Part 2:សុំធ្វើសង្សារក្លែងក្លាយ

271 32 0
                                    

       ជុងហ្គុកឃើញថេយ៉ុងដើរចេញទៅក៏ប្រញាប់ប្រញាល់ងើបឈរឡើងហើយដើរចេញទៅតាមរាងតូច។
*ក្នុងផ្សារទំនើប*
       ជុងហ្គុករត់មួយអស់ល្បឿនដើម្បីអោយតាមទាន់ថេយ៉ុងហើយនាយក៏មិនភ្លេចពាក់ម៉ាសនិងពាក់មួកផងដែរ។
       "នេះលោកមកតាមខ្ញុំធ្វើអី?"ថេយ៉ុងបញ្ឈប់ដំណើរបន្តិចហើយបែមកក្រោយព្រោះនាយមានអារម្មណ៍ថាមានអ្នកដើរតាមពីក្រោយខ្លួន។បែមកក៏បានឃើញជុងហ្គុកដែលកំពុងបាំងមុខមាត់ដ៏ស្រស់សង្ហាររបស់គេជិតឈឹងសឹងគ្មានចន្លោះ។
       "គឺ.....ខ្ញុំ....."រាងក្រាស់ហាក់ស្ទាក់ស្ទើរនឹងនិយាយនូវអ្វីដែលខ្លួនចង់បាននៅពេលនេះ
       "និយាយទេ?បើមិននិយាយខ្ញុំទៅហើយ"ដោយមិនចង់យកពេលវេលារបស់ខ្លួនមកឈរចាំស្ដាប់រាងក្រាស់ រាងតូចក៏បម្រុងនឹងដើរចេញទៅតែត្រូវរាងក្រាស់ចាប់ដៃមកវិញ
       "កុំទាន់ទៅបានទេ!!"ជុងហ្គុកនិយាយអង្វរទៅថេយ៉ុងដូចកូនក្មេងសុំលុយម៉ែយ៉ាងអញ្ចឹង
       "នេះលោកចង់បានអី?"ថេយ៉ុងយល់ព្រមនឹងសំណើររបស់រាងក្រាស់ហើយបានចោទសួរទៅនាយម្ដងទៀត
       "គឺ........."
       "រកបានសង្សារថ្មីហើយឬ?"ជុងហ្គុករកនឹងហាមាត់និយាយទៅហើយតែក៏មានបុរសម្នាក់មកកាត់សម្ដីរបស់គេ ហើយម្នាក់នោះគឺវុនជុន ដែលពេលនេះគេកំពុងបណ្ដើរស្រីស្នេហ៍របស់គេដើរសបភីងយ៉ាងហ៊ឺហាហើយចៃដន្យក៏បានជួបថេយ៉ុងនិងជុងហ្គុក
       "យ៉ាងម៉េចទើសក្បាលលោកមែនទេ?"ថេយ៉ុងឈប់ចាប់អារម្មណ៍ជាមួយជុងហ្គុក ហើយបានក្រឡេកមកតរតាំងសម្ដីជាមួយនឹងវុនជុនវិញ
        "វាគ្មានទើសក្បាលខ្ញុំទេតែថានែក...ឃ្លានប្រុសខ្លាំងណាស់មែនទេ?បែកពីខ្ញុំមិនទាន់បាន1ម៉ោងផងក៏មានប្រុសថ្មីទៅហើយ!!ហាហា.."វុនជុននិយាយមើលងាយថេយ៉ុងថែមទាំងសើចចម្អកដាក់នាយថែមទៀត រាងតូចទ្រាំនឹងសម្ដីរបស់គេមិនបានក៏លើកដៃដ៏ស្រឡូនសរខ្ចីរបស់ខ្លួនទះទៅលើផ្ទៃមុខដ៏កខ្វក់របស់វុនជុនមួយទំហឹងឡើងមានស្នាមម្រាមដៃនៅលើផ្ទៃមុខរបស់គេ
          "នេះ...លោក..."វុនជុនយកដៃម្ខាងខ្ទប់មុខមួយចំហៀងដែលត្រូវរាងតូចទះអម្បែញមិញហើយក៏លើកដៃមួយចំហៀងទៀតបម្រុងនឹងទះតបទៅរាងតូចវិញតែត្រូវជុងហ្គុកចាប់ជាប់ហើយរុញនាយអោយដួលទៅនឹងដីថែមទៀត
          "កុំមកប៉ះពាល់មនុស្សរបស់ខ្ញុំ!!"ជុងហ្គុកមកឈរពាំងខ្លួនប្រាណរបស់ថេយ៉ុងថែមទាំងនិយាយការពាររួមជាមួយនឹងទឹកមុខដ៏កាចសាហាវរបស់ខ្លួន
           "នែ..អាក្មេងចង្រៃឯងគួរតែគោរពសិស្សច្បងដូចជាយើង ឯងនេះប្រើស្ទាយចាស់គម្រឹលខ្លាំងណាស់អាក្អូន"នាយនិយាយមើលងាយថេយ៉ុងមិនអស់ចិត្តក៏និយាយមើលងាយជុងហ្គុកបន្ថែមដោយនាយគិតថាជុងហ្គុកជាក្មេងដែលដើរធ្វើសង្សារអ្នកមានបោកយកលុយចាយដូចខ្លួន
