រឿង បន្លំស្នេហ៍ថែបេះដូង
ភាគទី៣:យល់ព្រម!!
ថេយ៉ុងបើកឡានក្នុងល្បឿនលឿនបំផុតមើលទៅហាក់ដូចជាខឹងនឹងជុងហ្គុកខ្លាំងណាស់ព្រោះគេគិតថាសមត្ថភាពនិងសម្រស់ពិនគេដែរហេតុអីរកសង្សារពិតប្រាកដមួយមិនបានចាំបាច់ទៅជួលគេអោយធ្វើសង្សារក្លែងក្លាយ។នាយបានបញ្ឈប់ដំណើរភ្លាមៗរួចអង្គុយឈ្ងោកក្បាលនិងចង្កូតឡានបិទភ្នែកដេកគិតបន្តិចក៏ដឹងថាការគិតរបស់គេវាខុសទាំងស្រុង ទោះគេមានលុយមានឡានមានផ្ទះមានទ្រព្យសម្បត្តិស្ដុកស្ដម្ភយ៉ាងណាគេនៅតែមិនអាចរកស្នេហាពិតមួយមកក្នុងជីវិតពុំបាន ដូចសម្ដីដែលវុនជុននិយាយអញ្ចឹង ប្រុសៗដែលស្រឡាញ់នាយគឺចង់បានតែលុយនាយតែប៉ុណ្ណោះបើគេចំណាយលុយនោះទៅជួលសង្សារវាប្រសើរជាងយកលុយអោយប្រុសបោកដែរ។រាងតូចគិតច្បាស់លាស់ហើយក៏បកឡានទៅរកជុងហ្គុកវិញ។
*ចំណតឡាន*
ថេយ៉ុងចតឡាននៅមួយកន្លែងហើយរត់ទៅរកជុងហ្គុកនៅកន្លែងចតឡានចាស់តែវាហួសពេលទៅហើយជុងហ្គុកគេបានចាកចេញពីទីនេះមុន។ដោយមិនអស់ចិត្តរាងតូចបានរត់ទៅក្នុងផ្សាទំនើបដើម្បីរកជុងហ្គុកបន្តទៀត នាយរកសឹងគ្រប់ហាងតែគ្មានឃើញសូម្បីស្រមោល។
"តើនេះគេទៅណាទៅនៀក?"នាយឈរច្រត់ចង្កេះមើលជុំវិញខ្លួនវាពិតជាហត់និងអស់កម្លាំងខ្លាំងណាស់ព្រោះនាយបានរត់រកគេពីហាងមួយទៅហាងមួយនៅតែមិនឃើញ។
"នឹកឃើញហើយ!!"នាយញញឹមបិទមាត់មិនចិត្តនៅពេលនឹកឃើញកន្លែងមួយនោះ ហេតុអីមួយថ្ងៃទៅហើយបែជាមិននឹកឃើញកន្លែងនឹងទៅវិញ
*លើដំបូល*
ថេយ៉ុងបានរត់ឡើងមកលើដំបូលដោយសង្ឃឹមថាជុងហ្គុកនៅទីនេះ ហើយការសង្ឃឹមរបស់គេបានក្លាយជាការពិតហើយ ជុងហ្គុកពិតជានៅទីនេះមែន។ថេយ៉ុងបើកទ្វារហើយដើរតិចៗមករករាងក្រាស់ដែលកំពុងឈរបែខ្នងមើលទេសភាពដ៏ស្រស់ស្អាតរបស់ទីក្រុងសេអ៊ូល។
"នេះលោកមកធ្វើអី?"សម្លេងសម្រឹបជើងរបស់រាងតូចបានលឺទៅដល់រាងក្រាស់ធ្វើអោយនាយងាកមករកម្ចាស់សម្លេងទោះបីរាងតូចខំដើរថ្នមជើងប៉ុណ្ណានៅតែមិនអាចគេចផុតពីត្រចៀកដ៏ឈ្លៀសវៃរបស់ជុងហ្គុកបានដែរ
"ខ្ញុំមកនិយាយរឿងមិញម្ដងទៀត!!"ជុងហ្គុកភ្ញាក់ផ្អើលនឹងពាក្យសម្ដីរបស់ថេយ៉ុងនាយពិតជាមិននឹកស្មានដល់ពិតមែន
"នេះលោកព្រមហើយមែនទេ?"
