Part 1:នេះលោកចង់ធ្វើស្អី?

336 34 0
                                    

៚ផ្សាទំនើប
ភាពវឹកវរចាប់ផ្ដើមកើតឡើងនៅក្នុងផ្សារទំនើបដោយសារមានមនុស្សពាក់ខោអាវគ្រ័រសេមួយក្រុមមាឌធំៗកំពុងតែដេញចាប់មនុស្សប្រុសម្នាក់ដែលស្លៀកឈុតខ្មៅដូចគ្នាតែមិនមែនឈុតគ្រ័រសេដូចពួកនឹងនោះទេ។ពួកគេដេញចាប់គ្នាពីមួយកន្លែងទៅមួយកន្លែងតែចុងក្រោយបុរសម្នាក់នោះបានរត់គេចបានសម្រេច។
"ឯងទៅខាងនេះ យើងទៅខាងនោះ"បុរសមាឌធំពីរនាក់បានបែងចែកផ្លូវដេញតាមចាប់បុរសម្នាក់នោះព្រោះត្រឹមតែមួយភ្លែតសោះក៏បាត់ស្រមោលឆឹងទៅហើយ
*លើដំបូល*
តាមពិតទៅបុរសម្នាក់នោះមិនបានរត់ទៅណាឆ្ងាយទេគឺរត់ឡើងតាមជណ្ដើរមកលើដំបូលនឹងឯង។ហើយបុរសដែលគេដេញតាមចាប់ខ្លួននោះមានឈ្មោះថាចន ជុងហ្គុក អាយុ24ឆ្នាំ កម្ពស់ប្រហែល 1.79 បើមើលតែភិនភាគបន្តិចបន្តួចនេះយើងដឹងទៅហើយថាគេពិតជាសង្ហារខ្លាំងណាស់ មែនហើយនាយសង្ហារ សម្រស់គ្មានអ្នកប្រៀបប្រដូច ទម្រង់មុខពងក្រពើ ភ្នែកមូលក្លំធំល្មម ញញឹមស្រស់។រាងក្រាស់ម្នាក់នេះអាចរាយមន្តស្នេហ៍ទៅនារីៗក្នុងរយៈពេលដ៏ខ្លីដោយគ្រាន់តែញញឹមបន្តិចប៉ុណ្ណោះ។ជុងហ្គុកជាកូនកំព្រារស់នៅជាមួយគ្រួសារអ្នកមានមួយ ពួកគេទំនុកបម្រុងជុងហ្គុកបានរៀនខ្ពង់ខ្ពស់ ទុកដូចជាកូនបង្កើតប៉ុន្តែពួកគេធ្វើបែបនេះគ្រាន់តែចង់អោយជុងហ្គុកមករៀបការជាមួយកូនស្រីរបស់ខ្លួនតែប៉ុណ្ណោះតែរាងក្រាស់ម្នាក់នេះពិតជាមិនចង់រៀបការជាមួយនាងម្នាក់នោះទេ ទើបនាយរត់គេចតែស្មានតែគ្រួសារនោះលែងនាយចោលងាយៗមែនទេ គឺអត់ទេពួកគេបានចាត់អង្គរក្សដេញតាមចាប់ខ្លួនជុងហ្គុកគ្រប់ទីកន្លែង គ្រប់ពេលវេលា។
ជុងហ្គុកឡើងមកលើដំបូលដោយសង្ឃឹមថាពួកគេរកមិនឃើញតែពេលនាយឡើងមកដល់ក៏បានជួយនឹងមនុស្សម្នាក់ដែលកំពុងឈរនៅលើប្រកាន់ដៃហើយត្រដាងដៃបើយើងមើលទៅអាចនឹងសន្និដ្ឋានបានថាគេចង់សម្លាប់ខ្លួន ទើបនាយរត់មួយអស់ល្បឿនទៅចាប់ខ្លួនរបស់គេចុះមកក្រោមវិញរហូតដេកនៅលើដីទាំងពីរនាក់។
"នេះលោកចង់ធ្វើស្អីនឹង?"ជុងហ្គុកសួរទៅអ្នកដែលកំពុងដេកលើដៃខ្លួន បម្រុងនឹងសម្លាប់ខ្លួនអម្បែញមិញ
