេកកូន ផ្អើលគេអស់ហើយ } នាយតូចចេញពីផ្ទះបាយមកលើក.ព.កូនប្រុសបណ្ដូលចិត្ត
{ Appa ធ្វើអីនឹងឆ្ងុយដល់ហើយ } អាល្អិតនេះច្រមុះរវាសណាស់រឿងញុាំតែកុំមើលរាងដូចឈើចាក់ធ្មេញយ៉ាងចឹង
{ គឺ Appa ធ្វើរបស់ដែលកូនចូលចិត្តនោះអី }Tae
{ មែនហេស៎ }
{ បាទ }
{ ហិហិ ល្អណាស់បែបនេះ Daddy ចាញ់កូនទៀតហើយ } អាល្អិតសើចកាច់ក.ក្រោយដឹងពីមុខម្ហូបដែល Appa របស់ខ្លួនបានធ្វើ នៅពេលដែល Jungkook ទៅទទួលគេចេញពីសាលាប៉ាកូនទាំងពីរនាក់នេះតែងតែភ្នាល់គ្នារឿង Tae ធ្វើម្ហូបអីរបស់ដែលគេចូលចិត្តឬរបស់ដែល Daddy គេចូលចិត្ត
{ ហីយ៉ា....មកពីសាលាមិនទាន់ទេមកឱបរឹតប្រពន្ធគេហើយ ដឹងទេថាប្ដីគេប្រចណ្ឌ} Jungkook ដើរចូលផ្ទះទាំងស្ពាយកាតាបលោកកូនមកជាមួយ មានកូនមួយដល់ហើយឈប់ឡានមិនទាន់រត់មករក Appa គេហើយសូម្បីកាតាបក៏មិនខ្ចីស្ពាយមកដែរ
{ ប្រពន្ធរបស់ Daddy តែជា Appa កូន ដូច្នេះកូនមានសិទ្ធ } Jungtae
{ អត់មានមកមានសិទ្ធិអីទេ ប្រពន្ធប៉ាទេ ឆាប់ចុះភ្លាមទៅ } Jungkook ចូលទៅចាប់អាល្អិតចេញពីប្រពន្ធតែអាល្អិតស្អិតដូចតុកកែចឹងយកយ៉ាងណាក៏មិនចេញ ឪ្យចេញយ៉ាងម៉េចបើដៃឱប.ក.រាងតូចជាប់នៅជើងទៀតគៀកជាប់នឹងចង្កេះរាងតូចតែម្ដង

YOU ARE READING
💗My Baby 🔞(ចប់)
Historia CortaJeon Jungkook × Kim Taehyung Top. Bottom. Taehyung: ខ្ញុំហ៊ានធ្វើគ្រប់យ៉ាងដើម្បីបានមនុស្សដែលខ្ញុំស្រលាញ់ Jinha : ខ្ញុំលះបង់គ្រប់យ៉ាងដើម្បីមនុស្សដែលខ្ញុំស្រលាញ់ Jungkook: គ្រប់យ៉ាងជាកំហុសរបស់ខ្ញុំ ខ្ញុំបានធ្វើឱ្យ...