"អត់ទេ!!"
"ហេតុអីបានជាមករកខ្ញុំវិញចុះ?"ពេលលឺពាក្យអម្បែញមិញធ្វើអោយជុងហ្គុកធ្លាក់ទឹកមុខមួយរំពេច ហេតុអីក៏ចូលចិត្តយកអារម្មណ៍គេមកលេងសើចម្លេស?
"សុំអោយស្គាល់គ្នាជាងនេះបន្តិចតើបានទេ?"ថេយ៉ុងនិយាយបណ្ដើរដើរទៅឈរជិតរាងក្រាស់បណ្ដើរ
"លោកឈ្មោះអី?"
"ខ្ញុំឈ្មោះចន ជុងហ្គុក អាយុ24ឆ្នាំ ទើបតែរៀនចប់ផ្នែកគ្រប់គ្រង"ជុងហ្គុកនិយាយណែនាំខ្លួនទាំងដែលគេសួរត្រឹមឈ្មោះតែប៉ុណ្ណោះ
"ហេតុអីក៏លោករត់គេចពីពួកនោះអញ្ចឹង?"រាងតូចបែមុខមកមើលអ្នកដែលនៅជិតខ្លួនរួចសួរសំណួរដែលខ្លួនចង់ដឹងតាំងពីព្រឹកតែមិនហ៊ានសួរព្រោះគិតថាជាអ្នកមិនស្គាល់គ្នាមិនគួរចង់ដឹងរឿងគេពេកទេ
"និយាយអោយចំទៅ ខ្ញុំជាកូនកំព្រា ត្រូវបានគ្រួសារអ្នកមានមួយមកចិញ្ចឹម ផ្ដល់ការរៀនសូត្រនិងការមើលថែពីពួកគាត់បានយ៉ាងល្អ..."នាយនិយាយរៀបរាប់ពីជីវិតរបស់ខ្លួនបណ្ដើរមើលមេឃដ៏ខៀវស្រស់ ពពករសាត់ពេញវេហាបណ្ដើរ
"បានគេមើលថែល្អយ៉ាងនឹងហេតុអីក៏លោកត្រូវរត់គេចខ្លួន?"ថេយ៉ុងហាក់ងឿងឆ្ងល់ជាខ្លាំងបើសិនជាគេវិញគេមិនរត់គេចទេបើបានរស់នៅល្អយ៉ាងនឹងនុះ
"តែការចិញ្ចឹមខ្ញុំរបស់ពួកគាត់គ្រាន់តែចង់យកផលប្រយោជន៍ពីខ្ញុំតែប៉ុណ្ណោះ គាត់គ្រាន់តែចង់អោយខ្ញុំរៀបការជាមួយកូនស្រីរបស់គាត់ហើយស្នងដំណែងការងារ"
"គ្រាន់តែរៀបការគ្មានអ្វីពិបាកឡើយ!!"
"លោកនិយាយហីៗចឹងបានតែការពិតវាមិនអញ្ចឹងនោះទេ"
"ការពិតយ៉ាងម៉េចចុះ?"