          "នេះឯង...!!!!"ជុងហ្គុកទ្រាំមិនបាននឹងសម្ដីមើលងាយរបស់វុនជុនក៏លើកដៃបម្រុងនឹងដាល់ទៅវុនជុនទៅហើយតែត្រូវបានថេយ៉ុងចាប់ជាប់
          "កុំខ្វល់នឹងសម្ដីឆ្កែអី យើងទៅទិញផ្ទះ ទិញឡាន ទិញពេជ្រ ទិញមាសពាក់វិញណ៎បងសម្លាញ់!!!"ថេយ៉ុងកៀកដៃជុងហ្គុកហើយនិយាយបញ្ឈឺទៅកាន់វុនជុនបន្តិចរួចក៏ដើរចេញទៅជាមួយជុងហ្គុក
          "យ៉ាងម៉េចហើយបងសម្លាញ់?"ស្រីស្នេហ៍របស់វុនជុនបានដើរមកជួយគ្រានាយឡើងតែពេលដែលកំពុងមានរឿងបែជាបាត់មុខអោយឈឹង
          "ចាំមើលណា ពួកឯងទាំងពីរមិនរួចខ្លួនទេ!!"នាយងើបឈរឡើងដោយមានស្រីស្នេហ៍ជួយគ្រាថែមទាំងនិយាយចង់ចងគំនុំជាមួយនិងថេយ៉ុងជុងហ្គុកទៀតផង។
-skip-
*ចំណតឡាន*
        ថេយ៉ុងដើរកៀកដៃជុងហ្គុករហូតមកដល់ចំណតឡានរបស់ថេយ៉ុង។
        "លោកពូកែសម្ដែងណាស់!!"ថេយ៉ុងអង្គុយផ្អែកឡានហើយនិយាយសរសើរជុងហ្គុកមិនដាច់ពីមាត់ជាមួយស្នាមញញឹម
       "មែនឬ?"នាយសួរបញ្ជាក់សម្ដីរបស់រាងតូចអម្បែញមិញ
       "មែន!!"រាងតូចបញ្ជាក់សម្ដី
       "ចឹងតើខ្ញុំអាចធ្វើជាអ្នកសម្ដែងអោយលោកតើបានទេ?"រាងក្រាស់និយាយដោយអោនមុខចុះដូចគ្មានសង្ឃឹមនឹងបានលឺពាក្យថា យល់ព្រម នោះទេ
       "ហាស?នេះលោកចង់មានន័យថាម៉េចនឹង?"រាងតូចភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលរាងក្រាស់និយាយបែបនេះ
       "គឺ..ខ្ញុំ..ចង់សម្ដែងដូចមិញនឹងទៀត!!"ជុងហ្គុកមើលមុខថេយ៉ុងលែងចំហាក់អឹមអៀននឹងរាងតូច
       "នេះលោកចង់បានអីអោយប្រាកដ?"ថេយ៉ុង
       "ខ្ញុំគ្មានកន្លែងត្រូវទៅទេ ខ្ញុំចង់សម្ដែងធ្វើជាសង្សារលោកដោយលោកគ្រាន់តែអោយកន្លែងរស់នៅរបស់ប្រើប្រាស់មកខ្ញុំគឺបានហើយ"នាយសម្រេចចិត្តប្រាប់នូវតម្រូវការដែលខ្លួនចង់បានព្រោះថាគ្រប់សណ្ឋាគារមិនអាចទុកចិត្តបាននោះទេគេអាចរកនាយឃើញយ៉ាងងាយស្រួលបំផុត
       "លោកឆ្កួតទេដឹង ខ្ញុំមិនទៅធ្វើរឿងដែលអត់ប្រយោជន៍ចឹងនោះទេខាតពេលវេលា ណាមួយពួកយើងមិនដែលស្គាល់គ្នាផងអោយខ្ញុំទុកចិត្តលោកបានយ៉ាងម៉េច?"នាយស្ដីអោយជុងហ្គុកប៉ាច់ៗមិនប្រណីមាត់
       "ទុកចិត្តខ្ញុំបានទេ?ខ្ញុំមិនមែនជាសេរីដូចសង្សារលោកទេ!!"នាយនិយាយអង្វរកររាងតូចអោយព្រមនឹងសំណើររបស់នាយ
       "ខ្ញុំមិនត្រូវការសង្សារក្លែងក្លាយអីនោះទេ!!"នាយនិយាយហាក់ដូចជាខឹងសម្បានឹងរាងក្រាស់ខ្លាំងណាស់ដល់ថ្នាក់នាយត្រូវដើរចូលទៅក្នុងឡានបើកចេញទៅព្រោះមិនអាចទ្រាំនឹងមុខរបស់រាងក្រាស់បន្តទៀត។ឯជុងហ្គុកវិញនាយស្ទើរតែអស់ព្រលឹងក្នុងខ្លួននៅពេលថេយ៉ុងបើកឡានឆាបនាយស្ទើរតែបុកទៅហើយបើនាយមិនគេច នាយដឹងច្បាស់ថាចម្លើយប្រាកដជាបែបនេះ។
_________________
To be continue~~

        

រឿង បន្លំស្នេហ៍ថែបេះដូង Where stories live. Discover now