"ហើយលោកគិតថា ខ្ញុំចង់ធ្វើស្អី?"រាងតូចបែមុខមករកអ្នកដែលទាញខ្លួន ធ្វើអោយមុខគេទាំងពីរនៅជិតគ្នាសឹងតែប៉ះគ្នាទៅហើយ។ហើយរាងតូចម្នាក់នោះគឺជា គីម ថេយ៉ុង ដោយសារតែនាយពិបាកចិត្តរឿងសង្សារមានថ្មីទើបមកឈរស្រូបខ្យល់ឱកាសនៅលើដំបូលផ្សារទំនើបតែជុងហ្គុកបែជាគិតថានាយចង់សម្លាប់ខ្លួនទៅវិញ
"នេះលោកចង់សម្លាប់ខ្លួនមែនទេ?"ជុងហ្គុក
"ឆ្កួត ប្រស័យប្រសាទទេដឹង ខ្ញុំគ្រាន់តែឈរស្រូបខ្យល់អាកាសតើ!!"រាងតូចងើបអង្គុយបោសសម្អាតខ្លួន
"លោកនឹងហើយឆ្កួត មកឈរចឹងមានដឹងថាមានគ្រោះថ្នាក់ទេ!!"រាងក្រាស់ងើបអង្គុយហើយកាន់ដៃខ្លួនឯងព្រោះថាពេលធ្លាក់ចុះមកក្បាលរបស់ថេយ៉ុងបានទប់ដោយដៃរបស់ជុងហ្គុកមួយទំហឹង
"អ្នកណាឆ្កួតអោយត្រូវទេនៀក?"រាងតូចងាកមកសម្លក់រាងក្រាស់
"ឯងទៅខាងនោះទៅ យើងមកឆែកមើលខាងនេះ"ក្នុងពេលនោះដែរពួកគេទាំងពីរក៏បានលឺសម្លេងពួកអង្គរក្សដែលដេញតាមចាប់ជុងហ្គុក។រាងក្រាស់លឺបែបនេះក៏ទាញរាងតូចមកពួននៅក្រោយសាទែនទឹក
"នេះលោកចង់ធ្វើស្អីនឹង?"រាងតូចរើបម្រាស់ចេញពីដៃរាងក្រាស់ហើយសួរតិចៗ
"ហ្ស៊ូត...កុំមាត់!!"រាងក្រាស់យកដៃទៅខ្ទប់មាត់ថេយ៉ុងហើយលើកដៃធ្វើជាសញ្ញា ឯរាងតូចក៏ស្ងាត់តាមដែលជុងហ្គុកប្រាប់
ក្រាក..........
សម្លេងបើកទ្វារបានបន្លឺឡើងធ្វើអោយជុងហ្គុករឹតតែភ័យ បែកញើសជោកពេញសក់ធ្វើអោយថេយ៉ុងភ្លឹកមើលនាយមួយសន្ទុះព្រោះវាពិតជាស៊ិចស៊ីខ្លាំងណាស់។
"ឃើញទេ??"បុរសម្នាក់ទៀតចូលមកសួរបុរសដែលបានចូលមកអម្បែញមិញ
"មិនឃើញទេ!!"
"បើរកវាមិនឃើញពួកយើងប្រាកដជាស្លាប់មិនខាន!!"បុរសម្នាក់និយាយទាំងកំហឹង បើរកជុងហ្គុកមិនឃើញពួកគេប្រាកដជាមានរឿងធំជាមួយនឹងម្ចាស់គេជាក់ជាមិនខានឡើយ
"វាទៅណាវា មួយភ្លែតសោះបាត់ស្រមោលអោយឈឹង!!"និយាយហើយពួកគេក៏ដើរចេញទៅ ទើបជុងហ្គុកអាចដកដង្ហើមបានស្រួលវិញ។
"នេះលោកជាចោរឬជាឃាតករ?"បន្ទាប់ពីពួកគេទាំងពីរចេញទៅបាត់ ជុងហ្គុកក៏ដកដៃចេញពីមាត់របស់ថេយ៉ុង
"កុំគិតអវិជ្ជមានលើខ្ញុំពេកបានទេ?"រាងក្រាស់ងាកមកសម្លក់រាងតូចចំៗធ្វើអោយរាងតូចងាកមុខចេញភ្លាមៗព្រោះគេមិនអាចសម្លឹងមុខដ៏ស្រស់សង្ហាររបស់ជុងហ្គុកបានឡើយ




__________________
To be continue~~

រឿង បន្លំស្នេហ៍ថែបេះដូង Where stories live. Discover now