Ep 3: My baby

1K 45 0
                                    

@JK Group

ក្រោយពីថ្ងៃនោះមកទំនាក់ទំនងរបស់ពួកគេទាំងពីរក៏ចាប់ផ្តើមស្អិតរមួតជាងមុនដោយ Tae តែងតែយករាងកាយតូចរបស់ខ្លួនមកពង្វក់រាងក្រាស់ជានិច្ចហើយពេលនេះក៏ដូចគ្នា
ចំណែកទំនាក់ទំនងរវាងនាយនឹងសង្សារក៏លែងស្អិតរមួតដូចមុនដែរព្រោះនាយកំពុងតែឈ្លក់វង្វេងនឹងការពង្វករបស់រាងតូច

{ អ្ហឹមម អូនថាបងធ្វើការឪ្យរួចសិនទៅ } Tae ព្យាយាមទប់ទ្រូងរបស់នាយក្រាស់ដែលចេះតែមកជិតគេ

{ ក៏បាន សឺត } នាយក៏ព្រមធ្វើតាមនាយតូចដោយមិនភ្លេចថើបគេមួយខ្សឺតយ៉ាងវែង

តុក....តុក

{ ចូលមក } Jungkook

{ នេះឯកសារដែលត្រូវសុីញ៉េលោកអគ្គនាយក } Jinha

Han Jinha មនុស្សស្រីម្នាក់នេះហើយដែល Jungkook បានទាក់ទងជាមួយពេលរាងតូចនៅបរទេស នាងជាលេខាផ្ទាល់ខ្លួនរបស់នាយក្រាស់ហើយទំនាក់ទំនងរវាងពួកគេគឺលួចលាក់មិនបានបើកចំហនោះទេ បើរឿងនោះវិញ Jungkook និងនាងក៏បានធ្វើមិនតិចដងដែរតែការដែលពួកគេធ្វើគឺចេញពីចិត្តនឹងក្ដីស្រលាញ់មិនមែនដូចរាងតូចដែលគ្រាន់តែយករាងកាយមកពង្វកឡើយ ហើយនាងក៏ជាដើមហេតុដែលធ្វើឱ្យរាងតូចមកក្រុមហ៊ុនរបស់ Jungkook រាល់ថ្ងៃដូចគ្នាព្រោះមិនចង់ឪ្យរាងក្រាស់មានពេលនៅជាមួយនាង

{ Jung យប់នេះបងទំនេរទេ } Tae ក្រោយឃើញ Jungkook សុីញ៉េរួចក៏ដើរទៅអង្គុយលើភ្លៅនាយយកដៃស្រាក់.ក.នាយជាប់

{ យប់នេះមែនទេ? អ្នកនាងលេខាតើយប់នេះខ្ញុំមានណាត់ដែរទេ } Jungkook បែរមកសួរអ្នកជាលេខា

{ ចា៎ គឺអត់ទេលោកអគ្គនាយក } Jinha

{ ពេលនេះបងទំនេរហើយ អូនចង់ទៅណាបងជូនអូនទៅបានទាំងអស់ } Jungkook ងាកមកនិយាយជាមួយរាងតូចវិញទាំងដៃឱបរឹតចង្កេះគេជាប់

{ អូនចង់ទៅសួនកំសាន្ត បងជូនទៅទេ } Tae

{ ប្រាកដជាបានហើយ អូនសម្លាញ់ } Jungkook

      💗My Baby 🔞(ចប់)Where stories live. Discover now