"ខ្ញុំមិនអាចប្រាប់បានទេ ដឹងត្រឹមថាខ្ញុំមិនមែនជាចោរដែលត្រូវរត់គេចពីគេទៅបានហើយ ខ្ញុំគ្រាន់តែរត់គេចពីការរៀបការតែប៉ុណ្ណោះ!!"អ្នកខ្លះអាចគិតថាជុងហ្គុកអកតញ្ញូតែតាមពិតទៅវាមិនដូចជាការគិតរបស់អ្នកទេវាមានអាថ៌កំបាំងនៅពីក្រោយរឿងនេះបន្តទៀត
"អោយខ្ញុំជឿលោកបានយ៉ាងម៉េច?"នាយងាកមកសម្លឹងមើលផ្ទៃមុខរបស់ជុងហ្គុកបន្តិចរួចសួរនាយ
"អោយខ្ញុំស្បថអត់?"រាងក្រាស់ងាកមកសម្លឹងមុខរបស់នាយវិញ
"ស្បថទៅចឹង!!"ថេយ៉ុងនិយាយហីៗមិនជឿថាជុងហ្គុកគេហ៊ានធ្វើបែបនឹងទេ
"ទេវតា បើខ្ញុំកុហកសូមអោយខ្ញុំ.."ជុងហ្គុកស្រែកយកៗប្រាប់ទៅកាន់ទេវតាដែលនៅឋានលើដើម្បីធ្វើការសម្បថថានាយជាមនុស្សស្អាតស្អំពិតមែន
"បានហើយៗ"ពេលឃើញជុងហ្គុកហ៊ានធ្វើពិតមែននោះរាងតូចក៏ឃាត់បង្អាក់សម្ដីកុំអោយនិយាយតទៅទៀត
"ជឿនៅ?"ជុងហ្គុកងាកមករករាងតូចវិញ
"ជឿក៏បាន!!"ថេយ៉ុងអឹមអៀននៅពេលគេមើលមុខនាយចំៗបែបនេះថាមើលអ្នកណាមិនអៀន
"លោកអោយខ្ញុំធ្វើហើយមែនទេ?"
"អ៉ឺម"ជុងហ្គុកបញ្ចេញស្នាមញញឹមមកភ្លាមៗនៅពេលលឺពាក្យនេះចេញពីមាត់របស់ថេយ៉ុងទោះវាត្រឹមជាសម្លេងក្នុងបំពង់ករបន្តិចក៏ដោយតែវាអាចអោយនាយញញឹមបានដោយចេញពីចិត្ត
"អរគុណណាស់!!"ជុងហ្គុកហក់ទៅអោបថេយ៉ុងពេញទំហឹងឡើងធ្វើអោយរាងតូចទប់ជំហរខ្លួនសឹងមិនបាន។ឯថេយ៉ុងវិញភ្ញាក់ព្រើតនឹងការអោបរបស់រាងក្រាស់តែចម្លែកត្រង់ថាហេតុអីក៏ការអោបមួយនេះវាកក់ក្ដៅខ្លាំងម្លេស?បើសិនជាអាចចង់អោបបែបនេះរហូតត.ទៅ។បើមើលទៅអាចថាថេយ៉ុងជាមនុស្សត្រចៀកសរឆាប់ជឿសម្ដីអ្នកដទៃទុកចិត្តគេជ្រុលតែអ្វីៗវាដូចជាព្រហ្មលិខិតដែលបានចារមកអោយពួកគេជួបគ្នាយ៉ាងអញ្ចឹង។
_____________
To be continue~~
![](https://img.wattpad.com/cover/275082914-288-k325041.jpg)
YOU ARE READING
រឿង បន្លំស្នេហ៍ថែបេះដូង
Romanceស្នេហាដែលផ្ដើមចេញពីការសម្ដែងនិងការរត់គេចខ្លួនរបស់ពួកគេទាំងពីរបានធ្វើអោយពួកគេបានជួបនឹងឧបសគ្គជាច្រើននឹកស្មាមមិនដល់ ប៉ុន្តែទោះជាយ៉ាងណាក៏ឧបសគ្គទាំងនោះបាននាំអោយពួកគេបានស្គាល់ស្នេហាពិត។ Taekook ver. Jungkook top Taehyung bottom Author: Ariza