មកដល់ពេលនេះគឺរយះពេលមួយឆ្នាំនៃការរៀបការរបស់ Tae នឹង Jungkook ហើយចំណែកទំនាក់ទំនងរបស់ពួកគេក៏ចាប់ផ្ដើមលែងសូវស្អឹតរមួតដូចមុនហើយដែរ អាចថា Jungkook ចាប់ផ្តើមនឿយណាយនឹងរាងកាយតូចដែលពង្វកក្បាលនាយជិតមួយឆ្នាំមកនេះ ហើយពេលនេះទើបនាយដឹងថាមនុស្សដែលនាយស្រលាញ់ពិតប្រាកដគឺ Han Jinha ស្រីលួចលាក់របស់នាយមិនមែន Kim Taehyung ប្រពន្ធស្របច្បាប់របស់នាយនោះឡើយ
ក្នុងបន្ទប់ដែលមានតែពន្លឺភ្លឺព្រាលៗបានបង្ហាញឪ្យឃើញមនុស្សពីរនាក់កំពុងតែគេងឱបគ្នាទាំងអាក្រាតកាយ
{ Jung បងល្មមទៅវិញហើយប្រយ័ត្នអ្នកប្រុស Tae ដឹងមិនល្អទេ } Jinha
{ បងមិនចង់ទៅវិញទេ បងចង់នៅជាមួយអូន កុំដេញបងអីណា៎ } Jungkook
Jinha ឮបែបនេះនាងក៏មិនស្រណុកចិត្តដែរចិត្តមួយខ្លាចថា Tae ដឹងរឿងរបស់ពួកគេ ចិត្តមួយដោយស្រលាញ់នាយជាពន់ពេកក៏មិនអាចបដិសេធទើបបណ្ដោយតាមនាយ
{ Jung បើថ្ងៃណាមួយ អ្នកប្រុស Tae ដឹងរឿងរបស់ពួកគេ តើបងនឹងនៅក្បែរអូនមែនទេ } Jinha
{ បងមិនអាចសន្យានោះទេ បងសូមទោស អូនអាចថាបងអាត្មានិយមក៏បានតែបងពិតជាមិនអាចអត់ Tae រឹតតែមិនអាចបាត់បង់អូនថែមទៀត អូនជាមនុស្សដែលបងស្រលាញ់ចំណែក Tae ជាប្រពន្ធស្របច្បាប់របស់បង បងមិនអាចអត់គេទេនោះទេ អូនក៏ដឹងថាមុខមាត់គ្រួសារបងនឹងគ្រួសារគេយ៉ាងម៉េច បងសូមទោសពិតមែន } Jungkook
{ អូនដឹង អូនមិនទាមទារអ្វីនោះទេសុំត្រឹមបានបងនៅក្បែរអូនបែបនេះអូនគ្រប់គ្រាន់ហើយ } Jinha
{ បងស្រលាញ់អូន Jinha } Jungkook
{ អូនក៏ស្រលាញ់បងដូចគ្នា Jungkook } Jinha
ម្នាក់ព្រោះក្ដីស្រលាញ់បាំងមុខសុខចិត្តធ្វើគ្រប់យ៉ាងមិនថាត្រូវជាប់ឈ្មោះជាស្រីយកប្ដីគេចំណែកម្នាក់ទៀតបែងចែកមិនដាច់ពីមុខមាត់នឹងការស្រលាញ់ទើបពួកគេទាំងពីរចេះតែបន្តទំនាក់ទំនងលួចលាក់មកដល់ពេលនេះ ពីដំបូង Jinha ក៏មិនចង់ធ្វើបែបនេះដែរព្រោះមិនចង់ក្បត់សតិសម្បជញ្ញៈរបស់ខ្លួនតែដោយហេតុក្ដីស្រឡាញ់ជ្រាលជ្រៅធ្វើឱ្យនាងក្លាយជាមនុស្សល្ងង់ខ្លៅប្រថុយនឹងល្បែងមួយនេះ

YOU ARE READING
💗My Baby 🔞(ចប់)
NouvellesJeon Jungkook × Kim Taehyung Top. Bottom. Taehyung: ខ្ញុំហ៊ានធ្វើគ្រប់យ៉ាងដើម្បីបានមនុស្សដែលខ្ញុំស្រលាញ់ Jinha : ខ្ញុំលះបង់គ្រប់យ៉ាងដើម្បីមនុស្សដែលខ្ញុំស្រលាញ់ Jungkook: គ្រប់យ៉ាងជាកំហុសរបស់ខ្ញុំ ខ្ញុំបានធ្វើឱ្យ...